អត្ថន័យជ្រាលជ្រៅនៃឈុត និងសក់អប្សរាស្កូវ នីគីនីគី ដើរបង្ហាញលើឆាកអន្តរជាតិនៅម៉ាឡេស៊ី

អ្នកច្នៃម៉ូដ អូលីវ៉ា គង់ បានបញ្ចប់បេសកម្មដឹកនាំតារាម៉ូដែលកម្ពុជាទៅដើរបង្ហាញម៉ូដលំដាប់អន្តរជាតិ កម្មវិធី​ ASIA FASHION RUNWAY COLLECTION នៅម៉ាឡេស៊ី ដោយ​ជោគជ័យបំផុត និងបានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាពកន្លងទៅនេះ។ លើកនេះ អូលីវ៉ា បានជ្រើសរើសយកក្រណាត់ហូលខ្មែរបុរាណទៅច្នៃជាឈុតសម្លៀកបំពាក់បែបសហម័យយ៉ាងប្រណីត ដើម្បីដើរបង្ហាញលើឆាកអន្តរជាតិដ៏ធំនេះ។

ក្នុងចំណោមឈុតទាំងអស់នោះ តារាចម្រៀង នីគីនីគី មើលទៅហាក់ប្លែកខុសពីគេឯងត្រង់ចំនុចសក់អប្សរាស្កូវ ដែលពុំធ្លាប់ឃើញពីមុនមកឡើយ។

និយាយដល់ចំណុចនេះ គ្រូជំនាញ Catwalk និងជាម្ចាស់ប្រេន KALKIN បានរៀបរាប់ឱ្យដឹងថា ឈុតសម្លៀកបំពាក់ដែល នីគី បានដើរបង្ហាញមានឈ្មោះថា «KALKIN បរមវិស្ណុលោក» ច្នៃឡើងជាលក្ខណៈ jacket មាន ក បើកតំណាងឱ្យស្លឹកឈូក ច្នៃឡើងពីប្រភេទក្រណាត់សូត្រដែលលោកបង្កើតដោយផ្ទាល់។ Pattern នៅលើក្រណាត់ដកស្រង់ចេញពីក្បាច់នៅលើប្រាសាទអង្គរវត្តរបស់ខ្មែរយើង រំលេចរូប KALKIN (ខ្លួនមនុស្សក្បាលសេះ ជាអាវតាទី១១របស់ព្រះវិស្ណុលោក)។ ពណ៌សក់ស្កូវ តំណាងឱ្យចាស់ព្រឹទ្ធាចារ្យ ឬជាគ្រូបង្ហាត់បង្រៀន។ 

Designer រូបនេះបន្តថា លោកបានរកឃើញផ្ទាំងសិលាចារឹកមួយ ដែលមានរូបអប្សរាធំ និងអប្សរាតូចកំពុងតែពត់ពែនខ្លួនប្រៀបដូចអប្សរាធំកំពុងបង្រៀនអប្សរាតូចដូច្នោះដែរ។ រំពេចនោះលោកក៏នឹកឃើញដល់អ្នកគ្រូរបាំបុរាណ វ័ន សាវ៉ៃ ដែលអ្នកគ្រូមានសក់ស្កូវ មានព្រះជន្មច្រើន ប៉ុន្តែនៅតែបង្ហាត់បង្រៀនកូនសិស្សរហូតដល់សព្វថ្ងៃ ដែលនេះជាពន្លឺសិល្បៈវប្បធម៌របស់ខ្មែរយើង។

គោលបំណងសំខាន់របស់ អ្នកច្នៃម៉ូដ អូលីវ៉ា គឺលោកចង់បង្ហាញពីការដឹងគុណដល់បុព្វបុរសដែលបានបន្សល់ទុកនូវស្នាដៃដ៏មហស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ។ ទី២ គឺចង់ផ្សព្វផ្សាយសិល្បៈវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាតាមរយៈការច្នៃប្រតិដ្ឋខ្ពស់បែបសម័យថ្មី «អភិវឌ្ឍសម័យ អភិរក្សបុរាណ» ដែលប្រកបដោយការគិត និងការអនុវត្ត មានតឹកតាងច្បាស់លាស់ចេញពីទឹកដីកំណើតរបស់យើង និងទី៣ គឺចង់នាំយកពន្លឺដែល​មានទៅបំភ្លឺឱ្យក្មេងជំនាន់ក្រោយឱ្យបានដឹងថា ប្រទេសកម្ពុជាយើងពិតជាត្រូវការធនធានមនុស្សសំខាន់ៗ។

អូលីវ៉ា គង់ បានឃើញនូវពន្លឺដ៏អស្ចារ្យនៅក្នុងខ្លួនរបស់លោក និង នីគីនីគី ផងដែរ ដោយសារ នីគី ប្រៀបដូចមេដឹកនាំក្រុម ដែលនាំភាពភ្លឺចែងចាំឱ្យអ្នកគាំទ្រគ្នាដែលនៅ​ពី​ក្រោយខ្នង។ ម៉្យាង លោកក៏ចង់លុបបំបាត់ការបំបាក់ទឹកចិត្ត ឬការរិះគន់ដោយខ្វះការគិតពិចារណា ហើយការខ្វះខាតការស្រាវជ្រាវមកកាន់វិស័យសិល្បៈ ឬវិស័យដើរម៉ូដ ច្នៃម៉ូដគ្រប់ទម្រង់នៅកម្ពុជាយើង។

ដើម្បីជាសក្ខីភាពឆ្លុះបញ្ចាំងពីគោលគំនិតសំខាន់ៗរបស់លោកទៅលើឈុត «KALKIN បរមវិស្ណុលោក» ដែល នីគី បានគ្រង អូលីវ៉ា បានធ្វើការច្នៃឈុតដូចគ្នានឹងឈុត នីគី ឱ្យតារាម៉ូដែលវ័យក្មេង ឡរ៉ែន ពាក់ជាមួយសក់អប្សរាពណ៌ខ្មៅ ឱ្យដូចទៅនឹងអប្សរាមួយគូរលើផ្ទាំងសិលាចារិក បង្ហាញទៅកាន់ពិភពលោកពីភាពអស្ចារ្យរបស់កម្ពុជាយើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក