តស៊ូអស់ជាច្រើនឆ្នាំ ទីបំផុតតួសម្ដែង Iron Man ឈ្នះពានរង្វាន់ Oscar ជាលើកដំបូង

តារាសម្ដែងអាមេរិក Robert Downey Jr ឬមហាជនជាច្រើនស្គាល់លោកតាមរយៈតួអង្គល្បី Iron Man បានឈ្នះពានរង្វាន់ Oscar ជាលើកដំបូងក្នុងឆាកជីវិតរបស់លោកក្រោយពីប្រឡូកក្នុងវិស័យសម្ដែងចាប់តាំងពីឆ្នាំ ១៩៧០។ លោកបានចាប់ផ្ដើមសម្ដែងតាំងពីមានអាយុ ៥ ឆ្នាំ។

កម្មវិធីទទួលពានរង្វាន់ Oscar ឬ Academy Awards បានធ្វើឡើងនៅរាត្រីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៤ ដោយមានវត្ដមានរបស់តារាសម្ដែងឆ្នើម និងល្បីៗ ជាច្រើន។ សម្រាប់ពានរង្វាន់ធំៗ ដូចជា Best Picture គឺបានទៅលើភាពយន្ដ “Oppenheimer”, សម្រាប់ Best Actor គឺបានទៅលើតារាប្រុស Cillian Murphy, សម្រាប់ Best Actress គឺបានទៅលើតារាស្រី Emm Stone។ ក្រឡេកទៅមើលពានរង្វាន់ Best Support Actor គឺបានទៅលើតារាប្រុស Robert Downey Jr សម្រាប់ការសម្ដែងក្នុងភាពយន្ដ “Oppenheimer”។

ក្រោយពីទទួលបានពានរង្វាន់ Oscar ជាលើកដំបូង តារាសម្ដែងលោក Robert Downey Jr ហាក់មានអារម្មណ៍រំភើប និងរីករាយយ៉ាងខ្លាំង។ លោកបាននិយាយពីអារម្មណ៍ពិតរបស់ខ្លួន  និងនិយាយអរគុណដល់អ្នកដឹកនាំរឿង ក្រុមការងាររបស់ភាពយន្ដ  “Oppenheimer” ព្រមទាំងភរិយាជាទីស្រឡាញ់របស់ខ្លួនផងដែរ។ លោកអរគុណដល់មនុស្សគ្រប់គ្នាដែលតែងលើកទឹកចិត្ដ និងមានជំនឿចិត្ដលើរូបលោក។ លោកអរគុណដែលមិនបោះបង់រូបលោកចោល និងធ្វើឲ្យលោកក្លាយជាតារាសម្ដែងប្រុសដ៏ល្អម្នាក់។

គួរបញ្ជាក់ថា តារាសម្ដែងលោក Robert Downey Jr ធ្លាប់បានឈរឈ្មោះជាបេក្ខភាពដណ្ដើមយកពានរង្វាន់ Oscar សម្រាប់តារាសម្ដែងប្រុសឆ្នើម (Best Actor)ក្នុងរឿង “Chaplin” ក្នុងឆ្នាំ ១៩៩៣ និងតារាសម្ដែងប្រុសរង ឆ្នើម (Best Support Actor) សម្រាប់រឿង “Tropic Thunder” ក្នុងឆ្នាំ ២០០៨ ប៉ុន្ដែរូបលោកមិនបានទទួលជ័យជំនះឡើយ។ រហូតដល់ឆ្នាំ ២០២៤ លោកបានសម្រេចក្ដីបំណងឈ្នះពានរង្វាន់ Oscar ជាលើកដំបូងក្នុងរឿង “Oppenheimer” ក្នុងនាមជាតារាសម្ដែងប្រុសរងឆ្នើម (Best Support Actor) ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក