ក្រោយមុខជំនួញជោគជ័យ Pey Pey Dy បោះដើមទុនធំ បើកផលិតកម្ម និងក្រុងពាលីរឿងដំបូង

តារា​កំប្លែង​ដែល​មាន​វោហារ​ស័ព្ទ​មិន​ចេះ​រីង​ស្ងួត Pey Pey Dy ទើប​បើក​ផលិតកម្ម និង​ចេញ​ថត​រឿង​ថ្មី​ភ្លែត​តែម្ដង។ «ភូមិគ្រឹះ​អាគម» គឺជា​រឿង​ដំបូង​ដែល​ថៅកែ​ហាង​ហឹរ​ខនទើប​ដំណើរការ​ថត វា​ជា​រឿង​បែប​រន្ធត់ និង​មាន​លាយឡំ​កំប្លែងសើច​រឹងពោះ។

Film Corner គឺជា​ឈ្មោះ​ផលិតកម្ម​ដែល​តារា​ប្រុស​រូប​បាន​បង្កើត​ឡើង ដូច​គ្នា​ទៅ​នឹងឈ្មោះ​ហាង​ភេសជ្ជៈ និង​អាហារ​លោក​ដែរ។ សម្រាប់​រឿង​ថ្មី​​​ទើប​បើក​កាមេរ៉ា​ថត​នេះ​ដែរ Pey Pey Dy មិន​បាន​បង្ហើប​ពី​ចំនួន​ទុន​ផលិត​ឡើយ គ្រាន់តែ​ថៅកែ​វ័យ​ក្មេង​រូប​នេះ​អះអាង​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចំណាយ​លើ​រឿង​ថ្មី​នេះ​ឲ្យ​មាន​គុណភាព​ល្អ។

មិន​ត្រឹម​តែ​មិន​បង្ហើប​ពី​ចំនួន​ទុន​​​ឡើយ សូម្បី​តែ​សាច់​រឿង ក៏​មិន​ទម្លាយ​ចេញ​មក​ដែរ ទុក​ឲ្យ​អ្នក​គាំទ្រ​ចាំ​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​រោង​ភាពយន្ត​ផ្ទាល់​តែម្ដង។ ឆ្នាំ​នេះ​ជា​ខួប ១១ ឆ្នាំ​នៃ​ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ Pey Pey Dy ហើយ​តារា​កំប្លែង​រូប​នេះ នៅតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំង​ការ​សម្ដែង និង​ការងារ​រកស៊ី តែ​ដោយសារ​មុខ​ជំនួញ​កាក់កប​ខ្លាំង លោក​ក៏​ផ្អាក​ទទួល​ការ​សម្ដែង​ទាំងអស់ តែ​នៅ​ចូលរួម​កម្មវិធី​អ្នក​សិល្បៈ​ធម្មតា។

មូលហេតុ​ដែល Pey Pey Dy ជ្រើសរើស​យក​រឿង​បែប​រន្ធត់ ខ្មោច​អី​​បែបនេះ ក៏​ព្រោះ​តែវា​ជា Signature លោក។ មួយ​វិញ​ទៀត​ម្ចាស់​ហាង Coffee Conner បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​អ្នក​គាំទ្រ​ចូលចិត្ត​រឿង​ខ្មោច​ខ្លី​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ច្រើន​ខ្លាំង ដែល​នេះ​ហើយ​​​ជា​មូលហេតុ​ជំរុញ​ឲ្យ​លោក​ផលិត​រឿង​នេះ​ឡើង។

សម្រាប់​តួ​ក្នុង​រឿង «ភូមិគ្រឹះ​អាគម» វិញ Dy បាន​អញ្ជើញ​តារា​ប្រុស​ស្រី​ល្បី​ៗ​មក​សម្ដែង​ក្នុង​ភាពយន្ត​ដំបូង​ខ្លួន​មាន​ដូចជា ប្រុស​ខួច, តារា​ចម្រៀង វី ឌីណែត, ម៉ែសេះ, អ្នកនាង ស្វែង សុជាតា និង ម៉ូ។ ចំណែក​ក្រុម​ការងារ​ថត​វិញ គឺ Pey Pey Dy ចាងហ្វាង​ផលិតកម្ម និង​ជា​អ្នក​ដឹកនាំ​ថត, តារា​ចម្រៀង និង​អ្នក​និពន្ធ ទ្រី សក្កដា អ្នក​គ្រប់គ្រង​គម្រោង និង​ជា​ជំនួយ​ការ​ដឹក,​ប្រឹក្សា​ដឹកនាំ​ដោយ​លោក កៅ សីហា, អ្នក​និពន្ធ​រឿង​លោក យូ សុភា និង​អ្នក​នៅ​ក្នុង​ក្រុម​ការងារ​របស់ Pey Pey Dy ជាច្រើន​រូប​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *