មិនចង់បោកប្រាស់អតិថិនជន វណ្ណដា បដិសេធធ្វើ BA ព្រោះសម្បុរមិនស៊ីនឹងផលិតផល

ម៉ាន់ វណ្ណដា កំពុងតែ​ត្រូវ​ប៉ាន់​ក្នុង​ការងារ​ជា​ទូត​សុឆន្ទៈ​ឲ្យ​ក្រុមហ៊ុនធំៗ​ ៨ ក្នុង​ដៃ​ស្រប​ពេល​តែ​​មួយ ហើយ​ក៏​​ធ្លាប់​ជា BA ឲ្យ​ហាង​តែ​គុជ​ដ៏​ល្បី​មួយ​កាលពី​ ២ ៣ ឆ្នាំ​មុន​ដូចគ្នា សរុប​មក​ត្រឹម​ពេល​នេះ គឺ​ម្ចាស់​បទ “Time To Rise” ធ្លាប់ និង​កំពុង​កាន់តំណែង BA ទាំងអស់ ៩ ។

ការងារ​សិល្បៈ​ជោគជ័យ​ខ្លាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាហេតុ​នាំ​ឲ្យ​​ក្រុមហ៊ុន​ជាច្រើន​ចង់បាន​​ម្ចាស់​បទ “Queen Bee” ជា​អ្នក​តំណាង​ផលិតផល។ ក្នុង​នោះ​ក្រុមហ៊ុន​ផលិតផល​របស់ Madam Da ក៏​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​ចង់បាន វណ្ណដា ជា​ទូត​សុឆន្ទៈ​ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​របស់​អ្នក​នាង​ដែរ។ ក្នុង​ការ​ឡាយ​របស់​ម្ចាស់​ប្រេន​រូប​នោះ បាន​ឆ្លើយ​តប​នឹង​សំនួរ​របស់​អតិថិជន ហេតុអ្វី​មិន​យក​ វណ្ណដា ធ្វើ​ជា BA?

Madam Da បាន​បកស្រាយ​ថា ការ​ពិត​ក៏​បាន​អញ្ជើញ​កំពូល​តារា​រ៉េប​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​រូប​នោះ​ដែរ តែ​ខាង​ក្រុម​ការងារ​ វណ្ណដា ឆ្លើយ​តប​ដោយ​មិន​កុហក ព្រោះ​លោក​ជា​មនុស្ស​មាន​ភាព​ច្បាស់លាស់។ វណ្ណដា ​បដិសេធ​យ៉ាង​សម​ហេតុផល​ថា ពណ៌​សម្បុរស្បែក​លោក​មិន​ស​ ដូចនេះ​មិន​ស័ក្ដិសម​ជាមួយ​ផលិតផល​ខូឡាជេន​ ជំនួយ​ឲ្យ​ស្បែក​ស​ឡើយ។

តាម​ការ​បកស្រាយ​របស់​លោកស្រី​បាន​សរសើរ​ក្រុម​ការងារ វណ្ណដា​ ថា​ធ្វើ​ការ​ល្អ​មែនទែន បើ​ទោះ​ជា​មិន​ទទួល​ការ​ផ្សព្វផ្សាយ​ផលិតផល​ខូឡាជេន​នោះ​មែន តែ​​តារា​ប្រុស​វ័យ ២៦​ ឆ្នាំ​បាន​ផ្ដាំផ្ញើ​ ថា ឱកាស​ក្រោយប្រសិនបើ​មាន​ផលិតផល​ណា​ដែល​ស័ក្ដិសម​ជាមួយ​ វណ្ណដា នឹង​ធ្វើ។ ក្នុង​ការ​ Live របស់ Madam Da បាន​និយាយ​យ៉ាង​ច្បាស់​ថា វណ្ណដា ជា​មនុស្ស​ច្បាស់លាស់ និង​មិន​ចង់​កុហក​បោក​ប្រាស់​ទំនុក​ចិត្ត​​​របស់​អតិថិជន​ឡើយ។

​​​​​ក្រុមហ៊ុន​ធំ​ៗ​ចំនួន ៨ ដែល​តារា​ប្រុស​មាន​ប្រភព​ពី​ខេត្ត​ព្រះសីហនុ កំពុង​ឈរ​ជើង​ជា​ទូតសុឆន្ទៈ​តំណាង​ផលិតផល​មាន​ដូចជា ក្រុមហ៊ុនបណ្ដាញ​ទូរស័ព្ទ Cellcard, Klassy Watches, ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages), Boxing Cambodia, ក្រុមហ៊ុនស្មាតហ្វូន 𝐯𝐢𝐯𝐨, ហាងសម្លៀកបំពាក់ Ten11, ក្រុមហ៊ុនដឹកជញ្ជូនអាហារ Food Panda ហើយ​កាលពី​ចុង​ឆ្នាំ ២០២២ លោក​ក៏​បាន​ក្លាយ​ជា​ BA របស់​ក្រុមហ៊ុន​ភេសជ្ជៈ កូកាកូឡា។ កាលពី​អំឡុង​ឆ្នាំ ២០២០-២០២១ វណ្ណដា ក៏​ធ្លាប់​ជា​ brand ambassador ហាង Tiger Sugar​​ ផង​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កាលពី​ពេល​កន្លង​ទៅ​ធ្លាប់​លេចឮ​ព័ត៌មាន​ថា​មាន​ក្រុមហ៊ុន​ឡាន​ដែល​ជា​ម៉ាក​ល្បី និង​នាំ​រថយន្ត​មក​ស្រុក​ខ្មែរ ធ្លាប់​ទាក់ទង​ទៅ​ ម៉ាន់ វណ្ណដា ឲ្យ​ធ្វើ​ជា​ទូត​សុឆន្ទៈ​ដែរ តែ​លោក​បាន​បដិសេធ​ ព្រោះ​ចង់​​ផ្ដោត​លើ​ការផលិត​អាល់ប៊ុម SKULL2 ឲ្យ​ចប់​រួចរាល់។ មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​ធ្លាប់​លុបចោល​ការ​ប្រគំ​តន្ត្រី​ជាច្រើន ដើម្បី​តែ​បញ្ចប់​ការ​ផលិត​អាល់ប៊ុម SKULL2 នោះ​ឲ្យ​ចប់ ដើម្បី​បម្រើ​អារម្មណ៍​ហ្វេន​ៗ​ដែល​រង់ចាំ​អស់​ពេល​យ៉ាង​យូរ។

គួរ​បញ្ជាក់​ថា​នៅ​ពេល​ខាង​មុខ តារា​ចម្រៀង​រ៉េប វណ្ណដា បាន​លេច​ឈ្មោះ​ក្នុង​ការ​​ប្រគំ​តន្រ្តី​ដ៏​ធំ​ជាង​គេ​មួយ​លើ​ពិភពលោក​មាន​ឈ្មោះ​ថា Rolling Loud Thailand ដែល​ប្រជុំ​ដោយ​តារា​រ៉េប​​លំដាប់​កំពូល​ៗ​ដូចជាCardi B , Jessi , Chris Brown , J Park ព្រម​ទាំង​តារា​ជាច្រើន​ទៀត៕ ​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម