ងិន ម៉ារ៉ាឌី គ្រវី​​ទង់ជាតិ​កម្ពុជា​ជាប់​ពេល​ទស្សនកិច្ច​ក្រុង​ហ្ស៊េរុយសាឡិម ជាមួយ​ Miss Universe ប្រទេស​ផ្សេងៗ​

បេក្ខនារី​បវរកញ្ញា​ចក្រវាល ឬ Miss Universe ​​តំណាង​ប្រទេស​កម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី រួម​ជាមួយ​បវរកញ្ញា​តំណាង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល​ មុន​ការ​កម្មវិធី​ប្រកួត​ឈាន​ចូលមកដល់។

បេក្ខនារី​មក​ពី​ ៨០ប្រទេស​ដែលចូល​រួម​ប្រកួតកម្មវិធី​បរវកញ្ញា​​ចក្រវាល Miss Universe ឆ្នាំ​២០២១ បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​​ហ្ស៊េរុយសាឡិម ដោយ​បាន​ទៅ​ទស្សនា​ទីកន្លែង​ជា​ច្រើន​រួម​ទាំង​ព្រះវិហារដ៏​សក្ដិសិទ្ធិ មាន​ឈ្មោះថា Holy Sepulchre និង​ទីតាំង​​ថ្វាយបង្គំ​ដ៏ល្បីឈ្មោះផងដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មិន​ថា​ទៅ​ដល់​ទី​ណា ក៏​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​យើង​លើក​ទង់ជាតិ​ជាប់​ក្នុង​ដៃ​ជានិច្ច។

មន្ត្រី​អ៊ីស្រាអែល​បាន​ឲ្យដឹង​ថា​ខ្លួន​នឹង​រៀប​ចំ​កម្មវិធីប្រកួត​បវរកញ្ញា​ចក្រវាល​នៅ​រីសត Red Sea នៃ​ទីក្រុង​ Eilat នាថ្ងៃទី១២ ខែធ្នូ​ខាងមុខ​នេះ ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុងតែធ្វើ​ការរឹតបន្តឹង​ការ​ធ្វើ​ដំណើរ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺកូវីដ​បំប្លែងថ្មី​។

កាលពី​សប្ដាហ៍​កន្លង​ទៅ ប្រទេស​អ៊ីស្រាអែល​បាន​ប្រកាស​អំពី​ការ​ហាម​ឃាត់​ជនបរទេស​ធ្វើ​ដំណើរ​ចូល​ប្រទេស​ ការ​បន្ថែម​រយៈពេល​ចត្តាឡឺស័ក​សម្រាប់​ពលរដ្ឋ​ដែល​ទើប​វិល​ត្រឡប់ពី​ស្រុក​ក្រៅ ដ៏​ដូចជា​ដាក់​ដំណើរការ​ប្រព័ន្ធ​តាមដាន​តាមរយៈ​ទូរស័ព្ទ​ដើម្បី​តាមដាន​ការ​ឆ្លង​រាតត្បាត​ជាដើម។ ទោះយ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​របស់​អ៊ីស្រាអែល​បាន​និយាយ​ថា​បេក្ខនារី​ Miss Universe ​​អាច​នឹង​ផ្ដល់​ជូន​សិទ្ធិ​ពិសេស​ ខណៈដែល​បេក្ខនារី​ទាំងនោះ​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​សំណាក​​ជាមួយ​ម៉ាស៊ីន​ធំ​រៀងរាល់​៤៨​ម៉ោង​ម្ដង​ រួម​ជាមួយ​ការ​អនុវត្ត​វិធានការ​ការពារ​ដទៃ​ទៀត​ផង​ដែរ។

មានអាយុ២២ ឆ្នាំ​កម្ពស់ ១,៦៥ម៉ែត្រ ម្ចាស់​មកុដ Miss Universe Cambodia ឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី មិន​ត្រឹមតែ​ជា​តារា​បង្ហាញ​ម៉ូដ ដ៏​ស្រស់​សោភា​មួយ​រូប​នោះទេ ​ប៉ុន្តែ​ក៏​មាន​អាជីព​ជា​តារា​សម្តែង និង​ជា​ពិធី​ការិនី​ផង​ដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ