២ យ៉ាងត្រួសត្រាយផ្លូវ រចនា រ៉ាវ៉ាឌី ឈរលើវិស័យភាពយន្តខ្មែរជោគជ័យ

តាម​ការ​កត់សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តារា​សម្ដែង​ដែល​មាន​ឈ្មោះ​ពិត ប៉ុប រចនា ឬ​គ្រប់​គ្នា​ស្គាល់​ថា រចនា រ៉ាវ៉ាឌី កាន់តែ​មាន​ភាព​លេចធ្លោ និង​មាន​ប្រជាប្រិយ​ខ្លាំង​ក្រោយពី​នាង​បាន​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ជាច្រើន ដែល​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ជាច្រើន។ តារា​រូប​នេះ ​ត្រូវ​ទស្សនិកជន​លើក​សរសើរ​ពី​ទេពកោសល្យ​សម្ដែង​ បូក​រួម​ជាមួយ​រូប​សម្រស់​កាន់តែ​ស្រស់​ស្អាត ដែល​នោះ​ជា​ហេតុ​នាំ​ឲ្យ​នាង​បាន​ឆក់​យក​តំណែង​ជា​តួឯក​បន្តបន្ទាប់ ខណៈ​ពេលនេះ​នាង​ក៏​ត្រូវ​គេ​ចាត់​ទុក ជា​តារា​ស្រី​ដែល​មាន​ទីផ្សារ​ការងារ​សិល្បៈ​ខ្ពស់​មួយ​រូប​ក្នុង​ចំណោម​តារា​ស្រី​ល្បី​ៗ​នា​ពេល​បច្ចុប្បន្ន​នេះ។

យ៉ាងណា​មិញ ទម្រាំ​ឈាន​មក​ដល់​ចំណុច​នេះ ចនា រ៉ាវ៉ាឌី ធ្លាប់​​ឆ្លងកាត់​រឿងរ៉ាវ​ជូរ​ចត់ និង​ទទួល​ការ​មើល​ងាយ​ពី​មនុស្ស​មួយ​ចំនួន រហូត​ធ្វើ​ឲ្យ​នាង​ធ្លាប់​បាក់​ទឹកចិត្ត​ទៀត​ផង។ តួយ៉ាង​កន្លង​មក រ៉ាវ៉ាឌី នាង​ធ្លាប់​រង​ពាក្យBullyជាច្រើន​ពី​បុគ្គល​មួយ​ចំនួន​ថា សំឡេង​ធម្មជាតិ​នាង​ស្រាល​ដូច​សំឡេង​ខ្មោច ហើយ​មាឌ​ធាត់​ឌាំង​អញ្ចឹង​តើ​យក​ធ្វើ​តួ​កុន​កើត​ដែរ?ហើយ​បើ​យក​មក​សម្ដែង​ដូច​ជា​មិន​សម​ឡើយ។

ក្រោយ​ពី​មាន​ការ​លើកឡើង​ខាង​លើ​ហើយ រចនា រ៉ាវ៉ាឌី ថា ពេល​នោះ​នាង​មាន​អារម្មណ៍​ខ្លួន​ហាក់​បី​ដូច​បាក់ទឹកចិត្ត​ខ្លាំង ប៉ុន្តែ​ក្រោយ​មក​ទើប​ដឹង​ថា អ្វី​ដែល​គេ​មើលងាយ​យើង​គឺ​ជា​គន្លឹះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ខ្លួនឯង​កាន់តែ​រឹង​មាំ​ឡើង ដោយ​ត្រូវ​ពង្រឹង​សមត្ថ​ភាព​ខ្លួន​ធ្វើ​ឲ្យ​បាន ហើយ​ក៏​ដើម្បី​ឲ្យ​ទឹកភ្នែក​លាង​ភាព​ទន់ជ្រាយ​របស់​ខ្លួនឯង និង​ដើរ​ឆ្ពោះ​ទៅ​មុខជា​មួយ​ភាព​រឹងមាំ​បន្ត​ទៀត។

បច្ចុប្បន្ន​កញ្ញា​គឺជា​តារា​សម្ដែង​ប្រចាំ​ឱ្យ Sastra Filmជាមួយ​កុងត្រា​រយៈពេល​យូរ​ឆ្នាំ​ទៀត​ផង។ តាមរយៈ​តំណែង​តួឯក​ស្រី​ជា​បន្ត​បន្ទាប់​ជាមួយ Sastra Film បាន​រុញច្រាន​ប្រជាប្រិយ​ភាព រ៉ាវ៉ាឌី ឱ្យ​កើន​ឡើង​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត ចំណែក​សម្រស់​បច្ចុប្បន្ន​ក៏​ស្រស់​ស្អាត​ប្លែក​ជាង​ប៉ុន្មាន​ឆ្នាំ​មុន​ផង​ដែរ។

ទន្ទឹម​នឹង​ភាព​ជោគជ័យ​ខាងលើ អ្នកស្រី ប៊ុន ចាន់និមល ដែល​ជា​អគ្គ​នាយិកា​ផលិតកម្មSastra Film និង​ជា​ផលិតករ បាន​លើក​ឡើង​ចំណុច ២ យ៉ាង​ដែល​បាន​ធ្វើ​ឱ្យ​តារា​សម្ដែង​​រូប​នោះ​អាច​ឈរជើង​យ៉ាង​រឹង​មាំ​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​នាង រហូត​មក​ទល់​នា​ពេល​បច្ចុប្បន្ន​មាន​ដូចជា​ទី១ ទំនួល​ខុស​ត្រូវ​ខ្ពស់ ទី២ ការ​ប្រឹងប្រែង

រំលឹក​ទៅ​អតីតកាល​បន្តិច​នោះ អ្នកស្រី ចាន់និមល បាន​ទម្លាយ​ឱ្យ​​ដឹង​ប្រវត្តិ​ខ្លះ​ៗ​របស់​តួឯក​ស្រី​ លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​អ្នកស្រី​យ៉ាង​ដូច្នេះ៖«ទោះ​ជា​សម្ភាសន៍​សមត្ថភាព​ពី​មុខ​កាមេរ៉ា​ធ្លាក់​រាប់​សិប​ដង ក៏​នៅ​តែ​មក​ឱ្យ​តែ​មាន​ការ​ហៅ​តេស្ត​សមត្ថភាព។ ទោះ​ជាដឹង​មុន​ថា​លទ្ធផល​មិន​ជាប់​ក៏​នៅ​តែ​មក។ ទោះ​ជា​សម្ដែង​ក្នុង​តំណែង​អ្វី​ក៏​ត្រូវ​ធ្វើឲ្យ​បាន​ល្អ​បំផុត។ នេះ​ជា​មេរៀន ដែល​ប្អូន រចនា រ៉ាវ៉ាឌី បាន​ឆ្លង​កាត់​ក្នុង​អាជីព​សិល្បៈ​ទម្រាំ​ក្លាយ​ជា តារា​សម្ដែង​ស្រី​ល្បី​ជួរ​មុខ​នា​ពេល​បច្ចុប្បន្ន​មួយ​រូប។ ខ្ញុំ​ចាំ​បាន​ថា នៅ​ឆ្នាំ 2016 ខ្ញុំ​បាន​ណាត់​នាង​មក​តេស្ត​សមត្ថភាព ហើយ​នាង​មក​ទាំង​ឈឺ​ភ្នែក ទោះ​ដឹង​ថា​មិន​ជាប់ តែ​នាង​ជឿ​ថា​នាង​បាន ឱកាស​ស្គាល់ សាស្ត្រា។ បន្ទាប់មក​នៅ​ចុង​ឆ្នាំ 2016សាស្ត្រា បាន​រៀបចំ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់ ដែល​កាលណោះ​នាង​មិនមែន​ជា​តួឯក​លើ​ឆាក តែ​យើង​មើល​ឃើញ​នាង​លេចធ្លោ​ជាមួយ​តម្លៃ​នៃ​ការ​ទទួល​ខុស​ត្រូវ​ការងារ​របស់​នាង ។ 

រំលង​មក​នៅ​ឆ្នាំ 2019រចនា បាន​ក្លាយ​ជា​តួឯក​របស់​ភាពយន្ត​ភាគ​ទូរទស្សន៍​ល្បី​មួយ​រួច​ទៅ​ហើយ ហើយ​នាង​បាន​ព្រម​ដាក់​ចិត្ត​មក​រួម​ការងារ​ជាមួយ សាស្ត្រា ក្នុង​តំណែង​តួរង។ អ្នក​ដឹក​រឿង អ្នក​គ្រប់គ្រង​ការ​ផលិត ពិតជា​កោតសរសើរ​សមត្ថភាព និង​ភាព​មាន​ទំនួល​ខុស​ត្រូវ​របស់​នាង។ ពួក​យើង​បាន​ផ្ដល់​តំណែង​តួឯក​ជា​បន្តបន្ទាប់ ​រហូត​សម្រេច​ថា​ប្អូន រចនា ពិតជា​សិល្បៈ​ការិនី​មួយ​រូប ដែល​សក្ដិសម​នឹង​នៅ​វែងឆ្ងាយ​ជាមួយ សាស្ត្រា ពួក​យើង​ក៏​បាន​ចុះ​កិច្ចសន្យា ជាមួយ​ប្អូន រចនា ជា​សិល្បៈ​ការិនី​ប្រចាំ សាស្ត្រា ក្នុង​រយៈពេល​វែង។ រហូត​មក​ដល់​ពេល​នេះ​នាង​បាន​ធ្វើ​ដំណើរ មក​ជាមួយ​សាស្ត្រា ប្រកប​ដោយ​ក្ដី​ស្រលាញ់ និង​ភាព​ជឿជាក់ ​ដែល​គ្រប់គ្នា​នៅ​ទីនេះ​ពិតជា​ស្រលាញ់​នាង និង​រីករាយ​ពេល​បាន​រួម​ការងារ​ជាមួយ​នាង។

រឿងរ៉ាវ របស់​ប្អូន​រចនា ដែល​ខ្ញុំ​បាន​រៀន​ពី​នាង គឺ​ការ​ទទួល​ខុសត្រូវ ប្រឹងប្រែង​ដោយ​ស្នាម​ញញឹម។ អ្នកណា​ក៏​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​មានតែ​ស្នាម​ញញឹម មិន​ត្អូញត្អែរ ហើយ​និយាយ​តែ​ភាព​អាច​ទៅ​រួច។ នាង​ពិតជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្អូន​ស្រី​ៗ។ សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​រីករាយ ដែល​យើង​មាន​សិល្បៈ​ការិនី ដែល​មាន​ចិត្ត​គំនិត​ពេញ​ដោយ​ភាព​វិជ្ជមាន»។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន

តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)