Mr. Nawat ថា រ៉ាប៊ី មាន​ជំនាញសិល្បៈច្រើន ហើយរូបរាងស្រឡូនស្អាត សមចូលប្រកួតបវរកញ្ញា

ម្ចាស់បទ «មាន់ស្រែ» ដ៏ល្បីល្បាញ កញ្ញា ផាន វីរ៉ាទី ហៅ ​ រ៉ាប៊ី ធ្វើឱ្យ Mr. Nawat អ្នកគ្រប់គ្រង Miss Grand International ប្រចាំប្រទេសថៃ ពេញចិត្តលើរូបនាងជាខ្លាំង ក្រោយពេលលោកឃើញនាងមានសមត្ថភាពអាចរាំច្រៀងបានយ៉ាងស្ទាត់ជំនាញ និងមានរូបរាងស្រឡូនស្អាត ស័ក្តិសមចូលរួមប្រកួតបវរកញ្ញា។

មិនសំងំយូរ តារាចម្រៀងចូលចិត្តស្ទីលតុបតែងខ្លួនប្លែកៗ រ៉ាប៊ី ក៏បានចេញមុខអរគុណ Mr. Nawat ដែលពេញចិត្តសមត្ថភាពរបស់នាង ហើយក៏អរគុណហ្វេនៗដែលបានឆាតទៅជំរុញលើកទឹកចិត្តជាច្រើន។ ភ្ជាប់ជាមួយពាក្យពេជន៍អរគុណ រ៉ាប៊ី ក៏បានលើកឡើងថា នាងស្រលាញ់កម្មវិធី Miss Grand ណាស់ តែស្ដាយដែលនាងរវល់ការងារច្រើនពេក ខ្លាចពុំមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់។

ទោះជាសាម៉ីខ្លួនចេញមុខមកបញ្ជាក់យ៉ាងនេះក្តី ក៏អ្នកគាំទ្រជាច្រើននៅតែជំរុញលើកទឹកចិត្តនាងឱ្យសាកល្បងដាក់ពាក្យប្រកួតកម្មវិធីនេះ។ គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោម Comment ទាំងនោះក៏មាន តារាចម្រៀង ករុណា ពេជ្រ ផងដែរ ដែលលោកបាន Comment ថា «មានពេលណា បើមួយ shower 5000$ ហើយ… ទោះ ក្លាយ miss grand ក៏ មិនអាចទេ» ដែលនេះហាក់បញ្ជាក់ឱ្យដឹងថា​ រ៉ាប៊ី គ្មានពេលគ្រប់គ្រាន់ហ្វឹកហាត់ ដើម្បីកម្មវិធី Miss Grand ព្រោះនាង​មាន​ការងារ​ច្រើន ដកខ្លួនមិនរួច។

គួររំលឹកផងដែរថា តារាចម្រៀងរូបស្រស់ រ៉ាប៊ី ត្រូវបានអញ្ញើញជាតារាចម្រៀងកិត្តិយស ក្នុងកម្មវិធី MEET & GREET Miss Grand International & Miss Grand Cambodia កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ។ រ៉ាប៊ី បានដឹកដៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី រាំឡើងរង្គឺឆាក MEET & GREET ធ្វើឱ្យអ្នកចូលរួមអត់ទ្រាំមិនរាំតាមចង្វាក់ភ្លេង​។ ដោយសារទេពកោសល្យ សមត្ថភាព និងក្បាច់រាំដ៏ទាក់ទាញ រួមទាំងស្ទីល៍សម្លៀកបំពាក់ រាប៊ី ធ្វើឱ្យ Mr. Nawat អត់ទ្រាំមិនសរសើរនាងមិនបាន រហូតចង់ឱ្យនាងចូលប្រកួតបវរកញ្ញាយ៉ាងដូច្នេះ៕

រូបភាព៖ FB page Miss Grand International

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន

តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី