តារាប្រុសហុងកុង Raymond Lam គឺជាតារាប្រុសមានឈ្មោះល្បីល្បាញម្នាក់ក្នុងវិស័យសិល្បៈ លោកធ្លាប់បង្ហាញមុខក្នុងរឿងភាគល្បីៗ ជាច្រើនរបស់ស្ថានីយទូរទស្សន៍ TVB។ ក្នុងវ័យ ៤៣ ឆ្នាំ លោកត្រូវបានគេចាត់ទុកថាជាតារាប្រុសម្នាក់ដែលជោគជ័យទាំងរឿងការងារ និងជីវិតគ្រួសារ។
យោងតាមប្រភពព័ត៌មាន QQ របស់ប្រទេសចិនកាលពីពេលថ្មីៗ នេះ បានឱ្យដឹងថា តារាប្រុស Raymond Lam មានទ្រព្យសម្បត្ដិសរុបប្រមាណជាង ១៤ លានដុល្លារអាមេរិក ដែលប្រាក់ទាំងនោះបានមកពីការងារក្នុងសិល្បៈ និងមុខជំនួញហាងអាហាររបស់លោក។
ប្រភពដដែលបានឱ្យដឹងទៀតថា លោក និងប្អូនប្រុស ត្រៀមស្នងមរតករបស់ឳពុកប្រមាណជាង ២៨៦ លានដុល្លារអាមេរិកថែមទៀតនៅពេលអនាគត ដោយឳពុករបស់លោកគឺ Lam Kwok Ah ជាស្ដេចវិនិយោគផ្នែកអចលនទ្រព្យនៅ ហុងកុង។
ក្រៅពីមានទ្រព្យសម្បត្តិច្រើនសន្ធឹក ក្រឡេកមកមើលជីវិតគ្រួសាររបស់ តារាប្រុស Raymond Lam ក៏កក់ក្ដៅមានសុភមង្គល។ ក្នុងឆ្នាំ ២០១៩ លោកបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយមិត្តស្រី Carina Zhang ជាតារាម៉ូដែល និងទទួលបានចំណងដៃកូនស្រីមួយ។ ជារឿយៗ លោកតែងសរសើរភរិយាថាជាមនុស្សស្រីដ៏ល្អម្នាក់ ចេះមើលថែទាំគ្រួសារ និងចេះទុកដាក់ទ្រព្យសម្បត្ដិ៕























Account
Security
Favourite Content