មិនទាន់ចប់! Park YooChun ធ្លាក់ខ្លួនជំពាក់បំណុលក្រុមហ៊ុនជិត ៤០ ម៉ឺនដុល្លារអាមេរិក

Park YooChun ជាតារាចម្រៀង និងសម្ដែងប្រុសកូរ៉េខាងត្បូងដ៏ល្បីល្បាញម្នាក់ តែប៉ុន្មានឆ្នាំចុងក្រោយរូបលោកបានជាប់ពាក់ព័ន្ធរឿងអាស្រូវជាច្រើន ដែលធ្វើឲ្យអាជីពសិល្បៈ​លោកស្ទើរខ្ទេចគ្មានសល់។ ក្នុងឆ្នាំ ២០១៦ តារាប្រុសរូបនេះត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ។ ក្រោយមកលោកបានជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការបំពានលើអ្នកគាំទ្រ។ មិនទាន់អស់នៅឡើយ លោកធ្លាប់ត្រូវបានអ្នកចាត់ការរបស់ខ្លួនចេញបកអាក្រាតថា លោកធ្លាប់សេពគប់មិត្ដស្រីច្រើនជាង ៥០ នាក់ អ្នកខ្លះជាស្ដ្រីរៀបការរួចថែមទៀត។ កាន់តែធ្ងន់ធ្ងរទៀតនោះ លោកក៏ត្រូវបានជាប់ក្នុងបញ្ជីខ្មៅ មិនអនុញ្ញាតឲ្យឡើងផ្សព្វផ្សាយ ឬបង្ហាញមុខលើកញ្ចក់ទូរទស្សន៍កូរ៉េទៀតឡើយ។

មិនទាន់ចប់រឿងនៅឡើយ កាលពីថ្ងៃទី ​២៤ ខែធ្នូ​ ឆ្នាំ ២០២៣ យោងតាមប្រភពព័ត៌មានរបស់ប្រទេសកូរ៉េ Yonhap News បានឲ្យដឹងថា ​Park YooChun ធ្លាក់ខ្លួនជំពាក់បំណុលក្រុមហ៊ុនប្រមាណជាង ៣៨ ម៉ឺនដុល្លារអាមេរិក។ ដើមទងនៃរឿងនេះគឺកាលពីឆ្នាំ ២០២0 រូបលោកបានចុះកុងត្រាជាមួយក្រុមហ៊ុន Have Fun Together ដោយកុងត្រា​នេះមានកំណត់រហូតដល់ចុងឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០២១ តារាប្រុសរូបនេះក៏បានដាក់ពាក្យស្នើរសុំបញ្ចប់កុងត្រា បន្ទាប់ពីលោកមិនទទួលបានប្រាក់ឈ្នួល អំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ។ ការសម្រេចសម្រួលរវាងភាគីទាំងពីរបានលើកឡើងថា ការបញ្ចប់កុងត្រានឹងមានប្រសិទ្ធភាព ប្រសិនបើខាង Have Fun Together មានការខកខាន និងគ្មានលទ្ធភាពក្នុងការបង់ប្រាក់ឈ្នួលដល់តារាប្រុសរូបនេះតាមពេលវេលាកំណត់។

ក្រុមហ៊ុន Have Fun Together បានដាក់ពាក្យបណ្ដឹងដល់តារាប្រុស Park YooChun ក្រោមហេតុផលរូបលោកទៅបង្ហាញខ្លួនជាសាធារណៈ និងផ្សព្វផ្សាយក្រោមក្រុមហ៊ុនដទៃ ទាំងមិនទាន់បានបញ្ចប់កុងត្រាជាមួយ Have Fun Together។ ជាលទ្ធផល តារាប្រុស Park YooChun ត្រូវតុលារតម្រូវឲ្យបង់ប្រាក់ប្រមាណ ៣៨៥ ០០០ ម៉ឺនដុល្លារដល់ក្រុមហ៊ុន Have Fun Together។

គួរបញ្ជាក់ថា ថ្មីៗនេះ តារាប្រុស Park YooChun កំពុងស្ថិតក្នុងការសង្ស័យលួចគេចពន្ធប្រមាណ ៤០៩ លានវ៉ុន ឬប្រហាក់ប្រហែល ៣៧ ម៉ឺនដុល្លារអាមេរិក។ ឈ្មោះរបស់លោកបានស្ថិតក្នុងបញ្ជីបុគ្គលល្បីៗ ដែលមិនទាន់បានបង់ពន្ធដែលបានចេញផ្សាយដោយទីភ្នាក់ងារពន្ធជាតិរបស់ប្រទេសកូរ៉េខាងត្បូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក