ស្រីផាច ប្រើពេលតែ១ថ្ងៃ វីដេអូថតធ្វើសម្លប្រហើរជាមួយព្រះនាងតូច ជេនណា មានអ្នក Like 1 M

ឆម ស្រីផាច គឺជា​អ្នក​បង្កើត​មាតិកា​ម្ហូប​អាហារ​ខ្មែរ​​ទទួល​បាន​ការ​គាំទ្រ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស ហើយ​ក្មេង​ស្រី​អ្នក​ខេត្ត​បន្ទាយមានជ័យ​រូប​នោះ ក៏​ជា​អ្នក​បង្កើត​មាតិកា​ស្រី​ដំបូង​ដែល​មិន​ប្រើ​ការ​តុបតែង​ខ្លួន ឬ​សម្ភារៈ​និយម​មក​ទាក់ទាញ​ហ្វេន​ឡើយ។

ថ្មី​ៗ​នេះ ស្រីផាច បាន​ទាក់ទាញ​ទាំង​ទឹកព្រះទ័យ​ព្រះនាង នរោត្តម ជេនណា ឲ្យ​ចុះ​ទៅ​ផ្ទះ​ជួប​នាង ហើយ​រួម​គ្នា​ធ្វើ​នំ​បញ្ចុក​សម្ល​ប្រសើរ និង​ថត​ជា​វីដេអូ​ទុក​បង្ហោះ​លើ​ផេក។ វីដេអូ​របស់​យុវតី​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ជំនួញរូប​នោះ ​មិន​ចំណាយ​ពេល​យូរ​ឡើយ​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី ដោយ​បង្ហោះកាល​ពី​ល្ងាច​ថ្ងៃ ១៩​ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ហើយ​ត្រឹម​ថ្ងៃ ២០ មួយ​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ​មាន​អ្នក ​Like ១ លាន​នាក់​ជាង។

ត្រឹម​ពេល​១ ថ្ងៃ​ប៉ុណ្ណោះ​វីដេអូ ស្រីផាច ជាមួយ​ព្រះនាង​តូច ជេនណា ដែល​បង្ហោះ​លើ​ផេក​ម្ចាស់​មាតិកា​នោះ​ផ្ទាល់​មាន​អ្នក​ចុច Like ដល់​ទៅ ១ លាន​ជាង​ឯណោះ ដែល​នោះ​ពិត​ជា​រឿង​ស្មាន​មិន​ដល់ ហើយ​ក៏​មិន​ទាន់​មាន​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ណា ទទួល​បាន​លទ្ធផល​ខ្ពស់​​បែប​នេះដែរ។

បក​ទៅ​មុន​ប៉ុន្មាន​ថ្ងៃ​ចេញ​វីដេអូ គ្រាន់តែ​រូបភាព​សោះ ៣-៤ សន្លឹក ក៏​មាន​អ្នក​ចុច​ចែករំលែក​បន្ត​ច្រើន​ខ្លាំង​ណាស់​ទៅ​ហើយ ហើយ​ថ្ងៃ​ចេញ​វីដេអូ​ទៀតសោត​ new feed អ្នក​លេង​ហ្វេសប៊ុក​ក្នុង​ស្រុក​ខ្មែរ​ពោរពេញ​ទៅ​ដោយ​វីដេអូ​អ្នក​ទាំង ២។ មក​ដល់​ម៉ោង​១០ ព្រឹក​ថ្ងៃ ២១ ខែ​កុម្ភៈ​នេះ វីដេអូ​នៅ​លើ​ផេក​របស់ ឆម ស្រីផាច មាន​រហូត​ជិត ៧ លាន​ដង អ្នក​បញ្ចេញ​មតិ 41K ,អ្នក share ជាង 71K ឯណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក