មិនបានចូលមហាវិទ្យាល័យ តែតារាស្រីខេប៉ុបទាំង ៣ រូបនេះឈរជើងជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ

ថ្វីត្បិតតែជាតារាខេប៉ុបមែន ប៉ុន្តែប្រសិនបើចង់ចូលរៀនមហាវិទ្យាល័យ ពួកគេគឺមិនត្រូវបានលើកលែងជាករណីពិសេសដើម្បីរំលងការធ្វើតេស្ដចូលរៀននោះទេ បើទោះបីជាពួកគេមានការងារមមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ។ យ៉ាងណាមួយបើសិនជាពួកគេសម្រេចចិត្តបន្ដការសិក្សា វាអាចធ្វើឱ្យប្រជាប្រិយភាពថយចុះ ហើយក៏មិនអាចធ្វើបានល្អ ឬទៅរៀនញឹកញាប់បានដែរ។

ដូច្នេះហើយនេះគឺមូលហេតុមួយដែលតារាខេប៉ុបស្រី ៣ រូបនេះជ្រើសមិនបន្ដការសិក្សាមហាវិទ្យាល័យ តែក៏ពួកគេនៅតែអាចចាប់យកភាពជោគជ័យ ហើយឈរជើងជាលំដាប់កំពូលតារាបានយ៉ាងរឹងមាំដោយផ្ដោតទៅលើទេពកោសល្យ ភាពវៃឆ្លាត ការតស៊ូ និងផ្សេងៗទៀត។ សម្រាប់កំពូលតារាខេប៉ុ​បស្រីទាំង ៣ រួមមាន៖

១. BoA

កើតនៅក្នុងឆ្នាំ ១៩៨៦ BoA បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០០០ ក្នុងវ័យ ១៣ ឆ្នាំជាតារាខេប៉ុបក្រោមទ្រនំផលិតកម្ម SM Entertainment។ ពេលបង្ហាញជាលើកដំបូងនាងទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្លានៅប្រទេសកូរ៉េ និងជប៉ុន។ ដោយសារតែមមាញឹកនឹងការងារ បន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សានាងក៏សម្រេចចិត្តមិនបន្ដចូលថ្នាក់មហាវិទ្យាល័យ និងផ្ដោតសំខាន់លើអាជីពជាតារាវិញ។

ជំនួសឱ្យការថ្នាក់មហាវិទ្យាល័យ BoA បានជ្រើសរើសការហ្វឹកហាត់ការច្រៀង រាំ និងភាសានៅប្រទេសកូរ៉េរួមទាំងនៅបរទេសផងដែរ។ នៅក្នុងបទសម្ភាសមួយ នាងបានឱ្យដឹងថានាងគិតថាការជ្រើសរើសហាត់រៀនជំនាញទាំងនេះគឺជាជម្រើសប្រសើរជាងបន្ដរៀនមហាវិទ្យាល័យ។ រហូតមកដល់ពេលបច្ចុប្បន្ន នាងតែរក្សាតំណែងជាកំពូលតារាខេប៉ុបដដែល ហើយទ្រព្យសម្បត្តិបច្ចុប្បន្នរបស់នាងមាន ២៥ លានដុល្លារអាមេរិក។

២. Suzy

នៅក្នុងឆ្នាំ ២០១០ តារាស្រី Bae Suzy បានបង្ហាញខ្លួនជាតារាខេប៉ុបក្នុងក្រុមតារាចម្រៀងនារី Miss A ក្រោមផលិតកម្ម JYP Entertainment។ កាលនោះក្រុម Miss A បានក្លាយជាកំពូលក្រុមតារានារីមួយដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងសន្ធឹកសន្ធាប់ទាំងក្នុង និងក្រៅប្រទេស។ ដោយសារតែជាតារាចម្រៀង និងតារាសម្ដែងក្នុងពេលតែមួយ នាងក៏បានផ្លាស់ប្ដូរពីវិទ្យាល័យទូទៅមករៀននៅវិទ្យាល័យសិល្បៈវិញ។

ប៉ុន្តែមុនពេលបញ្ចប់ថ្នាក់វិទ្យាល័យ Suzy បានបង្ហាញជំហរអវិជ្ជមានលើការប្រលងចូលថ្នាក់មហាវិទ្យាល័យផងដែរ។ នៅពេលនោះនាងក៏បានប្រកាសថាខ្លួនចង់ផ្ដោតទៅលើអាជីពជាតារារបស់ខ្លួនដូចទៅនឹង IU និង BoA ដែរ។ ហើយនាងបានបន្ថែមថាបើទោះនាងបានចូលមហាវិទ្យាល័យ ក៏នាងមិនបានចូលរៀនញឹកញាប់ដែរ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ Suzy បានក្ដោបក្ដាប់តំណែងជាកំពូលតារាស្រីនៅប្រទេសកូរ៉េខាងត្បូង ហើយទ្រព្យសម្បត្តិរបស់នាងមានចំនួន ៣០ លានដុល្លារ។

៣. IU

ស្រដៀងនឹង BoA ដែរដែល IU បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាចម្រៀងទោលក្នុងវ័យ ១៥ ឆ្នាំក្នុងឆ្នាំ ២០០៧ នៅក្រោមក្រុមហ៊ុន LOEN Entertainment (បច្ចុប្បន្ន Kakao M Labels)។ បើទោះជាកំពុងមមាញឹកក្នុងវិស័យសិល្បៈក៏ដោយ ក៏តារាចម្រៀងស្រីរូបនេះតស៊ូរហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ។ ក្រោយមកនាងត្រូវសម្រេចចិត្តយ៉ាងលំបាកក្នុងការបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យដើម្បីផ្ដោតលើការច្រៀង និងអាជីពជាតារាសម្ដែង។

នៅពេលដែលនាងបានប្រកាសពីដំណឹងនៃការសម្រេចចិត្តបែបនេះ វាបានក្លាយជាប្រធានបទក្ដៅគគុកដោយអ្នកខ្លះបានគិតថានាងគួរតែបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រ។ ទាក់ទងនឹងបញ្ហានេះផងដែរ IU បានឆ្លើយតបថាប្រសិនបើនាងចូលរៀនមហាវិទ្យាល័យ នាងនឹងមិនអាចធ្វើបានល្អឡើយ។ ជាលទ្ធផលការលះបង់របស់ IU បានធ្វើឱ្យនាងបានជាប់ក្នុងចំណាត់ថ្នាក់តារាខេប៉ុបស្រីដែលមានបំផុតដោយទ្រព្យសម្បត្តិរបស់នាងមាន ៤០ លានដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ