ពេជ្រ ច័ន្ទធីតា ជោគជ័យអាជីពពិធីការិនីខ្លាំង ភ្លេចរឿងផលិតចម្រៀងថ្មី

អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ឆ្នាំ ២០១៥ កញ្ញា ពេជ្រ ច័ន្ទធីតា កំពុងតែជោគជ័យខ្លាំងលើអាជីពជាពិធីការិនី ដោយនាងក្តោបបានការងារពេញៗដៃទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។ បច្ចុប្បន្ន នាងក្តោបការងារពេញដៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដែលក្នុងនោះមានទាំងកម្មវីធីតាមប៉ុស្តិ៍ទូរទស្សន៍ និងកម្មវិធីផ្សេងៗជាច្រើនទៀត រួមទាំងការប្រគុំតន្ត្រីតាមបណ្តាខេត្តផងដែរ។ 

មិនត្រឹមជាពិធីការិនីពូកែវោហារ​សព្ទ​ចាក់ទឹកមិនលេច ស្រីស្រស់រាងតូចច្រឡឹង​ ចាន់ធីតា ក៏ជាតារាចម្រៀងម្នាក់ដ៏មានទឹកដម ដោយនាងអាចបកស្រាយបានទាំងបទមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ ប៉ុន្តែដោយសារមមាញឹកការងារជាពិធីការិនីខ្លាំងពេក ទើបនាងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការផលិត និងបញ្ចេញបទចម្រៀងថ្មីៗដូចពីមុន។

ដ្បិតគ្មានស្នាដៃចម្រៀងថ្មីៗទម្លាក់លើទីផ្សារយូរក៏ពិតមែន តែនាងមិនបោះបង់ចោលការច្រៀងនោះទេ ដោយនាងនៅតែលេចមុខច្រៀងចម្រៀង Cover និងចេញច្រៀងតាមកម្មវិធី Concert តាមប៉ុស្តិ៍ទូរទស្សន៍ ដើម្បីជាចំណូលបន្ថែមពីលើការងារពិធីការិនី។ យ៉ាងណាមិញ កន្លងមក ធីតា ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងនៅមិនទាន់អាចកំណត់ពេលវេលាក្នុងការផលិត​បទ​ថ្មីៗឡើងវិញបានទេ ព្រោះពេលនេះនាងកំពុងមមាញឹកដកខ្លួនមិនរួចជាមួយការងារជាពិធីការិនី។

តាមដំណឹងចុងក្រោយបំផុតឱ្យដឹងថា កញ្ញាទើបទទួលបានឱកាសធំជាពិធីការិនីកម្មវីធីថ្មីសន្លាងមួយ ដែលទូរទស្សន៍ PNN ទើបបង្កើតឡើង គឺកម្មវិធី I Dare You To Sing ដែលដៃគូរបស់នាងក្នុងកម្មវិធីថ្មីនេះ គឺកំលោះសង្ហា ពូកែថ្វីមាត់ យ៉ាវ ដារ៉ូ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម