ហ៊ូអ៊ីន ហ្វាង់ បេក្ខជន The voice ច្រៀង Cover បទ “Pink Venom” ពីរោះ រហូតគ្រូបង្វឹកលាន់មាត់សរសើរ

ហ៊ូអ៊ីន ហ្វាង់ -Hooin Whang ដែល​ជា​បេក្ខភាព​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​៣ និង​ជា​កូន​ក្រុម​របស់ Coach ពេជ្រ សោភា ក៏​ជា​បេក្ខភាព​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ដែរ ដោយសារ​តែ​នាង​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង។

នៅ​វគ្គ Blind Auditions Week 3 នាង​ត្រូវ​បាន Coach ទាំង ៤ គោះ​ប៊ូតុង​ដើម្បី តែ Coach កញ្ញា ត្រូវ​Coach បាយ៉ារិទ្ធ ចុច​ប៊ូតុង Blocked។ ធ្វើឲ្យ Coach សោភា ឆក់​បាន​បេក្ខជន​ដ៏​មាន​សមត្ថភាព​រូប​នោះ​ទៅ​ក្នុង​ការ​បកស្រាយ​បទ “When We Were Young”។ ឈាន​មក​ដល់​វគ្គ The Battles ហ៊ូអ៊ីន បាន​ទម្លាក់​ដៃគូ ណាន សុវណ្ណសូហ្វីហ្សា ក្នុង​ការ​បកស្រាយ​បទ “How do I Love” ដែល​ធ្វើឲ្យ Coach ពេជ្រ សោភា ជ្រើសរើស​នាង​ទៅ​វគ្គ​បន្ត។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​បេក្ខជន The voice Cambodia រដូវ​កាល​ទី​៣ ដែល​ជា​ជនជាតិ​កូរ៉េ​រូប​នោះ ទើប​បង្កើត​ផេក​ផ្លូវការ ហើយ​បង្ហោះ​បទ​ច្រៀង Cover ជា​ភាសា​កូរ៉េ និង​ជា​បទ​ដ៏​ល្បី​របស់​ក្រុម Blackpink “Pink Venom” ពីរោះ​ខ្លាំង​រហូត​ដល់ ពេជ្រ សោភា ចូល​ទៅ​បញ្ចេញ​មតិ​សរសើរ​ថា wow ទៀត​ផង ព្រោះ​បទ​នោះ ហ៊ូអ៊ីន ហ្វាង់ ច្រៀង និង​រ៉េប​បាន​យ៉ាង​ល្អ​តែ​ម្នាក់​ឯង។

Coach ពេជ្រ សោភា មិន​ត្រឹម​តែ​ចូល​ទៅ​សរសើរ​ប៉ុណ្ណោះ​ទេ ហ្វេន​ៗ​ជាច្រើន​ក៏​ចូល​ទៅ​សរសើរ ហ៊ូអ៊ីន​នោះ​ជា​ហូរហែ​ផង​ដែរ។ មិន​ត្រឹម​ចូល cmt សោភា ថែម​ទាំង​ជួយ share បន្ត​ឲ្យ​ទស្សនិកជន​បាន​ដឹង​ពី​សមត្ថភាព​កូន​ក្រុម​ខ្លួន​មួយ​នេះ​ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ថា Coach ពេជ្រ សោភា ត្រូវ​បាន​អតីត​កូន​ក្រុម​ជាច្រើន​កោត​សរសើរ​ពី​ទឹក​ចិត្ត​ចេះ​ជួយ​យក​អាការ និង​បង្វឹក​កូន​ក្រុម​បាន​ក្លាយ​ជា​តារា​ច្រើន​ល្បី​ៗ​ច្រើន​នាក់​មក​ហើយ។ ចំណែក មិន​មែន​ហ៊ូអ៊ីន ហ្វាង់ ក៏​មិនមែន​ជា​កូន​ក្រុម​តែ​ម្នាក់​ដែល​អ្នកនាង​បាន​ជួយ​ប្រម៉ូត​ឡើយ កូន​ក្រុម​នាង​ទាំងអស់ សុទ្ធសឹងតែ​ទទួល​ការ​ជួយ​បែប​នេះ​ដូច​គ្នា។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម