ដឹងការពិតពីក្រោយការឈ្នះពាន «2021 Model Star Award Represented Cambodia» របស់ផាន់ ផាត់ណា

តារាសម្តែងពោរពេញដោយសមត្ថភាព និងទេពកោសល្យ ផាន់ ផាត់ណា បានធ្វើឱ្យមហាជនអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល និង​ស្ញើចសរសើរ​ដល់នាងជាខ្លាំង ក្រោយរូបនាង បានឈ្នះពានរង្វាន់ដ៏ធំមួយពីកម្មវិធី 2021 Asia Model Festival ដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង គឺពាន «2021 Model Star Award Represented Cambodia»។

ពានរង្វាន់ Model Star Award ត្រូវគេដឹងថា ជា​ពានរង្វាន់​សម្រាប់​ប្រគល់ជូនដល់​បុគ្គលអ្នកសិល្បៈណាដែលធ្លាប់ប្រវត្តិជាបវរកញ្ញា ហើយ​មានសមត្ថភាព​វិវត្តន៍ខ្លួនមកធ្វើជាតារាសម្តែងបាន។

ប្រាប់ឱ្យ AMS ដឹងក្រោយទទួលបានពានរង្វាន់ដ៏ធំនេះ តារាសម្តែងផាន់ ផាត់ណា ថា ការពិតទៅពានរង្វាន់ Model Star Award ជាពានក្នុងក្តីស្រម៉ៃរបស់កញ្ញា ហើយ​នេះក៏ជា​លើកទីមួយរបស់កញ្ញា​ដែលទទួលបានពាននេះ។

ផាន់ ផាត់ណា ថា៖«សម្រាប់ខ្ញុំ ពេលដែលទទួលបាន Model Star Award 2021 មានអារម្មណ៍ថារំភើប និងសប្បាយ​ចិត្តខ្លាំងដោយសារក្តី​ស្រមៃ​អ្វីដែលធ្លាប់ប៉ង​ពីមុនមកឥឡូវបានក្លាយជាការពិត។ ពាននេះ គឺជាពានក្នុងក្តីស្រមៃរបស់ខ្ញុំ ដែលយើងចង់បាន ព្រោះយើងប្រឡូកក្នុងសិល្បៈយើងធ្លាប់រំពឹង ហើយក៏ធ្លាប់ស្រមៃថាចង់មានពានរង្វាន់សម្រាប់ការលើកទឹកចិត្តខ្លួនឯង។»

មូលហេតុចម្បងនាំតារាសម្តែងផាន់ ផាត់ណា ទទួលបានពាន«2021 Model Star Award Represented Cambodia»នេះ គឺដោយសារ តារាស្រី ផាន់ ផាត់ណា ជាបុគ្គល​សិល្បៈ​ម្នាក់ដែលមានបទពិសោធន៍ក្រាស់ក្រែល និងចូលប្រឡូកសិល្បៈយូរឆ្នាំ សមិទ្ធផល​ការងារកន្លងមកច្រើនហើយល្អ បូករួមទាំងកេរ្តិ៍ និងប្រជាប្រិយភាពខ្ពស់។

លើសពីនេះ ផាន់ ផាត់ណាក៏ជាអតីតបវរកញ្ញា ធ្លាប់តំណាង​ឱ្យជាតិកម្ពុជា​លើឆាកអន្តរជាតិកាល​ពីឆ្នាំកន្លងទៅ និងបាន​វិវត្តន៍ខ្លួន​ពីតារាម៉ូដែលម្នាក់​មកជាតារាសម្តែងដ៏​មានប្រជាប្រិយភាពក្នុងរង្វង់សិល្បៈកម្ពុជា។ គិតមកទល់ពេលនេះ ផាត់ណា ថតបានមិនក្រោម ១០០រឿងនោះទេ ជាហេតុដែលនាងត្រូវគណកម្មការ កម្មវិធី 2021 Asia Model Festival ជ្រើសផ្តល់ពានដ៏សំខាន់នេះ។

ចុងក្រោយ ពាន «2021 Model Star Award Represented Cambodia» រូបនេះ ក៏បានថ្លែងអំណរគុណដល់លោក ម៉ែន និមលរតន៍ អគ្គនាយកក្រុមហ៊ុន CIM ចំពោះដំបូន្មាន និងការផ្តល់ឱ្យនេះផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម