ចង់ស្រកបានដល់ ១០ គីឡូ អាចសាកល្បងតាមវិធី មាស សុខសោភា នេះលមើល!

មហាជនបានដឹងហើយថា តារាចម្រៀងល្បីលំដាប់ប្រទេស មាស សុខសោភា ប្រែប្រួលសម្រស់ខ្លាំងចាប់តាំងពីបើកទំព័រឆ្នាំ ២០២៣។ នាងហាក់បង្ហាញភាពសិចស៊ីខ្លាំងជាងមុន ហើយលេងស្ទីល៍ប្លែកខ្លាំង ខុសពីអ្វីដែលគេធ្លាប់ឃើញកាលពីប៉ុន្មានឆ្នាំមុន។ តាមការកត់សម្គាល់ តារាចម្រៀងរូបនេះចាប់ផ្តើមប្រែប្រួលខ្លាំងនៅពេលនាងស្រកគីឡូ មើលទៅឃើញរាងតូចច្រឡឹង។

ម្ចាស់បទ «ខូចចិត្តច្រើនដង» ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា គីឡូនាងស្រកមិនមែនមកពីនាងមានវិបត្តិគ្រួសារ ឬស្ត្រេសការងារអ្វីឡើយ តែនាងបានប្រឹងប្រែងសម្រកគីឡូជាច្រើនខែមកហើយទំរាំបានរាងដូចសព្វថ្ងៃនេះ គឺនាងអនវុត្តន៍តាមផែនការណ៍ជាច្រើន ដូចជា ងាកមកញ៉ាំបន្លែ-ផ្លែឈើ និងហាត់ប្រាណជាប្រចាំ ហើយញ៉ាំទឹកឱ្យបានច្រើន (ផឹកកាហ្វេខ្លះដែរ) និងតមញ៉ាំអាហារពេលយប់ ពិសេសគឺបាយតែម្តង។ ប្រើវិធីសាស្ត្រនេះធ្វើឱ្យ តារាស្រីវ័យក្បែរ ៤០ រូបនេះស្រកបានដល់១០ គីឡូក្រាមឯណោះ ពីគីឡូដើម ៥៨ មកនៅត្រឹម ៤៨ គីឡូតែប៉ុណ្ណោះ។ 

តារាចម្រៀងប្រចាំផលិតកម្ម រាម ថា នាងពេញចិត្តរូបរាងខ្លួនឯងទាំងពេលធាត់ និងស្គម ព្រោះនាងជាមនុស្សមានទស្សនៈវិជ្ជមានលើខ្លួនឯង ហើយនាងគិតថាអ្នកគាំទ្រនាងក៏មិនបញ្ហារឿងនេះដែល ព្រោះតាំងពីដើមមកគ្រប់គ្នាស្រលាញ់គាំទ្រនាងព្រោះសំឡេង សមត្ថភាព និងអត្តចរិត មិនមែនរូបរាងតែម៉្យាងទេ។

តាមរយៈរូបភាពជាច្រើនសន្លឹកដែលនាងបានបង្ហោះលើបណ្តាញសង្គមកាលពីពេលថ្មីៗ បង្ហាញឱ្យឃើញថា ទោះបីជានាងមានវ័យជិត ៤០ ឆ្នាំក្តី តែពេលនាងសម្រករាងបែបនេះទៅ រូបរាង និងរូបសម្រស់ឱ្យនៅស្រស់ស្អាតក្មេងជាងវ័យ។

ក្នុងឆ្នាំថ្មី ២០២៣ នេះ តារាចម្រៀង មាស សុខសោភា ត្រៀមចេញបទចម្រៀងថ្មីៗជាច្រើន ដើម្បីបំពេអារម្មណ៍ទស្សនិកជន ក្នុងនោះមានទាំងបទញាក់កន្រ្តាក់ អារម្មណ៍ និងបទមនោសញ្ចេតនា។ កាន់តែពិសេសគឺនាងនឹងផ្លាស់ប្តូរការច្រៀង និងការតុបតែងខ្លួនឱ្យកាន់តែប្លែកជាងឆ្នាំមុនៗ ដើម្បីបង្កើនប្រជាប្រិយភាពឱ្យខ្លាំងក្លាជាឆ្នាំចាស់៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ