មហាជនជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពសិល្បៈរបស់ក្មេងស្រី មីន ឈើរី ដែលនាងអាយុទើប ៩ឆ្នាំសោះ តែមានសមត្ថភាពអាចដើរបង្ហាញម៉ូដបានយ៉ាងស្ទាត់ជំនាញ និងមានដុងការសម្តែងខ្លាំង ដោយនាងសម្តែងបានយ៉ាងល្អរហូតត្រូវរៀមច្បងសិល្បៈមួយចំនួនពោលសរសើរពីសមត្ថភាព មិនដាច់ពីមាត់។

ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗ ក្មេងស្រីអាយុ ៩ ឆ្នាំនេះថា សព្វថ្ងៃនាងចេះដើរបង្ហាញម៉ូដ ចេះសម្តែង និងចេះរាំ-ច្រៀង។ ឈើរី ធ្លាប់ដើរម៉ូដព្រឹត្តិការណ៍ធំឱ្យអ្នកច្នៃម៉ូដ អូលីវ៉ា គង់ និងទទួលថតរឿងជាច្រើន ហើយពេលនេះក៏កំពុងប្រកួតបវរកញ្ញាផងដែរ គឺកម្មវិធី Miss Preteen International Cambodia ក្នុង Title “Little Miss Cambodia 2023”។
បច្ចុប្បន្នកុមារី ឈើរី រវល់ខ្លាំងព្រោះត្រូវហាត់សមត្រៀមការប្រកួត Little Miss រាល់ថ្ងៃ ហើយក៏ទទួលថតរឿងថ្មីៗទៀត បន្ទាប់ពីស្នាដៃរឿងបែបភ័យរន្ធត់ «ពពិលខ្មៅ» របស់ផលិតកម្ម Wonder Film។






កូនកាត់ខ្មែរ-អាល្លឺម៉ង់រូបនេះបន្តថា ថតផងរៀនផងពិតជាហត់ណាស់ តែនាងចូលចិត្តការថត ដោយសារតាំងពីតូចមកគឺចង់ល្បី ចង់ក្លាយជាបវរកញ្ញា និងជាអ្នកចម្រៀង។ ដូច្នេះទើបនាងចូលប្រឡូកវិស័យសិល្បៈទាំងវ័យក្មេងបែបនេះ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនឯង។ ដ្បិតប្រឡូកសិល្បៈទាំងវ័យក្មេងក៏ពិតមែន ឈើរី មិនបានបោះបង់ការសិក្សាឡើយ ដោយសព្វថ្ងៃកុមារីរូបនេះជាសិស្សនៅសាលា Western International School។ សូមជម្រាបថា ឆ្នាំនេះកុមារី មីន ឈើរី អាយុ ៩ ឆ្នាំ នាងជាកូនកាត់ខ្មែរ-អាល្លឺម៉ង់ (ម្តាយខ្មែរ ឪពុកអាល្លឺម៉ង់)៕




























Account
Security
Favourite Content