ទៅគ្រាំទ្រឱ្យភ្លូកទឹកភ្លូកដីផង! ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រកាសពេលវេលាច្បាស់ៗ ធ្វើដំណើរពីបាងកក មកដល់ព្រលានយន្តហោះពោធិ៍ចិនតុង

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចាកឆ្ងាយពីប្រទេសកម្ពុជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីពេលដែលនាងចេញទៅប្រកួតកម្មវិធី Miss Grand International 2022 នៅប្រទេសឥណ្ឌូណេស៊ី កាលពីដើមខែតុលា ឆ្នាំ ២០២២ មកម៉្លេះ។ បន្ទាប់ពីជាប់តំណែងជយលាភី 5th Runner up Miss Grand International វត្តី បានបន្តដំណើរទៅប្រទេសថៃ ដើម្បីបំពេញភារកិច្ចផ្សេងៗជាមួយ Miss Grand International 2022 និងជយលាភីលំដាប់រងផ្សេងៗទៀតនៅទីនោះ។ នាងទទួលបានការកោតសរសើរយ៉ាងខ្លាំងក្លា ថែមទាំងមាន Fan Club ថៃ ចាំតាមដានគ្រប់សកម្មភាពរបស់នាងថែមទៀតផង។ 

ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងមានប្រជាប្រិយភាពនៅប្រទេសថៃ ហើយមិនទាន់វិលមកកម្ពុជាវិញ ធ្វើឱ្យអ្នកគាំទ្រកម្ពុជានឹករលឹកនាងជា​ពន់ពេក និងទន្ទឹងរង់ចាំមើលតែថ្ងៃដែលនាងប្រកាសវិលមកកម្ពុជាវិញ។  

ថ្មីៗនេះទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្តែង លីប៊ែរ សិល្បករជិតស្និទ្ធរបស់ វត្តី បានបង្ហោះឡើងថា «ក្ដៅៗហ៊ុយៗ… ទទួលបានដំណឹងថាចែតី នឹងវិលមកប្រទេសកម្ពុជាវិញជាលើកដំបូងបន្ទាប់ពីទទួលបានតំណែង នៅដើមខែមករា ឆ្នាំ 2023 នេះហើយ ត្រៀមៗ…… Welcome back Pich Votey Saravody Official» ចំណែក សាមីខ្លួនក៏បានចែករំលែកការបង្ហោះនោះ ដោយភ្ជាប់ជាមួយពាក្យថា «សូមស្គាល់មុខអ្នកមកទទួលតិចមក» បញ្ជាក់ឱ្យឃើញច្បាស់ៗថា ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងវិលមកកម្ពុជាវិញនៅដើមខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។ បន្ថែមលើពីនេះកាន់តែច្បាស់នោះ គឺ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ ពេជ្រ វត្តី បានប្រកាសថា ត្រឡប់មកកម្ពុជា នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ។ នៅវេលាម៉ោង6:25នាទីល្ងាច នាងនឹងធ្វើការហោះហើរចាកចេញពីទីក្រុងបាងកក អាកាសយាន្តដ្ឋានអន្តរជាតិសុវណ្ណភូមិ មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់វេលាម៉ោង 7:35នាទីយប់។

តាមការបង្ហើបពីប្រភពជិតដិតរបស់ វត្តី នាងនឹងមកបំពេញការងារជាច្រើននៅកម្ពុជា រួមទាំងការងារមួយចំនួនលើកិច្ចសន្យា និងកុងត្រាផ្សេងៗ ហើយក៏មានគម្រោងជួប អ្នកជំនួញធំៗមួយចំនួន ពិសេសជាងគេគឺនាងនឹងមកជួប លោកស្រី អ៊ឹម សុគន្ធា ដែលទើបនឹងទិញសិទ្ធិកម្មវិធី Miss Grand Cambodia 2023 បន្តពី លោកអុិន សុភិន ដើម្បីនិយាយការងារផ្សេងៗផងដែរ។

គេជឿជាក់ថា អ្នកគាំទ្រកម្ពុជាយ៉ាងច្រើនសន្ធឹកនឹងរង់ចាំទទួលដំណើរវិលត្រឡប់មកមាតុប្រទេសវិញរបស់ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ យ៉ាងណាមិញ ពេលនេះគេនៅមិនទាន់ដឹងថាបវរកញ្ញារាងខ្ពស់ស្រឡះនេះនឹងវិលមកកម្ពុជានៅថ្ងៃណានោះទេ ព្រោះកាលបរិច្ឆេទជាក់លាក់នៅមិនទាន់ប្រកាសឡើងនៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម