ម្ចាស់បទ «មាន់ស្រែ» ដ៏ល្បីល្បាញ កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី ធ្វើឱ្យ Mr. Nawat អ្នកគ្រប់គ្រង Miss Grand International ប្រចាំប្រទេសថៃ ពេញចិត្តលើរូបនាងជាខ្លាំង ក្រោយពេលលោកឃើញនាងមានសមត្ថភាពអាចរាំច្រៀងបានយ៉ាងស្ទាត់ជំនាញ និងមានរូបរាងស្រឡូនស្អាត ស័ក្តិសមចូលរួមប្រកួតបវរកញ្ញា។
មិនសំងំយូរ តារាចម្រៀងចូលចិត្តស្ទីលតុបតែងខ្លួនប្លែកៗ រ៉ាប៊ី ក៏បានចេញមុខអរគុណ Mr. Nawat ដែលពេញចិត្តសមត្ថភាពរបស់នាង ហើយក៏អរគុណហ្វេនៗដែលបានឆាតទៅជំរុញលើកទឹកចិត្តជាច្រើន។ ភ្ជាប់ជាមួយពាក្យពេជន៍អរគុណ រ៉ាប៊ី ក៏បានលើកឡើងថា នាងស្រលាញ់កម្មវិធី Miss Grand ណាស់ តែស្ដាយដែលនាងរវល់ការងារច្រើនពេក ខ្លាចពុំមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់។
ទោះជាសាម៉ីខ្លួនចេញមុខមកបញ្ជាក់យ៉ាងនេះក្តី ក៏អ្នកគាំទ្រជាច្រើននៅតែជំរុញលើកទឹកចិត្តនាងឱ្យសាកល្បងដាក់ពាក្យប្រកួតកម្មវិធីនេះ។ គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោម Comment ទាំងនោះក៏មាន តារាចម្រៀង ករុណា ពេជ្រ ផងដែរ ដែលលោកបាន Comment ថា «មានពេលណា បើមួយ shower 5000$ ហើយ… ទោះ ក្លាយ miss grand ក៏ មិនអាចទេ» ដែលនេះហាក់បញ្ជាក់ឱ្យដឹងថា រ៉ាប៊ី គ្មានពេលគ្រប់គ្រាន់ហ្វឹកហាត់ ដើម្បីកម្មវិធី Miss Grand ព្រោះនាងមានការងារច្រើន ដកខ្លួនមិនរួច។
គួររំលឹកផងដែរថា តារាចម្រៀងរូបស្រស់ រ៉ាប៊ី ត្រូវបានអញ្ញើញជាតារាចម្រៀងកិត្តិយស ក្នុងកម្មវិធី MEET & GREET Miss Grand International & Miss Grand Cambodia កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ។ រ៉ាប៊ី បានដឹកដៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី រាំឡើងរង្គឺឆាក MEET & GREET ធ្វើឱ្យអ្នកចូលរួមអត់ទ្រាំមិនរាំតាមចង្វាក់ភ្លេង។ ដោយសារទេពកោសល្យ សមត្ថភាព និងក្បាច់រាំដ៏ទាក់ទាញ រួមទាំងស្ទីល៍សម្លៀកបំពាក់ រាប៊ី ធ្វើឱ្យ Mr. Nawat អត់ទ្រាំមិនសរសើរនាងមិនបាន រហូតចង់ឱ្យនាងចូលប្រកួតបវរកញ្ញាយ៉ាងដូច្នេះ៕

























Account
Security
Favourite Content