អ្នករៀបចំកម្មវិធី បង្ហើបតម្រុយម្ចាស់ជយលាភីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ត្រៀមគ្រងមកុដស្អែកនេះ

វិនាទីរន្ធត់ញាប់ញ័រនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានឈានមកហើយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងផ្សារទំនើប ហេរីថេកវ៉ក ចាប់ពីម៉ោង ៣ រសៀលតទៅ។

បេក្ខភាពឆ្នើមទាំង ២០រូប នឹងត្រូវប្រកួតប្រជែងសម្រស់ សមត្ថភាព ភាពក្លាហាន ដើម្បីដណ្តើមមកុដបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤។

លោក ដែន សុភ័ត្ត្រា ស្ថាបនិកកម្មវិធីបវរកញ្ញាស្រុកស្រែខេត្តសៀមរាប រៀបរាប់ឱ្យដឹងថា ឆ្នាំនេះយើងសម្រិតសម្រាំងបានបេក្ខភាពឆ្នើម ២០រូប ដែលពួកគេមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹង និងមានការត្រៀមខ្លួនយ៉ាងល្អប្រសើរ។

មិនត្រឹមតែពង្រីកកម្មវិធីប្រកួតឱ្យធំជាងឆ្នាំមុនប៉ុណ្ណោះ កម្មវិធីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ នាំមកនូវភាពសំបូរបែបជូនដល់អ្នកស្នេហាវិស័យសម្រស់នៅកម្ពុជា តាមរយៈសកម្មភាពសប្បាយ រួមទាំងការដាក់តាំងពិព័រណ៌ផលិតផលកែសម្ភស្សផ្សេងៗពីខាងគ្លីនិកកែសម្ភស្ស តុងម៉ី។

ស្ថាបនិកកម្មវិធីរូបនេះ សង្កត់ធ្ងន់ថា ម្ចាស់ជយលាភីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ ត្រូវតែមានរូបសម្រស់ស្រស់សោភា មានចំណេះដឹង ភាពក្លាហាន និងជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់លើការងារ។

ថ្វីដ្បិតតែ បវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ជាកម្មវិធីថ្មីសន្លាងក៏ពិតមែន តែស្ថាបនិកមានគោលដៅច្បាស់លាស់ក្នុងការបណ្តុះម្ចាស់ជយលាភីឱ្យក្លាយជាព្រាបនាំសារដ៏សំខាន់ក្នុងការប្រូម៉ូតពីតំបន់ទេសចរណ៍ទូទាំងខេត្តសៀមរាប និងដើរតួជាអ្នកផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ ជាពិសេស ម្ចាស់មកុដ នឹងឈរជាសំឡេងឱ្យសហគម LGBTQ+ នៅកម្ពុជា ឆ្ពោះទៅការលុបបំបាត់ការរើសអើងភេទទី៣ក្នុងសង្គមកម្ពុជា។

លោក ដែន សុភ័ត្ត្រា រំពឹងថា កម្មវិធីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប នឹងទទួលបានភាពជោគជ័យខ្លាំងជាងឆ្នាំមុន ហើយយើងអាចជ្រើសរើសបានម្ចាស់ជយលាភ៏ដ៏សក្ដិសម ដើម្បីគ្រងមកុដបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤។

លោក ហេង ពិសិដ្ឋ អ្នករៀបចំកម្មវិធីផ្សារទំនើប ហេរីថេកវ៉ក បានលើកឡើងថា យើងនឹងព្យាយាមស្វែងរកឱកាសការងារដល់ម្ចាស់ជយលាភីឱ្យច្រើនតាមដែលអាចធ្វើបាន ហើយក៏មានចក្ខុវិស័យក្នុងការពង្រឹងកម្មវិធីឱ្យកាន់តែល្អ ដើម្បីជាគំរូដល់ខេត្តដទៃឱ្យគេរៀបចំតាមក្រោយ។ ក្រៅពីប្រាក់រង្វាន់ដែលទទួលបានពីកម្មវិធី ម្ចាស់ជយលាភីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប ឆ្នាំ២០២៤ នឹងមានដំណើរកម្សាន្តនៅក្រៅប្រទេស ជាមួយ sponsor ការកែសម្ភស្សដោយឥតគិតថ្លៃពី វេជ្ជបណ្ឌិត តុង ម៉ី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *