ក្រោយមើលរឿង «អាភ្លេច» ណុប បាយ៉ារិទ្ធ សរសើរតួប្រុស សម្ដែងឡប់ៗដូចធម្មជាតិពិតៗ

រឿង​ខ្មែរ «អាភ្លេច» ដែល​កំពុង​ចាក់​បញ្ចាំង​ក្នុង​រោងកុន​ជាច្រើន​ក្នុង​ប្រទេស ទទួលបានការ​គាំទ្រ​ខ្លាំង បើ​ទោះ​ជា​មិន​សូវ​មាន​ការ​ប្រម៉ូត​ភ្លូកទឹកភ្លូកដីដូច​កុន​ដទៃ តែ​រឿង​នេះ​គុណភាព​មិន​ធម្មតា​ឡើយ។ រឿង​មួយ​នេះ​ត្រូវ​បាន​ទស្សនិកជន​ភាគច្រើន​ថា​ល្អ​មើល​ខ្លាំង សើច​សឹងតែ​ពី​ដើម​ដល់​ចប់ ហើយ​អ្វី​ដែល​សំខាន់ «អាភ្លេច» គឺ​ជា​រឿង​មិន​ដូច​កុនបរទស​ធ្លាប់​មើល​ពី​មុន​​ឡើយ។

តួឯក​ប្រុស​ក្នុង​រឿង «អាភ្លេច» គឺ​តារា​សម្ដែង​រាង​សង្ហា កម្ពស់​ខ្ពស់ សឿន ដារ៉ុង ហើយ​ក្នុង​រឿង​នោះ​ដារ៉ុង សម្ដែង​ពិតជា​សម​ខ្លាំង​ទាំង​ទឹកមុខ និង​សម្ដីសំដៅ​គឺ​ដូច​អ្នក​ភ្លេច​ពិត​ៗ។ ធ្លាប់តែ​សម្ដែង​ជា​តួអង្គ​បែប​ម៉ឺងម៉ាត់ ក្នុង​រឿង «ភ្នាក់ងារ​ស៊ីកាដា» ដល់​​ពេល​មក​សម្ដែង​ក្នុង​រឿង «អាភ្លេច» ដារ៉ុង នៅតែ​អាច​ធ្វើ​បាន​ល្អ​ជាមួយ​​អត្តចរិត​របស់​តួ​អង្គ​​បែប​មនុស្ស​សស្លើតសស្លក់ រឡិករឡក់ ភ្លេច​មុខ​ភ្លេច​ក្រោយ យ៉ាង​សម​ឥត​ទាស់។

ទស្សនិកជន​ដែល​ទៅ​មើល​សុទ្ធតែ​ឲ្យ rating ខ្ពស់​សឹងតែ ១០/១០ គ្រប់​គ្នា។ ​ចំណែក​តារា​ចម្រៀង​ប្រុស​ដែល​មាន​ទឹកដម​សំឡេង​ផ្អែម ស្រទន់ ណុប បាយ៉ារិទ្ធ ក៏​បាន​ទៅ​មើល និង​សរសើរ​គុណភាព​រឿង ជាពិសេស​ការ​សម្ដែង​របស់ សឿន ដារ៉ុង តែម្ដងថា​ សម​បែប​ធម្មជាតិ​ពិតៗ​តែម្ដង។

ម្ចាស់​បទ “ទឹកភ្នែក​តក់​ៗ” ក្រោយ​បាន​ទៅ​មើល​រឿង «អាភ្លេច» បាន​បង្ហោះ​ថា “មាន​កន្លែង​សើច​ច្រើន​តើ មិន​សប្បាយ​ចិត្ត មើល​ដើម្បី​សើច សើច​អោយ​ធូរ​អារម្មណ៍ តួ​អា​ភ្លេច ឡប់​ៗ​បែប​ធម្មជាតិ សម្ដែង​ល្អ ឃើញ​ការ​សម្ដែង​របស់​គាត់ នឹក​ដល់​តួអង្គ​ធនញ្ជ័យ បុគ្គលិកលក្ខណៈ​គាត់​បើ​សម្ដែង​ជា​តួ​ធនញ្ជ័យ ប្រាកដ​ជា​សម្ដែង​បាន​ល្អ​ហើយ​សម​ទៀត។ សំខាន់​តួ​ស្រី​​មេភ្លៀង ខ្ញុំ​ឡើង​ស្រមៃ​ចេញ​មុខChhin Ratanakនៀក។ ពិសេសមួយ​ទៀត​គឺ​មាន​តួរអាយដលខ្ញុំ ស្វែង សុជាតា ម៉ែ​អឿន ក្នុង​នោះ​ដែរ”។

ទទួល​បាន​ការ​សរសើរ​ពី​រៀមច្បង​ដែល​មាន​ទេពកោសល្យ​ទាំង​ផ្នែក​សម្ដែង និង​ចម្រៀង​រូប​នេះ ពិតជា​រឿង​កម្រ​ណាស់ ហើយ សឿន ដារ៉ុង ពិតជា​តារា​ប្រុស​មាន​សមត្ថភាព​មែន។ មិន​ត្រឹម​ជា​តារា​សម្ដែង​លោក​ក៏​អាច​ធ្វើ​ជា​ពិធី​ករ​ដ៏​មាន​ថ្វីមាត់ តារា​បង្ហាញ​ម៉ូដ ពិសេស​ការ​លេង​ម៉ូដ​សម្លៀកបំពាក់ គឺ​តួឯក​ប្រុស «ភ្នាក់ងារ​ស៊ីកាដា» រូប​នេះ ធ្វើ​បាន​ល្អ។

ក្រៅពីតួឯកប្រុស សឿន ដារ៉ុង តារា​សម្ដែង​ក្នុង​រឿង​នេះ​មាន​ដូចជា ភឹម សូនីតា ជា​តួឯក​ស្រី,ខុម សុខាក់,សុខ សុធន, យាយ សួន សំអឿន អ្នកនាង ស្វែង សុជាតា, សំ ចិត្រា, នាយ ចយ, ឈាន ស្រីណេង និង​តារា​កិត្តិយស​ជាច្រើន​រូប​ទៀត។ គួរឲ្យស្ដាយ​បន្ដិច ពេលកុន​ចាប់ផ្ដើម​ចាក់បញ្ចាំង តួឯកប្រុសកំពុង​បន្តការសិក្សា​នៅ​បរទេស​នៅ​ឡើយ មិន​ទាន់​បាន​ត្រឡប់​មក​វិញ​ឡើយ តែ ដារ៉ុង នៅតែ​បន្តសកម្មភាព​ផ្សព្វផ្សាយ​ពី​ចម្ងាយ ឲ្យ​អ្នក​គាំទ្រ​បានដឹង​ពី​សមិទ្ធផល​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ