«ផ្កាស្លា» ពី All3rgy និង YCN Rakhie ពីរោះខ្លាំង មានអត្ថន័យល្អ ហ្វេនៗថាសមចាក់ស្ដាប់ថ្ងៃរៀបការ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា All3rgy និង YCN Rakhie របស់​ក្រុម La Cima Cartel ទើប​ចេញ​បទ​ថ្មី «ផ្កាស្លា» កាលពី​ថ្ងៃ ៨ មីនា។ បទ​នោះ​ដែរ ទោះ​ទើបតែ​ចេញ​បាន​ត្រឹម ៣​ថ្ងៃ តែ​មាន​អ្នក​ចូល​ទៅ​មើល​ជាង 300K ទៅ​ហើយ​លើ YouTube ​បើ​នៅ​បណ្ដាញ​សង្គម Tik Tok វិញ​ផ្ទុះ​ខ្លាំង​តាំងពី All3rgy និង YCN Rakhie បង្ហើប​ដំបូង​កាលពី​ចុងខែ​កុម្ភៈ​ម្ល៉េះ។

សម្រាប់​អត្ថន័យ​ក្នុង​ចម្រៀង «ផ្កាស្លា» ត្រូវ​ហ្វេន​លើកឡើង​ថា​សម​នឹង​ចាក់​ក្នុង​ថ្ងៃ​ជយមង្គល​ណាស់ ព្រោះ​និយាយ​ពី​ដំណាក់​កាល​ស្រលាញ់​គ្នា​បែប​ផ្អែមល្ហែម ចង់​​ដឹកដៃ​គ្នា​ចូល។ មួយ​វិញ​ទៀត​អត្ថន័យ «ផ្កាស្លា» ចំ International Women’s Day គឺជា​ការ​ផ្ដល់​តម្លៃ​ខ្ពស់ដល់​ស្រ្តី​ដែល​ខ្លួន​ស្រលាញ់ ហើយ​ពិត​ណាស់​ថា​នារី​ខ្មែរ​​ណា​ក៏​ប្រាថ្នា​ផ្កា​​មាន​តម្លៃ​នោះ​នៅ​ក្នុង​ជីវិត​ដែរ។

មូលហេតុ​មួយ​ទៀត​ដែល​អ្នក​គាំទ្រ​គិត​ថា​បទ​របស់ All3rgy និង YCN Rakhie ស័ក្ដិសម​ក្នុង​ការ​ថ្ងៃ​មង្គល ព្រោះ​បង្ហាញ​ពី​ស្នេហា​រហូត​ទទួល​ការ​ដឹងឮ​ពី​ចាស់ទុំ​សងខាង និង​គោរព​តាម​ប្រពៃណី​ដោយ​ជូន​ផ្កាស្លា​ដល់​ខាង​ស្រី ស្ដាប់ទៅ​ពិតជា​រីករាយ​ថ្ងៃ​ដ៏មានសុភមង្គលនោះ​។

គួរ​បញ្ជាក់​ថា​តារា​ចម្រៀង​នៃ​ក្រុម La Cima Cartel ទាំង ២ ក៏​ធ្លាប់​ចេញ​បទ​ចម្រៀង​រួម​គ្នា ហើយ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ដែរ គឺ​បទ “10” មក​ដល់​ពេល​នេះ​មាន​អ្នក​មើល​លើ YouTube ជាង 13លាន​ដង ហើយ​បទ​ថ្មី​ដែល​អ្នក​ទាំង ២ ទើប​ចេញ​នេះ​ទៀត ក៏​សង្ឃឹម​អ្នក​គាំទ្រ​ស្រលាញ់ និង​ចូលចិត្ត​ស្ដាប់​ច្រើន​ដូច​បទ​មុន​ដែរ។

ចង់​ដឹង​ថា «ផ្កាស្លា» ដែល​ល្បី​ពីរោះ​ខ្លាំង​នោះ មាន​អត្ថន័យ និង​ការ​សាសង​ដោយ​ភាសា​ស្នេហា​ផ្អែមល្ហែម​កម្រិត​ណា អាច​ទស្សនា​វីដេអូ​ពេញ​នៅ​ទីនេះ​បាន៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក