ភិន សុដាលីស ចំណាយពេលជិត ១០ ឆ្នាំ ទើបហ៊ានធ្វើរឿងនេះ ក្រោយរយាលដៃពីសិល្បៈ

រយៈពេលប្រមាណ ៤-៥ឆ្នាំហើយ ដែលតារាសម្តែង អ្នកនាង ភិន សុដាលីស បានចាកឆ្ងាយពីការងារសិល្បៈ ងាកទៅប្រកបរបររកស៊ីជំនួសវិញ។ ថ្វីបើចាកឆ្ងាយពីសិល្បៈក៏ពិតមែន តែនាងនៅតែមានកេរ្តិ៍ឈ្មោះលើវិថីសិល្បៈ និង​មានហ្វេនចាំតាមដានគ្រប់សកម្មភាពប្រចាំថ្ងៃរបស់នាង លើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមជាដើម។

គួរឱ្យភ្ញាក់ផ្អើល ថ្មីៗនេះ អ្នកម៉េមាយរូបស្រស់ ភិន សុដាលីស បានបង្ហាញខ្លួនក្នុងពិធីសម្ភោធរឿង «កៅអីចុងក្រោយ» ជារឿងដែលនាងបានថតទុកតាំងពីមុនជំនាន់កូវីដ-១៩មកម៉្លេះ។ គេសង្កេតឃើញថា កូនស្រី អ៊ិន សុភិន នៅតែមានសម្រស់ស្រស់ផូផង់ តែអ្វីដែលប្លែកនោះគឺនាងមើលទៅហាក់ឡើងគីឡូខ្លាំង ខុសដាច់រូបរាងពីមុននៅអំឡុងពេលដែលនាងប្រឡូកសិល្បៈពេញទំហឹង។

ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈជាច្រើនស្ថាប័ន ដាលីស លើកឡើងថា ការប្រែប្រួលទម្រង់មុខ និងការឡើងគីឡូនេះ គឺដោយសារតែនាងទើបដាក់ដែកពត់ធ្មេញ (braces) ហើយត្រូវដកធ្មេញមួយចំនួន ទើបធ្វើឱ្យមុខហើម ហើយផ្លាស់ប្តូរទម្រង់ម្តុំមាត់ និងនិយាយមិនសូវច្បាស់ដូចកាលពីមុន។

ម៉េមាយរូបស្រស់នេះបន្តថា រឿង​ពត់ធ្មេញនេះ នាងចង់ធ្វើតាំងពីរៀនជំនាន់រៀនវិទ្យាល័យមកម៉្លេះ តែដោយសារពេលនោះនាងមានអារម្មណ៍ខ្លាច ម៉្យាងកំពុងប្រឡូកសិល្បៈពេញទំហឹង និងមានរឿងច្រើនត្រូវថត ដែលភាគច្រើនសុទ្ធសឹងជារឿងបែបបុរាណ ស្រុកស្រែ និងជាកូនអ្នកខេត្តជាដើម ដូច្នេះការពត់ធ្មេញមិនស័ក្កិសមជាមួយសាច់រឿងទេ ទើបបំណងប្រាថ្នាពត់ធ្មេញរបស់នាងត្រូវទុកចោលជិត១០ឆ្នាំ ទើបពេលនេះ ដែលនាងសម្រេចចិត្តដាក់ដែកពត់ធ្មេញ (braces) ដើម្បីជាកាដូជូនខ្លួនឯងសម្រាប់ឆ្នាំថ្មី ២០២៣។ ចំណែក ទម្ងន់វិញនោះ គឺនាងឡើងតាំងពីមុនពត់ធ្មេញទៅទៀត។ ប្រភពជិតដិតម្នាក់របស់ ភិន សុដាលីស ធ្លាប់បង្ហើបឱ្យដឹងថា Katy មានជំងឺម៉្យាងជាហេតុធ្វើឱ្យគីឡូរបស់នាងពិបាកស្រកចុះមកដូចដើមវិញ តែយ៉ាងណានាងមិនដែលបកស្រាយពីចំណុចនេះឱ្យបានដឹងនោះឡើយ។

តួឯកស្រីរឿង «ណូលីណូឡា» ឱ្យដឹងបន្តថា ក្រៅពីការពត់ធ្មេញ នាងគ្មានគម្រោងកែកុនចំណុចផ្សេងទៀតលើរូបរាងកាយនាងទេ ព្រោះនាងខ្លាចការឈឺចាប់។

ចាកឆ្ងាយពីការសម្តែងច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែកូនស្រីចាងហ្វាងផលិតកម្ម មហាហង្ស រូបនេះនៅមានស្នាដៃភាពយន្តថតទុកជាច្រើនរឿងទៀត តួយ៉ាង ក្រៅពីរឿង «កៅអីចុងក្រោយ» ​កំពុងត្រៀមបញ្ចាំងតាមរោងកុន នៅមានស្នាដៃរឿងថតទុកហើយ ២-៣រឿងទៀតផងដែរ។ 

ខានថតភាពយន្តច្រើនឆ្នាំ ភិន សុដាលីស នឹករលឹកវិស័យនេះជាពន់ពេក ហើយនាងសង្ឃឹមថា ពុកម៉ែបងប្អូននឹងនៅតែស្រលាញ់គាំទ្រស្នាដៃសម្តែងរបស់នាង។ បច្ចុប្បន្ន នាងគ្មានគម្រោងថតរឿងថ្មីៗទេ តែនាងសព្វថ្ងៃនាងនៅធ្វើការងារសិល្បៈលឹបលៗលើការងារលក្ខណៈ social content ផ្សេងៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​

ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ក្រុមហ៊ុន ឡាកាម៉ូ របស់​លោកស្រី មាស ចាន់ដាលីន ត្រូវ​បាន​វិនិយោគិន​កូរ៉េ ចាប់អារម្មណ៍ និង​បាន​បោះ​ទុន ៣ លាន​ដុល្លារ​រកស៊ី​ជាមួយ ហើយ​ខាង​កូរ៉េ​ជ្រើសរើស​អ្នក​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ ដោយ​លោក​ចូលចិត្ត

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ

ពិធី​សម្ពោធ​ជា​ផ្លូវការ កាត​សមគមសិល្បករខ្មែរ Wing Master Card ដែល​ប្រធាន​សមាគម​គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកស្ទួយ​តម្លៃ​តារា​ប្រុស​ស្រី​ជា​វីរ​សិល្បករ ទទួល​បាន​ជោគជ័យ

បច្ចេកវិទ្យាដើរលឿនហួសកម្រិត និស្សិតនៅកូរ៉េនាំគ្នាប្រើវ៉ែនតា AI បើកចាក់ក្នុងការប្រឡងកាន់តែច្រើនរហូតក្រសួងអប់រំប្រកាសចេញវិធានការបន្ទាន់

បច្ចុប្បន្ន វ៉ែនតា AI ជំនាន់ថ្មីៗមានរូបរាងស្ទើរតែមិនខុសពីវ៉ែនតាធម្មតាឡើយ ដោយសារជើងវ៉ែនតាស្តើង និងមានទម្ងន់ស្រាលត្រឹមតែ ៥០ ក្រាមប៉ុណ្ណោះ ដែលប្រសិនបើមើលនឹងភ្នែកទទេគឺស្ទើរតែមើលមិនដឹង រហូត

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​