ណងនិត គ្រងឈុតក្រហមឆ្អិនឆ្អៅកាលវគ្គ Preliminary Competition របស់ Miss Grand Cambodia 2024

ពេល​វេលា ១ ឆ្នាំ ដែល ម៉ែន ណងនិត គ្រង​តំណែង 4 th runner up Miss Grand Cambodia 2023 ពិតជា​លឿន​ណាស់។ នាង​តែងតែ​បង្ហាញ​ពី​ភាព​លេចធ្លោ​ទាំង​សម្រស់ និង​ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​បវរកញ្ញា ឬ​ដើរ​ម៉ូដ​ជាដើម។ ដូច​ថ្មី​ៗ​នេះ ពេល​ចូលរួម​វគ្គ Preliminary Competition របស់ Miss Grand Cambodia 2024 កញ្ញា​ទាក់ទាញ​ភ្នែក​មហាជន និង​ទស្សនិកជន​ពេញ​កម្មវិធី។

នា​រាត្រី​នោះ ណងនិត ស្លៀក​ឈុត​ក្រហម​ស្រស់ មាន​ឌិន​ត្បូង​ស្អេកស្កះចាំង​ឆ្វាច​ពេញ​កម្មវិធី Miss Grand Cambodia 2024 តែម្ដង។ គ្រាន់តែ​ទៅ​ដល់​កម្មវិធី​ភ្លាម កញ្ញា​បាន​ធ្វើឲ្យ​ទស្សនិកជន​ដែល​ទៅ​គាំទ្រ​ផ្ទាល់​ស្រែក​ហ៊ោកញ្ជ្រៀវ ព្រោះ​សម្រស់​ដ៏​ស្រស់​ស្អាត និង​ការ​តុបតែង​ខ្លួន​បាន​យ៉ាង​សមសួន ស័ក្ដិសម​ជា​បវរកញ្ញា។

ណងនិត ត្រូវ​អ្នក​គាំទ្រ និង fan page បវរកញ្ញា​ទទូច​ឲ្យ​វិល​ត្រឡប់​មក​សង្វៀន​វិញ ដើម្បី​ដណ្ដើម​មកុដ។ បាន​ជា​ហ្វេន​ហ៊ាន​សុំ​ ព្រោះ​ក្រោយ​កាន់​តំណែង​លំដាប់​រង​ទី​៤ ណងនិត បាន​ update សមត្ថភាព​មិន​ឈប់ឈរ​ឡើយ ហើយ​ការ​ថែទាំ​ខ្លួន​កាន់តែ​ល្អ​ឡើង​ៗ ដោយ​មើល​ឃើញ​ប៉ុន្មាន​ចំណុច​នេះ ទើប​អ្នក​គាំទ្រ​ថា បើ​នាង​វិល​វិញ តំណែង​ម្ចាស់​មកុដ​ពិតជា​មិន​ផុត​ពី​នាង​ឡើយ។

ចំពោះ​សំណូមពរ​នេះ Miss Grand Cambodia 203 តំណាង​ខេត្ត​ព្រះសីហនុ ក៏​មិន​បាន​បដិសេធ​ដែរ តែ​នាង​មិន​បាន​សន្យា​ថា​ឆ្នាំ​នេះ ឬ​ឆ្នាំ​ណា​ឡើយ ដោយ​នាង​ចង់​ឲ្យ​ការ​វិលត្រឡប់​លើក​ក្រោយ បាន​ជាមួយ​មកុដ។ ហេតុ​ដូចនេះ​ហើយ​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​សូម​ពេល​សិក្សា​បន្ថែម​ច្រើន​ផ្នែក ដើម្បី​ឲ្យ​ការ​វិល​វិញ​ព្រម​ជាមួយ​ភាព​ល្អ​ឥត​ខ្ចោះ។

សម្រាប់ ម៉ែន ណងនិត ធ្លាប់​បាន​បញ្ជាក់​ថា នាង​នឹង​ពង្រឹង Q&A ដើម្បី​ឲ្យ​ការ​វិល​ត្រឡប់​របស់​នាង​សាជាថ្មី​មក​ជាមួយ​ភាព​ក្លាហាន និង​សមត្ថភាព​ពេញលេញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *