ងិន ម៉ារ៉ាឌី កើតជំងឺអុតស្វាយ អំឡុងពេលពពោះ ហ្វេនៗបារម្ភ baby ខ្លាំងបំផុត

មួយរយៈនេះអ្នកគាំទ្របវរកញ្ញារាងតូចច្រឡឹង ងិន ម៉ារ៉ាឌី ពិតជា​ឆ្ងល់ ក្រោយ​នាងបាត់មុខពីបណ្តាញសង្គម ដោយនាងមិនសូវបង្ហោះរូបថត ឬវីដេអូថ្មីៗដូចពេលមុននោះឡើយ។ ក្រោយមានការជជីកសួរច្រើនពីអ្នកគាំទ្រ Miss Universe Cambodia 2021 ទើបតែ​ប៉ុន្មាន​ម៉ោង​មុន​នេះ ម៉ារ៉ាឌី ក៏ដាច់ចិត្តបង្ហោះឱ្យគ្រប់គ្នាដឹងថា ការដែលនាងបាត់មុខមួយរយៈនោះ គឺដោយសារនាងកើតជំងឺអុតស្វាយ កាលពីខែមុន អំឡុងពេលកំពុងពពោះ។

តាមរយៈវីដេអូដែល ម៉ារ៉ាឌី បានបង្ហោះរៀបរាប់ឱ្យដឹងថា មែនទែនទៅដំបូងនាងមិនដឹងថា ខ្លួនឯងកើតជំងឺអុតស្វាយនោះឡើយ ដោយគិតថាខ្លួនឯងប្រហែលកើតពងបែកប៉ុណ្ណោះ ហើយក៏មិនបានចាប់អារម្មណ៍នោះដែរ។ ប៉ុន្តែ ពងបែកលើខ្លួននាងបានបន្តរាលដាលខ្លាំងឡើងៗ រហូតនាងសម្រេចចិត្តឱ្យអ្នកម្តាយជូនទៅពេទ្យ ដើម្បីពិនិត្យមើលស្ថានភាព ពិសេសគឺពិនិត្យមើលកូនក្នុងផ្ទៃរបស់នាងតែម្តង។

ទោះបីរូបរាងដងខ្លួន និងមុខមាត់ឡើងពងបែកដែលកើតចេញពីជំងឺអុតស្វាយក៏ដោយ ក៏នាងទាមទារទៅមន្ទីរពេទ្យពិនិត្យផ្ទៃពោះ ដើម្បីមើលសុខភាពកូនក្នុងផ្ទៃឱ្យខានតែបាន។ ក្រោយពិនិត្យដឹងថា កូនមានសុខភាពល្អ មិនមានផលប៉ះពាល់អ្វី នាងរំភើប និងសប្បាយចិត្តណាស់ រួចក៏ត្រឡប់មកមើលព្យាបាលជំងឺនៅផ្ទះវិញ ដោយនាងបានជ្រើសរើស​ប្រើប្រាស់ថ្នាំល្អៗ មិនប៉ះពាល់ដល់កូនក្នុងផ្ទៃ ទោះត្រូវចំណាយពេលយូរជាងធម្មតាក៏នាងមិនរុញរា។ ច្រើនថ្ងៃក្រោយមក អាការៈពងបែកលើដងខ្លួនរបស់ ម៉ារ៉ាឌី ក៏ចាប់ផ្តើមជាសះស្បើយម្តងបន្តិចៗ ហើយពេលនេះអនាគតអ្នកម៉ាក់រូបនេះជាសះស្បើយបាន ៩៩% ហើយ ចំណែកកូនក្នុងផ្ទៃក៏មានសុវត្ថិភាពដែរ។

ឆ្លៀតឱកាសនេះ​ ងិន ម៉ារ៉ាឌី ក៏សូមអភ័យទោសដល់បណ្តាក្រុមហ៊ុន និងម្ចាស់កម្មវិធីផ្សេងៗដែលបានហៅនាងធ្វើការ ឬអញ្ញើញឱ្យចូលរួមកម្មវិធី ដោយនាងបានប្រាប់ថានាងចាញ់​កូន និងត្រូវការពេលវេលាសម្រាក ប៉ុន្តែការពិតគឺនាងកើតជំងឺអុតស្វាយនេះ គ្រាន់តែមិនហ៊ានប្រាប់គេឯងព្រោះខ្លាចឆ្លង ឬខ្លាចគ្រប់គ្នាខ្ពើមរអើមជាដើម។ សម្រាប់វីដេអូដែលនាងបង្ហោះនេះ គ្រាន់ជាការដាស់តឿនដល់អ្នកម្តាយគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នខ្ពស់​។ ម៉ារ៉ាឌី បញ្ជាក់ថា ពីពេលនេះទៅនាងនឹងមានរូបថ្មីៗមកបង្ហោះលើបណ្តាញសង្គមវិញហើយ និងបានអរគុណហ្វេនៗដែលតែងតែបារម្ភសួរសុខទុកនាងរហូតមក។

ចង់ដឹងច្បាស់ពីអាការៈជំងឺ និងដំណាក់កាលនៃការព្យាបាល លោកអ្នកអាចចូលទៅស្តាប់ការរៀបរាប់លម្អិតរបស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី លើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងឈ្មោះថា Ngin Marady៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម