ពាក់មី លេងមួយក្បាច់​ដាច់ផ្ងារ ព្រាប សុវត្ថិ Kwan G-Meng មេសា និង វណ្ណដា ដោយសារបទ «5in1»

បទ remix ដែល​កំពុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង តាំងពី​ម្សិលមិញ​រហូត​មក​ដល់​ពេល​នេះ គឺ «5in1» របស់​តារា​កំប្លែង​នាយ ពាក់មី។ ចម្រៀង ៥ បទ​របស់​តារា​ប្រុស ៥ រូប​ផ្សេង​គ្នា ត្រូវ​​បាន ពាក់មី យកទៅ​បញ្ចូល​គ្នា​តែ​មួយ ស្ដាប់​ហើយ​ពីរោះ​ក៏​ពីរោះ និង​គួរ​ឲ្យ​អស់​សំណើច​ទៀត​ផង។

«5in1» ដែល​ជា​សំនៀង​ដើម ព្រាបសុវត្ថិ, Kwan,G-Meng,មេសា និង វណ្ណដា ដែល​នាយ ពាក់មី remix ចូល​គ្នា​នោះ ផ្ទុះ​ការ​គាំទ្រ​ខ្លាំង មិន​ដល់ ២៤ ម៉ោង​ផង នៅ​លើ FB page លោក​មាន​អ្នក​ចូល​ស្ដាប់​ជាង ២ លាន​ដង​បាត់​ទៅ​ហើយ។ បទ​ទាំង​៥ នោះ​មាន​ចំណងជើង​ថា «ប្រុស​ណា​មិន​យំ» របស់​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស ព្រាប សុវត្ថិ, «កុំច្រឡំ​» របស់​បេក្ខភាព The Rapper Cambodia G-Meng, «ដូច​មេ» របស់ មេសា, « ក្រមុំស្រុកណា» របស់ នរិទ្ធ និង វណ្ណដា និង​បទ «YAKAYO » របស់ Kwan

សម្រាប់​បទ​នោះ​ដែរ នាយ​ពាក់មី បាន​remix យក​ទៅ​ច្រៀង pub មួយ​កន្លែង​ម្ដុំ​បឹង​កក់ កាលពី​រាត្រី​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ការ​ប្រកួត​ពានរង្វាន់ UEFA EURO 2024។ ចែម ចាន់ដារ៉ា ហៅ ពាក់មី មិន​ត្រឹម​តែ​មាន​ទេពកោសល្យ​កំប្លែង​ទេ ច្រៀង​ក៏​ពីរោះ​ដូច​តារា​អាជីព​តែម្ដង​ហើយ អ្វី​ដែល​ពិសេស​តារា​ប្រុស​រូប​នេះ អាច​ធ្វើឲ្យ ៥ បទ​ចូល​គ្នា​នោះ ស្ដាប់​ហើយ​ម្នាក់​ៗ​ជក់​ចិត្ត​ដិត​អារម្មណ៍​ចង់​ស្ដាប់​ទៀត។ នា​ឱកាស​នោះ​ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​មិត្តភ័ក្តិ​លោក គឺ​តារា​ចម្រៀង ENO ដែល​បង្កើន​បរិយាកាស​កាន់តែ​រីករាយ។

សូម្បី​តែ G-Meng ក៏​ចូល​ទៅ​បញ្ចេញ​មតិ​សរសើរ​ពី​ប្រធាន​ក្រុម​បាល់ទាត់​ផ្ការីក​គ្រប់​រដូវ​ដែរ។ មិន​មែន​មាន​តែ G-Meng ឡើយ​សិល្បករ​ជាច្រើន​សរសើរ​ការ​ច្នៃ​ប្រតិដ្ឋ​របស់ ពាក់មី។ រាត្រី​នោះ​ដែរ ក្រុម​គ្រួសារ​តារា​កំប្លែង​រូប​នោះ ទៅ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត និង​សើច​សប្បាយ​ជាមួយ​ភាព​កំប្លុកកំប្លែង ហើយ​អ្នក​ទៅ Pub នោះ​សុទ្ធតែ​សរសើរ​ជាមួយ​ភាព​ប៉ិនប្រសព្វ​នាយ។

ពាក់មី ក៏​បាន​សរសេរ caption នៅ​លើ​វីដេអូ​នោះ​ថា “5 in 1​សុំទោសបង​ ព្រាបសុវត្ថិ​ ក្វាន់​ ជីម៉េង​ មេសា​ វ៉ាន់ដា​ ផង​ចេញមួយឈុតហើយ​ យប់មិញ​ នៅ​ ត្រេណូ“៕ ស្ដាប់បទ 5 in 1



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *