រំឭកពីប្រវត្តិ និងស្នាដៃសម្ដែងរបស់តារាប្រុស​ Om Akkaphan មុនលាចាកលោកទាំងវ័យក្មេង

លោក Om Akkaphan តារាសម្ដែងលំដាប់តួឯកល្បីរបស់ថៃប្រចាំប៉ុស្តិ៍លេខ​៧ បានបាត់បង់ជីវិតដោយរោគមហារីកបេះដូង។​

កាលពីថ្ងៃ​អាទិត្យ ទី២២​ ខែកញ្ញានេះ អ្នកគាំទ្រមិនថាក្នុងស្រុក និងក្រៅស្រុកដែលនិយមទស្សនាភាពយន្តភាគថ្ងៃបានទទួលដំណឹងដ៏សោកសៅ​ ក្រោយពីទំព័រហ្វេសប៊ុក Ch7HD បានជូនដំណឹងពីការលាចាករបស់តារាសម្ដែង ​ លោក Om Akkaphan។​

តារាសម្ដែងវ័យ​ ៣៩ឆ្នាំរូបនេះ បានតស៊ូជាមួយនឹងជំងឺមហារីកសាច់ដុំបេះដូង​តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២២​ មកម្ល៉េះ និងបានឆ្លងកាត់ការវះកាត់ម្ដងរួមមកហើយកាលពីដើមឆ្នាំ ២០២៣។​ ដោយឡែក លោកបានបង្ហាញវត្តមានក្នុងការងារសិល្បៈជាថ្មីម្ដងទៀតកាលពីខែឧសភានេះ ព្រមទាំងបញ្ជាក់ថាខ្លួននឹងត្រឡប់មកកាន់ការងារសម្ដែងវិញ​ ​ដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកទន្ទឹងរង់ចាំទស្សនាស្នាដៃលោក មុននឹងទទួលដំណឹងនៃការបាត់បង់មួយនេះ។​

ត្រឡប់ទៅមើលប្រវត្តិក្នុងវិថីសិល្បៈវិញ អំ អាត់ខាផាន់​​​ ចាប់ផ្ដើមអាជីពសិល្បៈ​ជាតួសម្ដែងក្នុងពាណិជ្ជកម្ម​ វីដេអូចម្រៀង ហើយក្រោយមកក៏បានចូលរួមសម្ដែងជាតារាកិត្តិយសក្នុងរឿងភាគមួយរបស់ប៉ុស្តិ៍លេខ៣​ កាលពីឆ្នាំ​ ២០០៨ ជាមួយនឹងតួអង្គចិត្តអាក្រក់ និងតួរងដទៃទៀតនៅប៉ុស្តិ៍លេខ៣។

តារាសម្ដែងដែលបន្សល់ទុកនៅស្នាដៃដ៏គួរឱ្យចងចាំជាច្រើន​ រូបនេះ​ បានចាប់ឱកាសសម្ដែងនៅប៉ុស្តិ៍លេខ ៧ ជាមួយនឹងតារាស្រីលំដាប់ប្រទេស Aum Patcharapa ក្នុងរឿង Two Moon Tigers នៅក្នុងឆ្នាំ ២០០៩។​ បើទោះបីជាលោកនៅមិនទាន់បានសម្ដែងជាតួឯកក៏ពិតមែន តែតាមរយៈរឿងនេះលោកបានទទួលពានរង្វាន់ទូរទស្សន៍មាស ក្នុងនាមជាតារាសម្ដែងប្រុសឆ្នើម។​

ក្រោយមក ក្នុងនាមជាតារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៧ លោកបានទទួលតំណែងជាតួប្រុសឯកជាលើកដំបូងនៅក្នុងរឿង អ្នកបម្រើហៃសូរ មុននឹងបន្តជាមួយនឹងតំណែងមួយនេះនៅក្នុងរឿងបន្ទាប់ៗទៀតដូចជារឿង ទ្វេភព រលកស្នេហ៍ក្នុងចិត្ត ស្នេហាបម្លាស់ទី កាបពីទែនកំពូលស្នេហ៍ និងរឿង អាថ័នត្រៃភពជាដើម​។​

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នពិធីបុណ្យសពរបស់លោកកំពុងប្រារព្ធធ្វើឡើងដោយមានភរិយា និងឪពុកម្ដាយជាអ្នកចាត់ចែង មុននឹងឈានដល់ការបូជានៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *