កម្មវិធីប្រកួតប្រជែងសម្រស់ ២ ដែលតារាម៉ូដែល ប្រាសាទ ដាវីន បានកំពុងកាន់កាប់ កម្មវិធីកញ្ញាឯកលំដាប់អន្តរជាតិនៃកម្ពុជា ឆ្នាំ២០២៣ (Miss Supranational Cambodia 2023) និងបុរសឯកលំដាប់អន្តរជាតិនៃកម្ពុជា ឆ្នាំ ២០២៣ (Mister Supranational Cambodia 2023) កំពុងប្រកាសស្វែងរកបេក្ខភាពចូលរួមប្រកួតប្រជែង។ តាមការឱ្យដឹងពី Vice President រូបនេះ ការប្រកាសជ្រើសរើសបេក្ខភាពត្រូវពន្យាពេលថែម ដោយសារឆ្នាំនេះអ្នកដាក់ពាក្យចូលប្រកួតមានចំនួនតិច មិនទាន់គ្រប់តាមការចង់បានរបស់កម្មវិធី។

ប្រាសាទ ដាវីន លើកឡើងថា នឹងមានកំណែទម្រង់ថ្មីមួយចំនួនក្នុងកម្មវិធីទាំង ២ ខាងលើ ព្រោះនាងចង់ចម្រាញ់រកបេក្ខភាពល្អបំផុត ដើម្បីតំណាងប្រទេសកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ។ តួយ៉ាង ដោយសារអ្នកដាក់ពាក្យនៅខ្វះខាត ខាងស្ថាប័នសុខចិត្តពន្យារពេលទទួលពាក្យចូលប្រកួត និងគ្រោងរៀបចំវគ្គបណ្តុះបណ្តាលនៅពេលយប់ ធ្វើយ៉ាងណាដើម្បីកុំឱ្យប៉ះពាល់ម៉ោង និងពេលវេលាធ្វើការរបស់អ្នកគ្រប់គ្នា។ បន្ថែមពីលើនោះ ក៏នឹងមានការសម្តែងថ្មីៗ ហើយខាងម្ចាស់ franchise ក៏មានអ្វីមកបង្ហាត់បង្រៀនផងដែរ តែសុំលាក់សិនទុក Surprise តែម្តង។
ដើម្បីជាលើកទឹកចិត្តដល់យុវវ័យជំនាន់ក្រោយឱ្យក្លាហានហ៊ានឈោងចាប់ក្តីស្រមៃរបស់ខ្លួន អ្នកម៉ាក់សម័យថ្មី ប្រាសាទ ដាវីន បានសម្រេចចិត្តចូលប្រកួតកម្មវិធី Universal Woman International ដែលគ្រោងរៀបចំឡើងនៅចុងខែមករានេះ នៅទីក្រុងឌូបៃ (Dubai)។ ម៉ូដែលសម្បុរស្រអែមស្រស់ឱ្យដឹងថា Universal Woman International ជាកម្មវិធីពិសេសណាស់ ព្រោះកម្មវិធីនេះបើកឱកាសឱ្យស្រីគ្រប់គ្នាបានចូលរួមប្រកួតប្រជែង មិនថា ស្រីរៀបការ ឬមិនទាន់មានគ្រួសារ សូម្បីស្រីមានកូនហើយ ឬការហើយមិនទាន់មានកូនដ៏អាចចូលរួមប្រកួតបានដែរ ឱ្យតែមានឆន្ទៈចង់ចូលប្រកួតប្រជែង។
ដាវីន ជឿជាក់ថានាងនឹងធ្វើបានល្អក្នុងការប្រកួតនាពេលខាងមុខ ទោះបីជានាងមិនសូវមានពេលត្រៀមខ្លួនច្រើនយ៉ាងណាក្តី។ រឹតតែធ្វើឱ្យនាងមានជំនឿចិត្ត គឺនាងទទួលការបណ្តុះបណ្តាលផ្នែក Q&A ពីមិត្តភ័ក្ដិរបស់នាងនៅប្រទេសអូស្រ្តាលី ដែលមានបទពិសោធណ៍ធ្លាប់បង្រៀនបវរកញ្ញាខ្លះៗជាច្រើនកាលពីពេលកន្លងទៅ។ សព្វថ្ងៃនាងចង់ឱ្យតែការប្រកួត Universal Woman International មកដល់ឆាប់ៗ អាងបានជួបសិក្សារៀនសូត្រពីបេក្ខភាពមកពីប្រទេសផ្សេងៗគ្នា ពិសេសបានចែករំលែកវប្បធម៌ អរិយធម៌រវាងប្រទេសនីមួយៗទៅវិញទៅមក៕
























Account
Security
Favourite Content