ដូចប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះតារាសម្តែងរូបស្រស់ មាន សូនីតា ត្រូវបានអញ្ញើញឱ្យចូលរួមពិធី Gala Night លើកំរាលព្រំក្រហមកម្មវិធី ASEAN International Film Festival Awards 2023 នៅប្រទេសម៉ាឡេសុី និងបាននាំយករឿង «ដើម្បីកូន» ជាស្នាដៃផលិតរបស់ផលិតករ ហ៊ុយ យ៉ាឡេង មកចាក់បញ្ចាំងជាមួយរឿងដ៏ទៃទៀតទូទាំងប្រទេសក្នុងតំបន់អាស៊ានផងដែរ។



ក្នុងនោះរឿង «ដើម្បីកូន» បានទទួលពានរង្វាន់ Special Jury Award 2023 ពីមហោស្រពភាពយន្ត ASEAN International Film Festival Awards 2023 ដោយផលិតករ និងតួអង្គសម្តែងរឿងនេះ បានឡើងទទួលពានដោយផ្ទាល់ទៀត។ សូនីតា និងលោក ហ៊ុយ យ៉ាឡេង ពិតជារំភើបចិត្តខ្លាំងណាស់ជាមួយការទទួលបានពានរង្វាន់នេះ។





ក្នុងថ្ងៃទទួលពានរង្វាន់ពិសេសនេះ មាន សូនីតា ដែលជាតារាសម្តែង និងជាម្ចាស់ហាង ផ្ទះស្រលាញ់ បានច្នៃឈុតសម្លៀកបំពាក់ដ៏ប្រណីតមួយពីក្រមាខ្មែរចេញជារ៉ូបបែបទំនើប ដោយនាងបានដាក់ឈ្មោះឈុតនោះថា «ក្រមារំដួល»។ «ក្រមារំដួល» មើលទៅពិតជាប្រណីតហើយស្រស់ស្អាតខ្លាំងណាស់ មិនតែប៉ុណ្ណោះថែមទាំងមានអត្ថន័យបង្កប់ជ្រាលជ្រៅថែមទៀតផង។
សូនីតា រៀបរាប់លើផេកផ្លូវការនាងថា «“ក្រមារំដួល “ រ៉ូបមួយឈុតនេះច្នៃចេញពីក្រម៉ាខ្មែរ នឹងមានរំលេចផ្ការំដួលរបស់ខ្មែរ ដែលជ្រើសយកពណ៌ស តំណាងឱ្យភាពភ្លឺថ្លា ស្អាតស្អំ ចំណែកឯដងខ្លួននៃរូបរាងរបស់រ៉ូប មានរំលេចទៅដោយក្រមាពត់ពេនបន្ថែមជាមួយភាពច្នៃប្រឌិត ដើរតាមសម័យកាលបច្ចុប្បន្ន។ បើទោះបីសម័យកាលជឿនលឿនទៅដល់ណាក៏ដោយ តែការអភិរក្សក្រមា ដើម្បីបន្ដថែរក្សាដើមរបស់ខ្មែរនៅតែបន្ត»។






គួររំលឹកផងដែរថា លោក ហ៊ុយ យ៉ាឡេង ផលិតករ តារាសម្ដែង និងជាអ្នកដឹកនាំរឿង «ដើម្បីកូន» ក្រៅពីទទួលបានពានរង្វាន់ពិសេសរបស់គណ:មេប្រយោគ លោកក៏បានជាប់ឈ្មោះជាបេក្ខភាពឈានទៅដណ្ដើមពានរង្វាន់តារាសម្ដែងឆ្នើម Best Actor នៅក្នុងមហោស្រពនេះផងដែរ។ នេះបើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក ចត្វាផ្លឹស កាលថ្ងៃទី៥ ខែសីហាកន្លងទៅ៕





















































Account
Security
Favourite Content