ឆ្លងកាត់ការប្រកួតប្រមាណ១ សប្តាហ៍លើទឹកដីអច្ឆរិយ ទីបំផុតរកឃើញម្ចាស់មកុដ Miss Planet International 2023 (បវរកញ្ញាឯកភពផែនដី ២០២៣) ហើយ គឺបានទៅលើ កញ្ញា Maria Luisa Abaño Varela បវរកញ្ញាមកពីប្រទេសហ្វីលីពីន។
(រូបភាព៖ FB page Pageantry News International)
ក្នុងនោះ ជយលាភីលំដាប់រងទី១ (1st Runner up) បានទៅលើ កញ្ញា Jemima Ruth Mandemwa, បវរកញ្ញា Zimbabwe ចំណែកជយលាភីលំដាប់រងទី២ (2nd Runner up) បានទៅលើកញ្ញា Aya Ono បវរកញ្ញាជប៉ុន។ រីឯ កញ្ញា ពក ស្រីល័ក្ខ បវរកញ្ញាតំណាងជាតិកម្ពុជា ទទួលបានតំណែង 6th Runner up។
ក្រឡេកទៅមើលប្រវត្តិរបស់ម្ចាស់មកុដ Miss Planet International 2023 វិញពិតជាមិនធម្មតាឡើយ បច្ចុប្បន្ននាង Maria Luisa Abaño Varela មានអាយុ ២៦ ឆ្នាំ។ នាងជាគ្រូបង្រៀនរាំ និងជាម្ចាស់ក្រុមហ៊ុនផ្សព្វផ្សាយធំមួយនៅហ្វីលីពីន។ នាងបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ហើយសព្វថ្ងៃនាងជាម្ចាស់ហាងថែរក្សាសម្រស់ផ្នែកក្រចកដៃជើង ហើយក៏ជាសមាជិក Kiwanis, Philippine Eagles ថែមទៀតផង។
សូមជម្រាបថា កម្មវិធី Miss Planet International បង្កើតឡើងដោយកូនខ្មែរ និងបានរៀបចំការប្រកួតលើកដំបូងបង្អស់នៅឆ្នាំ ២០១៩។ ឆ្នាំនេះជាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Planet International ដោយតាមគម្រោងការប្រកួត Miss Planet International 2023 ត្រូវរៀបចំឡើងនៅប្រទេស អ៊ូហ្គង់ដា តែដោយសារមានបញ្ហាមួយចំនួន កម្មវិធីនេះត្រូវលើកមកប្រកួតនៅកម្ពុជាវិញ ជាហេតុធ្វើឱ្យបេក្ខភាពធ្លាក់ចុះមកនៅសល់ត្រឹម១៤ប្រទេស។ ទោះជាយ៉ាងនេះក្តី ការប្រកួតនៅតែដំណើរការទៅយ៉ាងរលូន ប្រកបដោយយុត្តិធម៌ និងភាពសុក្រិត៕






















































Account
Security
Favourite Content