អ្នកបានស្ដាប់បទ «បាយផ្ទះ»​ KingChi ស្រណោះខ្លួន ចាកឆ្ងាយពីផ្ទះ ដើម្បីស្វែងរកប្រាក់កម្រៃ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ស្ដេច​រ៉េប​ចុង​ចួន ផ្ទួន រណ្ដំ KingChi បាន​ទម្លាក់​បទ​ចម្រៀង​ថ្មី​កាលពី​ម្សិលមិញ មាន​ចំណងជើង​ថា «ផ្ទះបាយ» ស្ដាប់​ហើយ​ម្នាក់​ៗ​សែន​ស្រណោះ​ខ្លួន សឹង​ហូរ​ទឹកភ្នែក ព្រោះ​ការ​ចាកចេញ​ឆ្ងាយ​ពី​ផ្ទះ មក​ស្វែងរក​ចំណេះ និងការងារ​ធ្វើ​នៅ​ទីក្រុង ស្ទើរគ្មាន​ពេល​សម្រាក។

មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ សម្រាប់​អ្នក​ដែលចាក​ឆ្ងាយ​ផ្ទះ ចាក​ចេញ​ពី​ស្រុក សម្រុក​រក​ចំណេះ និង​ជំនាញ ដើម្បី​បាន​ចំណូល។ ឃ្លា​នីមួយ​ៗ​ក្នុង​បទ​ចម្រៀង «ផ្ទះបាយ» បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ ដើម្បី​ចម្អែត​ក្រពះ ស្រក់​ទាំង​ញើស ស្រក់​ទាំង​ឈាម។ នៅ​ក្នុង Official Lyrics វីដេអូ​មាន​បង្ហាញ​ពី​ការប្រកប​របរ​ដូរ​កម្លាំង​ជាច្រើន​ប្រភេទ ​ពុះពារ និង​អត់ធ្មត់ ដើម្បី​បាន​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ។ អ្វី​ដែល​សំខាន់​ក្នុង​បទ​ចម្រៀង ម្នាក់​ៗ​ដែល​ព្យាយាម​ធ្វើ​ការងារ ដើម្បី​តែ​បាយ​មួយ​ពេល​ៗ​ អាច​ប្រឈមមុខ​នឹង​ការ​ឈ្លោះ​គ្នា​ថែម​ទៀត​ផង។

មួយ​វិញ​ទៀត​កន្លែង​ស្នាក់នៅ​របស់​អ្នក​​ដែល​បម្លាស់ទី​មក​រក​ការងារ​នៅ​ទីក្រុង​ខ្លះ​គេង​លើ​ម៉ូតូ​កង់​ដី ខ្លះ​គេង​តាម​សំយាបផ្ទះគេ ក្រោយ​តង់ ក្រោម​ស្ពាន គ្រប់​កន្លែង​អាច​ជ្រក​ភ្លៀង ឬ​បាំង​កម្ដៅព្រះអាទិត្យ​​បាន។ ក្នុង​បទ​ចម្រៀង​របស់ KingChi បន្ថែម​រឿង​ពិត​ថា នរណា​ៗ​ក៏​ចង់​មាន​ទ្រព្យ​សម្បត្តិ​ហៀរហូរ មាន​កេរ្តិ៍ឈ្មោះ​ក្រអូប​​ដូច​គ្នា។

ឃ្លា​នៃ​បទ​ចម្រៀង​នោះ​ដែល​គួរឲ្យ​យក​ជា​គំរូ​​ ដោយ​អ្នក​និពន្ធ​បាន​ទូន្មាន​យើង​មិន​ឲ្យ​យក​ក្ដី​សង្ឃឹម​ទាំង​ប៉ុន្មាន ​ទៅ​ផ្ញើ​ជាមួយ​ព្រេងវាសនា​ឡើយ ព្រោះ​អនាគត​ម្នាក់​ៗ​ត្រូវ​ពឹង​លើ​ខ្លួនឯង​អ្នក​សម្រេច ​​នោះ​ស​បញ្ជាក់​ពី​ការ​ប្រព្រឹត្តិ​របស់​សាមី​ខ្លួន​នេះ​ឯង។ រឹតតែ​មិន​ឲ្យ​មនុស្ស​យក​ប្រាក់​មក​ដូរ​ជាមួយ​កិត្តិយស​ឡើយ។

អត្ថន័យ​អប់រំ​មិន​ទាន់​អស់​ឡើយ បើ​បាន​ស្ដាប់​ហើយ​អ្នក​នឹង​កាន់តែ​មាន​កម្លាំង​ចិត្ត​ធ្វើការ​រក​ប្រាក់​កម្រៃ​កាន់តែ​ខ្លាំង នឹង​អាច​ឆាប់​បាន​វិល​ត្រឡប់​ទៅ​ជួបជុំ​ជាមួយ​គ្រួសារ​ ញ៉ាំ​បាយ​ជាមួយ​គ្នា​យ៉ាងសប្បាយ​​រីករាយ។ ក្នុង​បទ​ចម្រៀង​នេះ​ដែរ ក៏​លើក​ទឹក​ចិត្ត​មនុស្ស​កុំឲ្យ​ស្រមើស្រមៃ​ខុស​ទំនង និងកុំ​ឈ្លក់​វង្វេង​ជាមួយ​សម្ភារៈ​និយម។ «ផ្ទះបាយ» គឺជា​ចម្រៀង​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ម្នាក់​ៗ​ស្វះស្វែង និង​ត្រូវ​ពឹង​លើ​ខ្លួនឯង ទើប​ប្រសើរ។

ឃ្លា​ដែល​រឹតតែ​ចាក់ដោត​ដល់​បេះដូង បរិយាយ​ពី​ពលករ​ចំណាក​ស្រុកថា៖ “ជា​ពលករ​ចំណាក​ប្រទេស ជួប​ប្រទះ​នឹង​បញ្ហា គាត់​មាន​អារម្មណ៍​ថា​នឹក​ផ្ទះ នឹក​វេលា​ជុំ​គ្រួសារ នឹក​អាហារ​ចំណីចំណុក នឹក​ពុក នឹក​អ្នកម៉ែ នឹក​សម្លាញ់​នៅ​ស្រុក ក៏​នឹក​សម្ល​ម្ជូរ​ត្រី​ស្រែ”។ សម្រាប់​អ្នក​បាន​ស្ដាប់​បទ​នេះ​រួច​បាន​បញ្ចេញ​មតិ​ពេញ​ចិត្ត​អត្ថន័យ ក៏​ដូចជា​កម្លាំង​ចិត្ត​ជំរុញ​បន្ត​ខិតខំ​ទៅ​មុខ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *