ទៅកម្មវិធីនៅប៉ារីស Davika និងតារាល្បីៗច្រើនរូបប្រជុំគ្នាស្លៀករ៉ូបបែបនេះស្អាតប្លែកខ្លាំង

បើទោះជាមួយរយៈចុងក្រោយនេះ តារាស្រីថៃ Mai Davika បានធ្វើឱ្យមហាជនមានការព្រួយបារម្ភខ្លាំងទាក់ទិននឹងរូបរាងរបស់នាងហាក់ស្គម ទៅៗ ប៉ុន្ដែបើក្រឡេកមកមើលពីស្ទីលរបស់នាងពេលចូលរួមកម្មវិធីម្ដងៗមិនដែលធ្វើឱ្យទស្សនិកខកបំណងឡើយ ដោយសារតែរួបនាងតែងតែនាំយកអ្វីថ្មីៗ មកបង្ហាញជានិច្ច។

កាលពីថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២២ តារាស្រីវ័យ ៣០ ឆ្នាំរូបនេះបានហោះទៅប្រទេសបារាំងដើម្បីចូលរួមកម្មវិធីដើរម៉ូដល្បី Paris Fashion Week 2023 របស់ប្រេន MONOT គ្រាន់តែបង្ហាញវត្ដមានភ្លាមធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនចំហមាត់តែម្ដង។ ថ្វីបើជាតារាមានដើមកំណើតនៅអាស៊ីក៏ពិតមែន ស្ទីលតុបតែងខ្លួនរបស់នាងស្អាតប្លែក និងលេចធ្លោមិនចាញ់តារាល្បីៗលំដាប់ពិភពលោកដែលមានវត្តមាននៅទីនោះឡើយ។

មែនទែនទៅ Davikah បានជ្រើសរ៉ូបប្រេន MONOT ចេញសម្រាប់ឆ្នាំ ២០២២ និង ២០២៣ ពណ៌សវែងដល់កជើង វាល ក និងចង្កេះ ដែលធ្វើឱ្យឃើញរាងដល់ស្រឡូនព្រមទាំងចង្កេះតូចស្ដើងរបស់នាង ខណៈម៉ូដសក់វិញមិនធ្វើអ្វីរញ៉េរញ៉ៃច្រើនឡើយ ដោយចងសាមញ្ញាធម្មតា មើលទៅស្រស់ស្អាត និងលេចធ្លោតែម្ដង។

ទន្ទឹមនេះ ក៏មានតារាស្រីច្រើនដួងទៀតដូចជា Doja Cat, Dove Cameron និង Leonie Hanne ក៏បង្ហាញខ្លួនក្នុងកម្មវិធីជាមួយឈុតស្រដៀងៗគ្នាដែរ។ ជាក់ស្ដែង ឈុតដែលតារាស្រីទាំងអស់នេះស្លៀកសុទ្ធសឹងតែមើលទៅប្លែកពីរ៉ូបតារាស្រីផ្សេងៗ ដែលស្លៀកចូលរួមកម្មវិធី Paris Fashion Week ឆ្នាំ ២០២៣ របស់ប្រេន MONOT ប៉ុន្ដែហេតុផលមួយនេះហើយដែលធ្វើឱ្យពួកនាងក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជន និងក្រុមអ្នកសារព័ត៌មាន៕  

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផ្ដើមចេញក្ដីស្រមៃច្នៃចេញជារូបភាព! Bloodline ស្នាដៃរឿងគំនូររូបភាពរបស់កូនខ្មែរដំបូងបង្អស់នៅលើ webtoon

ជាមោទនភាពថ្មីមួយសម្រាប់វិស័យសិល្បៈឌីជីថលកម្ពុជាដោយកន្លងមក បើយើងនិយាយពីការអានរឿងគំនូររូបភាព (Webtoon) យើងតែងតែនឹកឃើញដល់ស្នាដៃ

តារាកំប្លែង ប៉េងប៉ោង ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ

ដើម្បី​អ្នក​ម្ដាយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ តារា​កំប្លែង ប៉េងប៉ោង សុខ​ចិត្ត​ប្រកាស​លក់​ផ្ទះ​ដែល​ជា​កេរ្តិ៍មរតក​ចុង​ក្រោយ​របស់​ឪពុក ខណៈ​មិន​អាច​ទុក​ម្ដាយ​ចោល​ឱ្យ​នៅ​បែប​នេះ ណា​ដើម្បី​ត្រៀម​លក្ខណៈ​

រឿង The King’s Warden របស់ Park Ji-hoon ក្លាយជាភាពយន្តមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី ៣

ខ្សែភាពយន្តរឿង The King's Warden ដែល Park Ji-hoon សម្ដែងជាតួឯក បានក្លាយជាភាពយន្តដែលមានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាងគេបំផុតលំដាប់ទី ៣ ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េ ខណៈបន្តស្ថិតនៅតំណែងខ្ពស់លើ

មង្គលការប្អូនប្រុស ទេព បូព្រឹក្ស ចូលរួមដោយតារាប្រុសស្រីល្បីៗ មានទាំងសែរាជវង្ស

ទិដ្ឋភាព​មង្គល​ការ​ប្អូន​ប្រុស​បង្កើត​របស់ អ្នក​នាង ទេព បូព្រឹក្ស កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្ហាញ​សម្រស់ ដ្បិត​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ នៅ​ក្នុង​ស្រុក អម​ដោយ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់ព្រះនាង នរោត្តម ជេនណា និងម្ចាស់បងរបស់ទ្រង់

ស្អាតខ្លាំង ឱក សុគន្ធកញ្ញា អ្នកដឹកដៃកូនក្រមុំថ្ងៃមង្គលការប្អូន ទេព បូព្រឹក្ស ហើយឈុតដូរជាហូរហែ

តារា​ចម្រៀង​ស្រី​ល្បី​ជួរ​មុខ​នៅ​កម្ពុជា ឱក សុគន្ធកញ្ញា បាន​បង្ហាញ​សម្រស់​យ៉ាង​ត្រចង់ត្រចះ​ក្នុង​នាម​ជា​អ្នក​ដឹកដៃ​កូន​ក្រមុំ គិន សិលាទេព្ពី ដែល​ជា​ប្អូន​ថ្លៃ​តារា​ស្រី ទេព បូព្រឹក្ស។ ម្ចាស់​បទ «ស្នាមស្នេហ៍​សមុទ្រ​រាម»

ការ Comeback របស់ BTS ជះផលចំណេញដល់វប្បធម៌កូរ៉េ លើសតែពីវិស័យខេប៉ុប

កាលពីរាត្រីថ្ងៃទី២១​ ខែមីនា កន្លងទៅ ក្រុមចម្រៀងខេប៉ុបប្រជាប្រិយភាពលំដាប់សកល BTS បានវិលត្រឡប់មករួមគ្នាជាថ្មីក្នុងរយៈពេលជិត ៤ឆ្នាំតាមរយៈកម្មវិធីប្រគំតន្រ្ដី Arirang នៅទីលានប្រវត្តិសាស្ត្រ

“Pop Out” បទល្បីរបស់ N.John ទាក់ចិត្ត សមាជិក ENHYPEN Niki

បើ​ទោះ​​​បទចម្រៀង “Pop Out” របស់​ N.John ជាតារា​ប្រុស​ខ្មែរ និងកំពុង​រះ​លើ​ឆាក​អន្តរជាតិ​ បើ​ទោះ​ជា​ចេញ​យូរ​ខែ​មក​ហើយ​ក៏​ដោយ ក៏​នៅ​តែ​អាច​​ទាក់​ចិត្ត​តារា K-Pop ម្នាក់​ទៀត​ហើយ​នោះ គឺ​តារា​ប្រុស Niki ដែល​ជា​សមាជិក​ក្រុម ENHYPEN ដ៏​ល្បី

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី