ផ្ទុះការព្រួយបារម្ភ! Park Min Young សម្រកគីឡូដោយញ៉ាំតែទឹក ៣លីត្រក្នុងមួយថ្ងៃ ដើម្បីសម្ដែងរឿង Siren’s Kiss

អ្នកគាំទ្របានបង្ហាញការព្រួយបារម្ភចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ Park Min Young ក្រោយតារាសម្ដែងកូរ៉េខាងត្បូងរូបនេះ បានព្យាយាមសម្រកទម្ងន់កម្រិតខ្ពស់ម្ដងហើយម្ដងទៀត សម្រាប់សម្ដែងរឿងនីមួយៗ ជាពិសេសរឿងភាគថ្មី Siren’s Kiss។

នៅក្នុងសន្និសីទកាសែតសម្រាប់រឿង Siren’s Kiss ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែកុម្ភៈ កន្លងទៅ Park Min Young បានទម្លាយថា នាងញ៉ាំត្រឹមតែទឹក ៣ លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ និងតមអាហារខ្លាំងនៅពេលថតរឿងនេះ ដើម្បីផ្លាស់ប្តូរខ្លួនឯងឱ្យទៅជាតួអង្គដែលមានសាច់រឿងខ្មៅងងឹតនៅពីក្រោយ។

ជាក់ស្ដែង នៅក្នុងរឿង “Siren’s Kiss” តារាស្រីវ័យ ៣៩ឆ្នាំត្រូវសម្ដែងជាតួអង្គ Han Seol Ah ជាស្ត្រីឯកោ ម្នាក់ដែលមានអតីតកាលតាមលងបន្លាច និងជាប់គាំងក្នុងព្រឹត្តិការណ៍ដ៏ឈឺចាប់នៃជីវិត។

នៅពេលនិយាយអំពីតួអង្គនេះ Park Min Youngបានរៀបរាប់ថា៖ “នៅក្នុងរឿងនេះ តួអង្គរបស់ខ្ញុំមិនញ៉ាំអីទេ។ ដោយសារតែមានព្រឹត្តិការណ៍សោកនាដកម្មជាច្រើនបានកើតឡើងនៅជុំវិញខ្លួននាង នាងរស់បានដោយសារតែទឹក និងគ្រឿងស្រវឹងប៉ុណ្ណោះ”។

តារាស្រីបន្តទៀតថា៖ “នាងមានអារម្មណ៍ឯកោខ្លាំងនៅពេលនៅម្នាក់ឯង ហើយក៏ទទួលរងនូវជំងឺភ័យស្លន់ស្លោ (Panic Disorder) ផងដែរ។ ដូច្នេះហើយទើបខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនគួរឡើងទម្ងន់សម្រាប់តួអង្គនេះទេ។ ពេលថតរឿងនេះ ខ្ញុំបានតមអាហារ និងញ៉ាំទឹក ៣ លីត្រក្នុងមួយថ្ងៃ។”

យ៉ាងណាមិញ  Park Min Young បានឱ្យដឹងពីស្ថានភាពបច្ចុប្បន្នថា នាងបានវិលត្រឡប់មករកសភាពដើមវិញហើយ។ ចំណែកភាពយន្តភាគនេះ នឹងត្រៀមចាក់ផ្សាយចាប់ពីថ្ងៃទី២ ខែមីនា តទៅ។

នៅលើបណ្ដាញសង្គមវិញ អ្នកគាំទ្របានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះ Park Min Young ដោយលើកឡើងថា រូបភាពផ្សព្វផ្សាយសម្រាប់រឿងនេះ បង្ហាញឱ្យឃើញថា នាងមានសភាពស្គមស្គាំង ទន់ខ្សោយ និងមើលទៅហត់នឿយយ៉ាងច្បាស់។

ទោះបីជាការលះបង់ចំពោះអាជីពជារឿងដែលគួរឱ្យសរសើរក៏ដោយ ប៉ុន្តែអ្នកគាំទ្រជាច្រើនជឿថា ការធ្វើបែបនេះចំពោះរាងកាយក្នុងកម្រិតខ្លាំងម្ដងហើយម្ដងទៀត អាចនាំឱ្យមានផលវិបាកយូរអង្វែងទាំងផ្នែករាងកាយ និងផ្លូវចិត្ត។ ខណៈមានការចោទសួរថា តើតារាសម្តែងម្នាក់ពិតជាចាំបាច់ត្រូវ “ធ្វើបាប” រាងកាយខ្លួនឯង ដើម្បីបង្ហាញការតាំងចិត្តក្នុងការសម្ដែងជាតួអង្គមួយ បែបនេះមែនឬ?

គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយទេដែលតារាសម្តែងរូបនេះ ដាក់សុខភាពខ្លួនឯងក្នុងហានិភ័យដើម្បីឱ្យស័ក្តិសមនឹងតួអង្គដែលខ្លួនត្រូវសម្តែង។ កាលពីថតរឿង Marry My Husband នាងបានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើល ដោយការសម្រកទម្ងន់មកត្រឹមតែ ៣៧ គីឡូក្រាម ដើម្បីដើរតួជាអ្នកជំងឺមហារីក។

តួឯកស្រីរូបនេះ បានរឹតបន្តឹងរបបអាហាររបស់ខ្លួនយ៉ាងខ្លាំង ដោយ Kbizoom បានចុះផ្សាយថា នៅពេលនោះនាងទទួលទានតែភេសជ្ជៈដែលមានជាតិអ៊ីយ៉ុង ដើម្បីរក្សារូបរាង និងអាចបន្តជីវិតរស់នៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *