ពិតជាពិសេសខ្លាំងមែនទែន តារាសម្តែងរូបស្រស់ មាន សូនីតា ឬគ្រប់គ្នាស្គាល់ថា រាជិនីក្រមា ទទួលបានទំនុកចិត្ត និងការគាំទ្រពីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលបានផ្តល់ឱកាសឱ្យនាង ក្នុងការធ្វើជាគណៈកម្មការកម្មវិធី «នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ» លើកទី១ ប្រចាំប្រទេសកម្ពុជា។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ មាន សូនីតា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ។




ក្នុងឈុតសម្លៀកបំពាក់ពណ៌រមៀតស្រស់ឆើតឆាយ រាជិនីក្រមា មាន សូនីតា ពិតជាស្រស់ស្អាតខ្លាំងណាស់ សមសួន ថ្លៃថ្នូរ ស័ក្តិសមតំណែងគណៈកម្មការកម្មវិធី «នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ» លើកដំបូងនេះ។ ថៅកែស្រី ផ្ទះស្រលាញ់ មានសេចក្តីសោមន្សរីករាយបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «សមសួន ថ្លៃថ្នូរ មុឹងមាត់ និងជឿជាក់គ្រប់ជំហ៊ាន …
សន្និសីទសារព័ត៌មានពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី១៥
នាងខ្ញុំ មានសូនីតា ពិតជាសេចក្តីសោមន្ស និងត្រេកអរជាខ្លាំង ដែលបាននូវទំនុកចិត្ត និងការគាំទ្រពីសមាគមពាណិជ្ជករគ្រឿងអលង្ការនិងត្បូងមានតម្លៃកម្ពុជាដែលបានផ្តល់ឱកាសអោយនាងខ្ញុំក្នុងការធ្វើជាគណៈកម្មការកម្មវិធី “ នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ” លើកទី១ ប្រចាំប្រទេសកម្ពុជា»។








បន្ថែមពីលើនោះ សូនីតា ក៏បានបង្ហាញការប្តេជ្ញាចិត្តថា «នាងខ្ញុំប្តេជ្ញាយ៉ាងមុតមាំថា ខិតខំបំពេញតួរនាទីមួយនេះយ៉ាងយកចិត្តទុកដាក់ អោយបានលទ្ធិផលល្អបំផុត »។ សូមជម្រាបផងដែរថា មកទល់ពេលនេះគេនៅពុំទាន់ដឹងថា កម្មវិធី «នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ» ដែល សូនីតា ត្រូវធ្វើជាគណៈកម្មការ នឹងចាប់ផ្តើមនៅពេលណានៅឡើយទេ មានតែរង់ចាំមើលការធ្វើបច្ចុប្បន្នភាពពីតារាស្រីរូបនេះទាំងអស់គ្នា៕





















































Account
Security
Favourite Content