វ័យ ៦០ ឆ្នាំ ស្ដេចកំប្លែង ទិនហ្វី មិនព្រមរៀបការសាងគ្រួសារ ដោយសារងប់ងល់ធ្វើរឿងនេះ

Stephen Chow ឬគ្រប់គ្នាស្គាល់ថាស្ដេចកំប្លែង ទិន ហ្វី គឺជាតារាសម្ដែងហុងកុងជើងចាស់ម្នាក់ ដែលភាពលេចធ្លោរបស់លោកគឺការសម្ដែងបែបកំប្លុកកំប្លែងធ្វើឱ្យមហាជនសើចសប្បាយរីករាយ។ ក្រៅពីអាជីពជាតារាសម្ដែង លោកក៏ជាអ្នកដឹកនាំរឿង ផលិតករ និងអ្នកនិពន្ធដ៏ប៉ិនប្រសប់ម្នាក់។

បច្ចុប្បន្នស្ដេចកំប្លែង ទិនហ្វី មានវ័យ ៦០ ឆ្នាំទៅហើយ ខណៈទ្រព្យសម្បត្ដិលោកត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ ២៤៥ លានដុល្លារអាមេរិកឯណោះក្នុងឆ្នាំ ២០២២។ នេះបើយោងតាមប្រភពព័ត៌មាន mediamass។ តោះសប្ដាហ៍នេះមកដឹងពីប្រវត្ដិខ្លះរបស់ ទិន ហ្វី និងជីវិតស្នេហារបស់លោក៖

លោក​ ទិន ហ្វី មានឈ្មោះពិតថា Zhou XingChi កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៦២ លើទឹកដីហុងកុង។ នៅអាយុ ៧ ឆ្នាំ ម្ដាយឳពុករបស់លោកបានសម្រេចលែងលះគ្នា ខណៈម្ដាយជាអ្នកចិញ្ចឹមមើលថែរក្សា។ នៅអាយុ ៩ ឆ្នាំលោកបានឃើញពីការសម្ដែងរបស់កំពូលតារាក្បាច់គុន លី សៀវឡុង ហើយវាជាមូលហេតុធ្វើឱ្យលោកចាប់អារម្មណ៍ចង់ក្លាយជាតារាសម្ដែង និងតារាក្បាច់គុន។  ប៉ុន្ដែដោយសារគ្រួសារគ្មានលទ្ធភាពបញ្ជូនលោកទៅសាលារៀន លោកបានព្យាយាមរៀនក្បាច់គុន និងសម្ដែងនៅផ្ទះដោយខ្លួនឯង។

លោកចាប់ផ្ដើមមានភាពល្បីល្បាញក្នុងឆ្នាំ ១៩៨៨ ក្រោយមានឱកាសសម្ដែងក្នុងភាពយន្ដកុន Final Justice ព្រមទាំងឈ្នះពានរង្វាន់ Golden Horse Awards ជាបន្ដបន្ទាប់ ហើយលោកបានបង្ហាញមុខក្នុងភាពយន្ដកុនជាច្រើនរហូតជាង ៤០ រឿង។ ក្នុងនោះមានរឿងល្បីៗដូចជា Shaolin Soccer, CJ7, Journey To The west, God Of Gamblers, King Of Beggars, Hail the Judge និង The God Of Cookery។ លោកក៏បានឈ្នះពានរង្វាន់ជាច្រើនដូចជា តារាសម្ដែងឆ្នើម អ្នកដឹកនាំរឿងឆ្នើម និងផលិតករឆ្នើមជាដើម។ ការសម្ដែងដ៏ប៉ិនប្រសប់របស់លោកបានធ្វើឱ្យមហាជន និងអ្នកជំនាញជាច្រើនកោតសរសើរមិនដាច់ពីមាត់ព្រមទាំងជាប់រហ្ស័សនាមជា ស្ដេចកំប្លែង ហុងកុង។

បើទោះជាជោគជ័យខ្លាំងក្នុងជីវិតសិល្បៈ និងមានជីវភាពរស់នៅល្អខ្លាំងតែ Stephen Chow ហាក់គ្មានគំនិតបង្កើតគ្រួសារដូចតារាប្រុសវ័យស្រករៗខ្លួនឡើយ។ ជាក់ស្ដែង ប៉ុន្មានឆ្នាំចុងក្រោយ តារាប្រុសរូបនេះត្រូវបានគេកត់សម្គាល់ឃើញថា ប្រឹងផ្ដោតតែលើការងារ និងចិញ្ចឹមសត្វមួយចំនួនក្នុងផ្ទះប៉ុណ្ណោះ។

ក្រឡេកមកមើលជីវិតស្នេហាវិញ ក្នុងអាជីពជាអ្នកសិល្បៈរបស់លោកបានសេពគប់ជាតារាស្រី ៤ រូបជាលទ្ធផលគ្មាននរណាម្នាក់ដែលអាចកាន់ដៃរបស់លោកចូលរោងមង្គល សាងអនាគតរួមគ្នាឡើយ។ មិត្តស្រីដំបូងរបស់លោកគឺតារាស្រី  Luo HuiJuan អ្នកទាំងពីរជួបគ្នាកំឡុងពេលថតរឿង “The Hero” និងចាប់ផ្ដើមសេពគប់គ្នាយ៉ាងចុះសម្រុង។ តែក្រោយមកក្នុងឆ្នាំ ១៩៩០ កេរ្ដិ៍ឈ្មោះលោកកាន់តែល្បីល្បាញក្រោយសម្ដែងក្នុងរឿង “God Of Gamblers” ធ្វើឱ្យលោកជាប់រវល់ និងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការមានស្នេហាទើបសម្រេចចិត្តចែកផ្លូវគ្នា។

ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ១៩៩០ លោក​ ទិន ហ្វី ធ្លាប់ត្រូវបានគេសួរថា៖ តើគិតយ៉ាងណាចំពោះរឿងគ្រួសារ និងស្នេហា? ជាការឆ្លើយតប លោកបានលើកឡើងថា៖ នៅពេលដែលអាជីពសិល្បៈជោគជ័យ និងមានភាពល្បីល្បាញ រឿងទាំងអស់នោះនឹងមកតាមក្រោយជាមិនខាន។ នេះជាមូលហេតុធ្វើឱ្យគ្រប់គ្នាជឿជាក់ថា ស្នេហារបស់លោក និងតារាស្រី  Luo HuiJuan ត្រូវប្រេះឆាព្រោះលោកជ្រើសយកការងារជាសំខាន់។

មិត្តស្រីបន្ទាប់របស់ ទិនហ្វី គឺជាតារាស្រីល្បី Zhu Yin អ្នកទាំងពីរសហការរួមគ្នាដំបូងក្នុងឆ្នាំ ១៩៩១ ដោយសម្ដែងក្នុងរឿង “Playing Back To School” បន្ទាប់ពីស្គាល់ចិត្តថ្លើមគ្នាមួយរយៈធំ អ្នកទាំងពីរក៏សម្រេចចិត្តទាក់ទងគ្នា។ ប៉ុន្ដែលទ្ធផលក៏មិនខុសពីមិត្តស្រីមុន ការងាររបស់លោកកាន់តែរវល់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីទាក់ទងគ្នាបានរយៈពេល ៣ ឆ្នាំ អ្នកទាំងពីរក៏សម្រេចចិត្តចែកផ្លូវគ្នា។

ក្រោយមកទៀតលោកក៏បានជួបមិត្តស្រីទីបីរបស់ខ្លួន Karen Mok បន្ទាប់ពីសម្ដែងក្នុងរឿង “Journey To The West”  ប៉ុន្ដែចុងក្រោយលោក និងមិត្តស្រីក៏សម្រេចចិត្តបែកគ្នា ក្រោមហេតុផលដដែលដោយសារតែរវល់ការងាររៀងខ្លួន។

ក្នុងឆ្នាំ ១៩៩៧ លោកក៏បានជួបមិត្តស្រីទីបួនរបស់ខ្លួនគឺ Yu WenFeng ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានរយៈពេលដល់ទៅជិត ១៣ ឆ្នាំ អ្នកទាំងពីរបានបែកគ្នាក្នុងឆ្នាំ ២០១០។ ប្រភពផ្ទៃក្នុងបានឱ្យដឹងកំឡុងពេលសេពគ្នា លោក ទិន ហ្វី ជាមនុស្សមិនសូវចេះផ្អែមល្ហែម និងរវល់ការងារផងនោះគឺមិនសូវមានពេលវេលាគ្រប់គ្រាន់មើលថែយកចិត្តទុកដាក់ជាមួយមិត្តស្រីឡើយ សូម្បីតែផ្កាមួយទងក៏មិនដែលបានទិញជូននាងដែរ។

បន្ទាប់ពីចែកផ្លូវជាមួយមិត្តស្រីទីបួន លោកធ្លាប់ត្រូវគេចោទសួរម្ដងទៀតថា៖ តើមានគម្រោងបង្កើតគ្រួសារ ឬទេ? លោក ទិន ហ្វី បានលើកឡើងថា៖ អាយុរបស់លោកគឺច្រើនណាស់​ ច្រើនរហូតដល់មានអារម្មណ៍ហួសពេលត្រូវរៀបការ និងបង្កើតក្រុមគ្រួសារ។ អ្វីដែលសំខាន់លោកក៏មិនសូវគិតពីរឿងរៀបការដែរ ខណៈលោកក៏មិនមែនជាមនុស្សពូកែទំនាក់ទំនងរឿងស្នេហាទេ ដូច្នេះវាមិនមែនជារឿងធំដុំឡើយប្រសិនបើមិនរៀបការ។

ជាក់ស្ដែង ថ្មីៗនេះដែរ លោក ទិន ហ្វី បានបង្កើតគណនីបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួនជាលើកដំបូង ក្នុងនោះលោកបានបង្ហោះរូបភាពមួយចំនួន។ រូបភាពទាំងនោះខ្លះជាការប្រកាសរកបុគ្គលិកដើម្បីចូលរួមធ្វើការជាមួយលោក ដើម្បីបង្កើត​គម្រោងភាពយន្ដថ្មី និងមួយចំនួនទៀតជារូបសត្វចិញ្ចឹម​។ រូបភាពទាំងនោះធ្វើឱ្យគ្រប់គ្នាជឿថា លោកមិនព្រមរៀបការបង្កើតគ្រួសារព្រោះតែលោកជាមនុស្សស្រឡាញ់ការងារហួសហេតុពេក និងមិនសូវខ្វាយខ្វល់ជាមួយមនុស្សសំខាន់ក្បែរខ្លួន ទើបរូបលោកត្រូវរស់នៅឯកាបែបនេះរហូតដល់បច្ចុប្បន្ន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន

តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)