ម៉ាន់ វណ្ណដា កំពុងតែត្រូវប៉ាន់ក្នុងការងារជាទូតសុឆន្ទៈឲ្យក្រុមហ៊ុនធំៗ ៨ ក្នុងដៃស្របពេលតែមួយ ហើយក៏ធ្លាប់ជា BA ឲ្យហាងតែគុជដ៏ល្បីមួយកាលពី ២ ៣ ឆ្នាំមុនដូចគ្នា សរុបមកត្រឹមពេលនេះ គឺម្ចាស់បទ “Time To Rise” ធ្លាប់ និងកំពុងកាន់តំណែង BA ទាំងអស់ ៩ ។


ការងារសិល្បៈជោគជ័យខ្លាំងទាំងក្នុង និងក្រៅប្រទេស ជាហេតុនាំឲ្យក្រុមហ៊ុនជាច្រើនចង់បានម្ចាស់បទ “Queen Bee” ជាអ្នកតំណាងផលិតផល។ ក្នុងនោះក្រុមហ៊ុនផលិតផលរបស់ Madam Da ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើនចង់បាន វណ្ណដា ជាទូតសុឆន្ទៈ ដើម្បីផ្សព្វផ្សាយឲ្យផលិតផលរបស់អ្នកនាងដែរ។ ក្នុងការឡាយរបស់ម្ចាស់ប្រេនរូបនោះ បានឆ្លើយតបនឹងសំនួររបស់អតិថិជន ហេតុអ្វីមិនយក វណ្ណដា ធ្វើជា BA?
Madam Da បានបកស្រាយថា ការពិតក៏បានអញ្ជើញកំពូលតារារ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជារូបនោះដែរ តែខាងក្រុមការងារ វណ្ណដា ឆ្លើយតបដោយមិនកុហក ព្រោះលោកជាមនុស្សមានភាពច្បាស់លាស់។ វណ្ណដា បដិសេធយ៉ាងសមហេតុផលថា ពណ៌សម្បុរស្បែកលោកមិនស ដូចនេះមិនស័ក្ដិសមជាមួយផលិតផលខូឡាជេន ជំនួយឲ្យស្បែកសឡើយ។
តាមការបកស្រាយរបស់លោកស្រីបានសរសើរក្រុមការងារ វណ្ណដា ថាធ្វើការល្អមែនទែន បើទោះជាមិនទទួលការផ្សព្វផ្សាយផលិតផលខូឡាជេននោះមែន តែតារាប្រុសវ័យ ២៦ ឆ្នាំបានផ្ដាំផ្ញើ ថា ឱកាសក្រោយប្រសិនបើមានផលិតផលណាដែលស័ក្ដិសមជាមួយ វណ្ណដា នឹងធ្វើ។ ក្នុងការ Live របស់ Madam Da បាននិយាយយ៉ាងច្បាស់ថា វណ្ណដា ជាមនុស្សច្បាស់លាស់ និងមិនចង់កុហកបោកប្រាស់ទំនុកចិត្តរបស់អតិថិជនឡើយ។
ក្រុមហ៊ុនធំៗចំនួន ៨ ដែលតារាប្រុសមានប្រភពពីខេត្តព្រះសីហនុ កំពុងឈរជើងជាទូតសុឆន្ទៈតំណាងផលិតផលមានដូចជា ក្រុមហ៊ុនបណ្ដាញទូរស័ព្ទ Cellcard, Klassy Watches, ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages), Boxing Cambodia, ក្រុមហ៊ុនស្មាតហ្វូន 𝐯𝐢𝐯𝐨, ហាងសម្លៀកបំពាក់ Ten11, ក្រុមហ៊ុនដឹកជញ្ជូនអាហារ Food Panda ហើយកាលពីចុងឆ្នាំ ២០២២ លោកក៏បានក្លាយជា BA របស់ក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា។ កាលពីអំឡុងឆ្នាំ ២០២០-២០២១ វណ្ណដា ក៏ធ្លាប់ជា brand ambassador ហាង Tiger Sugar ផងដែរ។


មិនត្រឹមតែប៉ុណ្ណោះកាលពីពេលកន្លងទៅធ្លាប់លេចឮព័ត៌មានថាមានក្រុមហ៊ុនឡានដែលជាម៉ាកល្បី និងនាំរថយន្តមកស្រុកខ្មែរ ធ្លាប់ទាក់ទងទៅ ម៉ាន់ វណ្ណដា ឲ្យធ្វើជាទូតសុឆន្ទៈដែរ តែលោកបានបដិសេធ ព្រោះចង់ផ្ដោតលើការផលិតអាល់ប៊ុម SKULL2 ឲ្យចប់រួចរាល់។ មិនតែប៉ុណ្ណោះលោកក៏ធ្លាប់លុបចោលការប្រគំតន្ត្រីជាច្រើន ដើម្បីតែបញ្ចប់ការផលិតអាល់ប៊ុម SKULL2 នោះឲ្យចប់ ដើម្បីបម្រើអារម្មណ៍ហ្វេនៗដែលរង់ចាំអស់ពេលយ៉ាងយូរ។
គួរបញ្ជាក់ថានៅពេលខាងមុខ តារាចម្រៀងរ៉េប វណ្ណដា បានលេចឈ្មោះក្នុងការប្រគំតន្រ្តីដ៏ធំជាងគេមួយលើពិភពលោកមានឈ្មោះថា Rolling Loud Thailand ដែលប្រជុំដោយតារារ៉េបលំដាប់កំពូលៗដូចជាCardi B , Jessi , Chris Brown , J Park ព្រមទាំងតារាជាច្រើនទៀត៕


























Account
Security
Favourite Content