មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមានថ្វីដៃសម្តែងល្អប៉ុណ្ណោះទេ ដារ៉ា ជាតារាស្រីម្នាក់ដែលមានរូបឆោមស្រស់សោភា ថែមទាំងពូកែស្ទីល៍តុបតែងបែបយុវវ័យមើលទៅទាក់ទាញខ្លាំងទៀតផង។ រីឯ ចំណេះដឹងក៏ខ្លាំងមិនធម្មតា ធ្វើឱ្យនាងឈ្នះការសម្ភាសន៍ផ្ទាល់ ក្លាយជា Miss Supranational Cambodia 2024 បន្ទាប់ពី កញ្ញា លីវ ជីលី។

ចាប់តាំងពីត្រូវប្រកាសជា Miss Supranational Cambodia 2024 តារាសម្តែង ឈុំ ចាន់ដារ៉ា មើលទៅកាន់តែលេចធ្លោខ្លាំងជាមួយស្ទីល៍តុបតែងខ្លួនប្លែកៗស្ទើររាល់ថ្ងៃ ហើយជារឿយៗតែងតែ update រូបថត និងសកម្មភាពថ្មីប្រចាំថ្ងៃឱ្យទស្សនិកជន និងហ្វេនៗបានឃើញ។ បន្ថែមពីលើនោះ ក៏មានវីដេអូការដើរ Catwalk ដ៏ស្ទាត់ជំនាញ បង្ហាញភាពជឿជាក់ និងជំនឿចិត្តយ៉ាងមុតមាំក្នុងនាមជាបវរកញ្ញាតំណាងប្រទេសកម្ពុជា។

កញ្ញា ឈុំ ចាន់ដារ៉ា មិនត្រឹមតែមានរូបសម្រស់ស្រស់សោភាប៉ុណ្ណោះទេ នាងថែមទាំងជាតារាសម្តែងម្នាក់ក៏មានទេពកោសល្យ អាចបត់បែនបានគ្រប់ទម្រង់តួអង្គមិនថាស្លូតឬកាច នាងអាចសម្តែងបែបទាំងអស់។ ជាងនេះទៅទៀត ដារ៉ា ក៏មានទឹកដមសំនៀងពីរោះរណ្តំចិត្ត ដោយកន្លងមកនាងធ្លាប់ Cover ចម្រៀងជាច្រើន ទាំងបទចម្រៀងខ្មែរ និងបទបរទេសទៀតផង។ 

សូមជម្រាបថា កញ្ញា ឈុំ ចាន់ដារ៉ា អាយុ ២៤ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ។ នាងជា Miss Supranational Cambodia 2024 ទី៣ ដែលត្រៀមតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែង កម្មវិធី​ Miss Supranational 2024 នៅប្រទេសប៉ូឡូញ។ សមត្ថភាព រូបសម្រស់ ចំណេះដឹង និងការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងល្អរបស់ ឈុំ ចាន់ដារ៉ា ធ្វើឱ្យហ្វេនមានជំនឿចិត្តលើនាងជាខ្លាំង និងសង្ឃឹមថា បេក្ខភាពតំណាងកម្ពុជាម្នាក់នេះនឹងអាចបង្កើតប្រវត្តិសាស្ត្រនាំកម្ពុជាឱ្យជាប់តំណែងណាមួយលើឆាកអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ