ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវបែកបាក់ស្នេហារបស់តារាស្រីថៃល្បីប្រចាំប្រទេស Aum Patcharapa និងមិត្តប្រុសជាសេដ្ឋីលោក Pok Phornpraha បានក្លាយជាប្រធានបទក្ដៅគគុក ជាពិសេសក្រោយលេចពាក្យចចាមអារ៉ាមថាការបែកបាក់មកពីមានជនទី ៣ ចូលជៀតជ្រែកទៀតនោះកាន់តែធ្វើឱ្យរឿងមិនចប់ទៅស្រួល។
ជាមួយគ្នាដែរ មហាជនជាច្រើនហាក់មានការសង្ស័យទៅលើតារាសម្ដែងស្រី Matt Peeranee ថានាងជាជនទី ៣ ជ្រៀតជ្រែកស្នេហាលោក Pok និងតារាស្រី Aum ដោយមានគេថតបានរូបនាងឈរបង្ហាញភាពស្និទ្ធស្នាល និងចាប់កាន់លោក Pok នៅពិធីជប់លៀងមួយកន្លែង។
រហូតដល់ Matt បានចេញមុខនិយាយថា រូបនាងមិនបានគិត ឬធ្វើអ្វីលើសពីមិត្តជាមួយលោក Pok ឡើយ ការចាប់ដៃវាគ្រាន់តែបានបង្ហាញពីការរាក់ទាក់គ្នាប៉ុណ្ណោះ។ នាងបន្ថែមថា នាងក៏បានឆាតទៅសុំទោសតារាស្រី Aum ទៀតនៅពេលដែលដឹងថាទង្វើរបស់នាងធ្វើឱ្យ Aum ខូចចិត្ត។
តែទោះជាយ៉ាងណា មហាជននៅតែមិនជឿចិត្ត Matt ឡើយ និងដាក់សម្ពាធលើរូបនាងថាជាជនទី ៣ មានបំណងចង់បំបែកស្នេហាអ្នកដទៃ។ រហូតដល់មិត្តប្រុសរបស់នាងលោក Songkarn បានចេញមុខបកស្រាយបន្ថែមដើម្បីឱ្យគ្រប់គ្នាឈប់មានការយល់ច្រឡំ។ លោកបានលើកឡើងថា៖ Matt និង Pok ជាមិត្តភក្ដិជាមួយគ្នាយូរណាស់មកហើយ វាមិនមានអ្វីចម្លែកទេ។
ទន្ទឹមនេះ Matt និងលោក Songkarn នៅតែសេពគប់គ្នា ខណៈ Matt ក៏បានបង្ហោះរូបជួបជុំគ្នាជាមួយក្រុមគ្រួសារ និង Songkarn។ ដូច្នេះហើយវាគ្មានហេតុផលអ្វីថានាងជាជនទី ៣ ក្នុងរឿងស្នេហា លោក Pok និងតារាស្រី Aum ឡើយ៕



























Account
Security
Favourite Content