ច្រៀងក៏ពីរោះ លេងកីឡាក៏ពូកែ! រៀម សុខភិរម្យ ដណ្តើមមេដាយមាសលើវិញ្ញាសារបាល់ទាត់លើតុ

ថ្មីៗនេះ អតីតសមាជិកក្រុមតូច Small World Small Band លោក រៀម សុខភិរម្យ បានចូលរួមបកស្រាយបទចម្រៀងចំណងជើងថា «នេះគឺវេលាយើង» ឬ «THIS IS OUR TIME» ជាមួយអតីតក្រុមតូច ២រូបផ្សេងទៀត គឺលោក ម៉ម ពេជ្ជរិទ្ធ និងលោក រ៉ុង សុភីដេវីដ ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ 

បទ «នេះគឺវេលាយើង» ឬ «THIS IS OUR TIME» ផលិតដោយ​​ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia ក្នុងយុទ្ធនាការ #BeyondTheGames ដើម្បីចូលរួមពោរពេញទៅដោយមោទកភាព នៃភាពជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ និងចែករំលែកភាសាបេះដូងសម្រាប់កម្ពុជាជូនអត្តពលិកគ្រប់ៗរូប។

បន្ថែមពីលើចំណងដៃបទចម្រៀងថ្មីក្នុងពិធីបើកស៊ីហ្គេមហើយនោះ សិល្បករ និងជាកីឡាករ រៀម សុខភិរម្យ ក៏បានបានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ លើវិញ្ញាសារ «បាល់ទាត់លើតុឯកត្តជនបុរស» ដោយយកឈ្នះទៅលើកីឡាករឥណ្ឌូណេស៊ី។

ក្រោយដណ្តើមបានមេដាយមាស អត្តពលិក រៀម សុខភិរម្យ បានបង្ហោះសារដ៏មានអត្ថន័យ ៧ ចំណុច ផ្សារភ្ជាប់ពីលោក កីឡា និងវិស័យចម្រៀង។ ៧ ចំណុចនោះរួមមាន៖ 

-កាន់តែលំបាក វាកាន់តែផ្តល់អត្ថន័យដល់ខ្ញុំ។

-វគ្គផ្តាច់ព្រ័ត្រនេះគឺពិតជាតានតឹង តាងតឹងខ្លាំងមែនទែន តែបើវាតានខ្លាំងអ៊ីចឹងហើយ យើងអាចធ្វើបានវាពិតជាវិសេសវាសាលណាស់សម្រាប់ខ្ញុំ។

-មើលទៅប្រហែលជាពីរជីវិតទៀតមិនទាន់ភ្លេចផង។

-សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានជួយផតពោះជាមួយខ្ញុំទម្រាំចប់ការប្រកួត ពិតជាអរគុណខ្លាំងណាស់

មេដាយមាសមួយនេះគឺសម្រាប់បងប្អូនខ្មែរទាំងអស់គ្នា មិនជារបស់ខ្ញុំតែម្នាក់គត់ទេ

-ឈាមកីឡាបានរត់ពេញសរសៃរឈាមខ្ញុំជាច្រើនឆ្នាំមកហើយ

-ខ្ញុំដឹងថាសិល្បៈគេពេញនិយមជាងកីឡា ខ្ញុំក៏ចាប់ផ្តើមការងារសិល្បៈដើម្បីអាចអោយខ្ញុំអាចលើកស្ទួយកីឡាតាមរយៈតន្ត្រី

-ខ្ញុំជឿថាកម្ពុជាមានធនធានមនុស្ស ប្អូនៗជំនាន់ក្រោយល្អៗច្រើនទៀត គ្រាន់តែពួកគាត់អាចនឹងមិនទាន់មានឱកាសដូចជារូបខ្ញុំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។