ដឹងពីឈុត និងអត្ថន័យឈុតតំណាងជាតិ Miss Queen Cambodia ត្រៀមដណ្តើមពាន Best in National Costume

ការប្រកួតបវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២២ បានកំពុងដំណើរការប្រកួតយ៉ាងសស្រាក់សស្រាំ ដើម្បីស្វែងរកម្ចាស់ជយលាភី​ម្ចាស់មកុដឆ្នាំ២០២២ និងក្លាយជាបេក្ខភាពតំណាងជាតិកម្ពុជាក្នុងវេទិកាប្រកួត Miss Queen International 2022។

ពិតជាភ្ញាក់ផ្អើលខ្លាំងដល់អ្នកគាំទ្រវិស័យបវរកញ្ញា ពិសេសហ្វេនៗអ្នកគាំទ្រកម្មវិធី Miss Queen Cambodia 2022 តែម្តង ដោយទំព័រហ្វេសប៊ុកផ្លូវការ Miss Queen Cambodia នៅព្រឹកថ្ងៃទី១៥ ខែមករានេះ បានបញ្ចេញរូបថតជាច្រើនសន្លឹក ពីឈុតតំណាងជាតិរបស់បេក្ខភាព Miss Queen Cambodia ទាំង១១នាក់។

ឈុតតំណាងជាតិរបស់បេក្ខភាពនិមួយៗ ពិតជាប្រណិត និងរំលេចរចនាបថទម្រង់បុរាណ ក្បូរក្បាច់រចនាខ្មែរយ៉ាងសម្បូរបែប មើលទៅទាក់ភ្នែក សមស្របនិងវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ។ មិនត្រឹមមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែឈុតនិមួយៗមានអត្ថន័យរៀងៗខ្លួន ដឹងហើយព្រឺសម្បុរ។

តោះទៅមើលឈុត និងអត្ថន័យ របស់ឈុតតំណាងជាតិរបស់បេក្ខភាព Miss Queen Cambodia 2022 ទាំង១១នាក់។

1- MQC 04 ឈ្មោះ Candy អាយុ 21ឆ្នាំ កម្ពស់ 1.75m ទម្ងន់ 53kg មកពី រាជធានីភ្នំពេញ។ 

ឈុត​ «នារីប្រយុទ្ធតតាំងទាមទារសិទ្ធសេរីភាព» របស់ក្រុមនាក់ដែលស្រលាញ់ភេទដូចគ្នា ។ 

ឈុតនេះលើកឡើងក្នុងគោលបំណង ដើម្បីប្រយុទ្ធតតាំងទាមទារសិទ្ធិសេរីភាពរបស់ពួកក្រុមដែលស្រលាញ់ភេទដូចគ្នា ក្នុងការបញ្ចេញមតិទៅដល់អ្នកដែលត្រូវបានគេមើលងាយនិងមិនអោយតម្លៃតាំងពីសម័យមុនៗមក។ ព្រាបពណ៌សរតំណាងអោយសេរីភាព។ ស្បៃខាងក្រោយគីជាស្លាកតតាំងនិងមតិរបស់ក្រុមអ្នកដែលស្រឡាញ់ភេទដូចគ្នា។សម្លៀកបំពាក់បែបនារីចំបាំងក្នុងសម័យលង្វែក។ច្បាស់ហើយវប្បធម៌ប្រពៃណីបានបង្រៀនថា ការស្រលាញ់ភេទដូចគ្នាគឺខុសធម្មជាតិ មិនប្រក្រតី អ្វីដែលសំខាន់គឺបុគ្គលម្នាក់ៗមានភាពជឿជាក់និងរស់នៅភាពជាការពិតនៃខ្លួនឯង យើងមានសង្ឃឹមថាថ្ងៃណាមួយគ្រួសារមិត្តភក្ដិ និងសហគមន៍និងយល់និងអោយតម្លៃពួកយើង។

2- MQC 05 ឈ្មោះ Sara អាយុ 23ឆ្នាំ កម្ពស់ 1.73m ទម្ងន់ 48kg មកពី រាជធានីភ្នំពេញ។ 

ឈុត «សុន្ទរីនរនាថ»

គឺជាអង្គស្ត្រីប្រកបដោយរូបឆោមលោមពណ៌ល្អវិចិត្រ វង់ភ័ក្រ្តល្អល្អះប្រៀបដូចគុជកែវពណ្ណរាយ ឆ្លុះបញ្ចាំងឱ្យឃើញនូវសម្រស់នារីខ្មែរល្អឆើតឆាយ រួមនឹងមាយាទាចរិយាសមល្អប្រពៃថ្លៃថ្នូរឧត្តុងឧត្ដមលើសអស់នារីទាំងពួង ជាពិសេសបានពន្លេចចេញនូវការរចនាបង្ហាញពីសារៈសំខាន់នៃតាំងយូរដែលខ្មែរនិយមប្រើប្រាស់ប្រចាំថ្ងៃ។ បន្ថែមលើសពីនេះទៅទៀត ការរចនាគឺបានច្នៃប្រឌិតចេញជាទម្រង់សហសម័យ ពោលគឺបុរាណលាយឡំជាមួយនឹង សម័យ ដើម្បីធ្វើឱ្យតួឈុតកាន់តែមានភាពទាក់ទាញ។ 

3- MQC 06 ឈ្មោះ Ruby អាយុ 22ឆ្នាំ កម្ពស់ 1.75m ទម្ងន់ 50kg មកពី រាជធានីភ្នំពេញ។ 
ឈុត រុក្ខទេវតា ដែនសុវណ្ណ 

ឈុតពណ៌មាសឆ្អិន ក្នុងទម្រង់សិល្បៈរួមសម័យ ជាមួយនិងការច្នៃប្រឌិតឡេីងជាមួយអត្ថន័យនៃការថៃរក្សា ព្រួយបារម្ភដោយយកចិត្តទុកដាក់លេីការការពារព្រៃឈេីនិង បរិស្ថានធម្មជាតិ ។ នាងកញ្ញាទ្រង់គ្រឿងម្ដុដកន្ទុយហង្ស ប្រដាប់ដោយមែកធាង រំយោលនៃធម្មជាតិតំណាងអោយ អំណាច ភាពស្រស់ស្អាត និងដំណេីរគង់វង្សយូរអង្វែងនៃសម្រស់ធម្មជាតិ យ៉ាងស្រស់ត្រកាលនៅលេីភពផែនដីរបស់យេីង ។

ច្នៃម៉ូតនិង តម្លើងដោយ គឹម សាម៉ុន 

កាត់ដេរដោយ សុខជា កាត់ដេរ ឧបត្ថម្ភឈុតដោយ តំណក់ពេជ្រ សំអាងការ

4- MQC 07 ឈ្មោះ Purple អាយុ 19ឆ្នាំ កម្ពស់ 1.70m ទម្ងន់ 56kg មកពី រាជធានីភ្នំពេញ។ 

ឈុត : ផ្ការាក់

ផ្ការាក់ ឬ ផ្កាស្នេហ៍ ជារុក្ខជាតិមានក្លិនក្រពុល ដុះសុះសាយគ្រប់ទីកន្លែង អត្ថប្រយោជន៍សម្រាប់លម្អចាក់ជាក្បាច់ប្រច័ក្សប្រទាក់ក្រឡាតាមមាត់បង្អួច ទ្វា និង ក្នុងប្រាសាទ ផ្ការាក់ ត្រូវបានគេប្រើប្រាស់ធ្វើជាកម្រង រំយោល ច្នៃជាវត្ថុសក្ការៈក្នុងវិស័យព្រះពុទ្ធសាសនាបុណ្យនានា រួមទាំងពិធីមង្គលផ្សេងៗ ពុំមែនសម្រាប់តែតុបតែងមឈូសឬបុណ្យសព ដូចដែរគេយល់ច្រឡំថាផ្កាខ្មោចអព្ពមង្គលឡើយ៕

5- MQC 09 ឈ្មោះ Nayong អាយុ 25ឆ្នាំ កម្ពស់ 1.70m ទម្ងន់ 50kg មកពី រាជធានីភ្នំពេញ។

ឈុត​ ទេពអគ្គី

ទេពអគ្គីគឺជាទេពមួយអង្គដែលតំណាងអោយធាតុភ្លើងក្នុងចំណោមធាតុទាំង៤(ទឹក ដី ភ្លើង ខ្យល់) ព្រះហស្តស្ដាំទ្រង់កាន់ព្រះខ័នតំណាងអោយភាពអង្គអាចក្លាហាន។

ផ្កាឈូកតំណាងអោយ ភាពស្រស់ស្អាតនិងបរិសុទ្ធ។ ទេពអគ្គីគឺជាទេពមួយអង្គដែលមានឬទ្ធីអំណាចខ្លាំងជាងទេពទាំងពួង។ ឈុតនេះបង្កើតឡើងដើម្បីបង្ហាញពីឬទ្ធីអំណាច ភាពស្រស់ស្អាតបរិសុទ្ធ និងសច្ចៈធម៌ ។

រចនាឈុតដោយ : THE MERAគ្រឿងដោយ :សុីស័ក្តិ បូរិន ( ទឹក គ្រឿង)

6- MQC 11 ឈ្មោះ Van Be អាយុ 21ឆ្នាំ កម្ពស់ 1.75m ទម្ងន់ 56kg មកពី រាជធានីភ្នំពេញ។

មុន្នីខេណីពិជ័យ​ទេវី​

នាងស្រីអប្សទេវី​ លួចមានស្នេហាជាមួយមនុស្សលោក​ ខុសច្បាប់​ឋានសួគ៌​ ត្រូវបានដាក់ទោស​ទារុណកម្ម​អោយក្លាយទៅជាយក្ស​អប្រិយ​ មានរូបរាងជា​យក្សប្រុស​ តែដួងប្រលឹងជាមនុស្សស្រី​ ៕​ រាល់ពេលរាត្រីកាលទេីបនាងស្រីអាចដោះស្រោមមុខយក្សចេញបាន​ អាចអោយឃេីញពីសម្រស់ពិតរបស់នាង​ អប្សរស្រី​ … នាងអាចត្រលប់ក្លាយទៅជាអប្សទេវីវិញ​ លុះត្រាតែនាងជួបស្នេហ៍ពិតដែលមិនគិតពីរូបសម្រស់ខាងក្រៅវ​…. 

ឈុតជ្រេីសរេីសស្រោមមុខ​យក្សប្រុស​ មកកែឆ្នៃថែមក្បាំងនាង​ ក្នុងទម្រង់មុខប្រុសតែងស្រី​ ប្រៀបបានទៅហ្នឹង​ស្ត្រី​ ភេទទី៣​ ទោះមានរូបរាងខាងក្រៅវជាមនុស្សប្រុស​ តែចិត្តគំនិតខាងក្នុងជាមនុស្សស្រីពេញ​លក្ខណះដូចមនុស្សស្រីទូទៅ​ សូមបញ្ឆប់ការរេីសអេីងលេី​ group LGBT

7- MQC 12 ឈ្មោះ Meyjin អាយុ 25ឆ្នាំ កម្ពស់ 1.68m ទម្ងន់ 53kg មកពី រាជធានីភ្នំពេញ។ 

ឈុត​:​ ( នាងបក់ ប៉ោយ ) រឺ ( នាង សុផាវតី )​

ឈុត​នេះ​ត្រូវ​បាន​ដកស្រង់​តាម​លំនាំ​ រូបចំលាក់បុរាណ ដែលគេឆ្លាក់ ត ត គ្នាក្រោយសម័យអង្គរ។ នាងបក់ប៉ោយ ជាទេពធីតា តំណាងឲ្យសិរីសួស្តី ស្រូវ អង្ករ ធនធានទ្រព្តសម្បត្តិ នៅក្នុង ផ្ទះសំបែង៕ថង់ដែលទេពធីតា ដាក់លេីភ្លៅខាងឆ្វេងគឺជាថងលុយរីអែ ដៃខាងស្តាំបក់ឡេី គឺសំដៅ បក់ហៅ លុយកាក់ទ្រព្យសម្បត្តិ មាស ពេជ្យ កែវ កង ចូលផ្ទះសំបែង ដោយដៃទេព របស់ព្រះនាង បក់ប៉ោយ ។ព្រះនាងត្រូវបានខ្មែរគោរពបូជាតាំងពីសតវត្សទី ៥ ឬទី៦ រួចទៅហេីយ រួចបន្តមកដល់ពេលបច្ចុប្បន្ន ជាព្រះដេីមរបស់ខ្មែរដែលបានបង្កេីតនឹងគោរពបូជាតាំង ពីមុនវប្បធម៍ ឥណ្ឌា ហូរចូលមកច្រេីនពាន់ឆ្នាំមកហេីយ ព្រះនាងមាន ឥរិយាបទ អង្គុយ បក់ដៃ ព្រមទាំង មាន ថង់ ១កាន់នៅភ្លៅខាងឆ្វេងជាថង តំណាង លុយ កាក់ មាស់ ពេជ្យ កែវ កង បច្ចុប្បន្នគេច្រេីនឃេីញ រូប សំណាក់ អង្គនេះនៅតាម តូបលក់ទំនិញ រឺ ហាង ផ្សេង ដោយ មានជំនឿរ ជឿរថា ទេពធីតា អង្គនេះ គឺពិតជា ទេព្យធីតា នាំលាពសំណាង ដល់ ម្ចាស់ផ្ទះ ម្ចាស់ហាង ពិតប្រាកត់មែន ។រឿង​តុបតែង​កាយ​ ក្នុង​រចនា​បទ​បុរាណ​ខ្មែរ​ ច្នៃ​ប្រឌិត​ យ៉ាង​ប្រណិត​ ស្តែង​ពី​ ទេពធីតា អង្គនេះ និង​ភាព​គង់​វង្ស​យូរ​អង្វែង​នៃ​ ជំនឿរខ្មែរ បុរាណ ។​រចនា​ម៉ូដ​ដោយ​: ATH Sokim ប៉ាក់ឌិនដោយ រឹទ្ធីឧបត្ថម្ភ​ឈុតដោយ រឹទ្ធី សំអាងការ Rithy SomAngka Embellishment

8- MQC 13 ឈ្មោះ Sreymong អាយុ 26ឆ្នាំ កម្ពស់ 1.65m ទម្ងន់ 58kg មកពី រាជធានីភ្នំពេញ។

ឈុតច្នៃនឹង សាកល្បងតម្លើងថ្មី(ឈុតសុវណ្ណខេមរិន្រ្ទវិល័យលក្ខ័ណ៍អប្សរ ទេពអប្សរមួយអង្គរដែល មាន សម្បុរថ្លា ស្រស់ ផូរផង់ នឹង គ្រងមកុដក្សត្រីដែលមានអំណាច នឹង ឋានៈខ្ពស់ (មកុដ រត្ន័ក្លាវ កំពូល )

9- MQC 14 ឈ្មោះ Jolyden អាយុ 25ឆ្នាំ កម្ពស់ 1.78m ទម្ងន់ 60kg មកពី រាជធានីភ្នំពេញ។

10- MQC 16 ឈ្មោះ Osaka អាយុ 26ឆ្នាំ កម្ពស់ 1.72m ទម្ងន់ 58kg មកពី រាជធានីភ្នំពេញ។

ឈុត ចៅងោះមុន្នី៧ពណ៌

ឈុតនេះដកស្រង់ចេញពីក្នុងរឿង ចៅងោះ ក្នុងទំរង់របាំព្រះរាជទ្រព្យ ។ដែលនិយាយពីតួរអង្គចៅងោះដែលមានរូបរាងខ្មៅមិនស្អាត មានការរើសអើងពីអ្នកជុំវិញខ្លួន។ ហើយផ្សាភ្ជាប់ជាមួយឈុតនេះ វាប្រៀបទៅនឹងការរើសអើងនៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្នដែរ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា។ ហើយឈុតនេះច្នៃឡើងដោយមានកាន់របាំងមុខដែលមានមុខពណ៌ខ្មៅ ដែលបិតបាំងភាពខ្មាសគេ ហើយ៧ពណ៌នៃពណ៌ទង់ជាតិអ្នកស្រលាញ់ភេទដូចគ្នា តំណាងអោយពន្លឺ៧ពណ៌បញ្ជាក់ពីក្រុមអ្នកស្រលាញ់ភេទដូចគ្នានមានទូទាំងពិភពលោក។

ច្នៃម៉ូដដោយក្រុម ទេពច្យុត Art Fashion។

11- MQC 17 ឈ្មោះ Miga អាយុ 26ឆ្នាំ កម្ពស់ 1.71m ទម្ងន់ 60kg មកពី រាជធានីភ្នំពេញ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម