ប្រវត្តិមិនធម្មតារបស់ Hyeri ពីសមាជិកកូនពៅ Girl’s Day រហូតក្លាយជាតារាសម្ដែងជួរមុខ

ក្នុងអត្ថបទនេះ AMS សូមនាំប្រិយមិត្តមកដឹងពីប្រវត្តិរបស់ Lee Hyeri អតីតសមាជិកក្មេងជាងគេក្នុងក្រុម Girl’s Day ដែលពេលនេះបានក្លាយជាតារាសម្ដែងដ៏ជោគជ័យ និងទទួលបានការគាំទ្រដ៏លើសលប់ពីការដើរតួជាតួឯកក្នុងរឿង “Reply 1988” និងមានស្នាដៃជាច្រើនទៀតឱ្យអ្នកគាំទ្របានតាមដាន។

មានសមត្ថភាពលេចធ្លោរហូតមានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាន សម្រាប់ Lee Hyeri ឬ មនុស្សជាច្រើនស្គាល់តាមរយៈឈ្មោះ Hyeri គឺជាស្រីតួចគួរឱ្យស្រលាញ់ដែល​កើតមកព្រម​ជាមួយ​នឹង​ទេពកោសល្យគ្រប់គ្រឿងទាំង​ច្រៀង រាំ សម្ដែង និងលេងសើចមិនចាញ់អ្នកណាឡើយ ហើយ​មិន​ថា​ទទួលបាន​តួនាទី​អ្វី ក៏នាងអាចសម្ដែងចេញមកយ៉ាងគួរឱ្យចាប់អារម្មណ៍ ធ្វើឱ្យទស្សនិកជនចូលតួតាមគ្រប់គ្នា។

Lee Hyeri កើតនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ១៩៩៤។ ខណៈនាងកំពុងសិក្សាថ្នាក់អនុវិទ្យាល័យ ក៏មានក្រុមអ្នករើសតារាពី Dream T Entertainment បានបញ្ចុះបញ្ចូលនាងឱ្យចូលជាសមាជិកនៃក្រុមចម្រៀងនារី Girl’s Day មុនពេលផ្ទេរទៅសិក្សានៅសាលាសិល្បៈសម្តែងទីក្រុងសេអ៊ូល និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Konkuk នៅនាយកដ្ឋានល្ខោន និងភាពយន្ត។

ជាមួយសមាជិក Girl’s Day, Hyeri បានចេញបទចម្រៀងដែលទទួលបានប្រជាប្រិយភាព ខ្លាំងជាច្រើនដូចជាបទ “Something” បទ “Expectation” បទ “Twinkle Twinkle” និងបទ “Darling” ជាដើម។ ក្រោយកិច្ចសន្យាជាមួយផលិតកម្មនេះបានបញ្ចប់នៅឆ្នាំ ២០១៩ Hyer iក៏សម្រេចចិត្តប្ដូរមកធ្វើការជាមួយផលិតកម្ម Creative Group ING និងចាប់ផ្តើមជីវិតថ្មីក្នុងនាមជាតារាសម្តែងអាជីពនៅក្នុងភាពយន្តភាគ និងភាពយន្តខ្នាតធំផងដែរ។

Hyeri ចាប់ផ្ដើមមានឈ្មោះល្បីល្បាញក្នុងឋានៈតារាសម្ដែងលើកដំបូងពេលបង្ហាញខ្លួនជាតួឯកស្រីជាមួយតួ Jang Mi Hyun នៅក្នុងរឿង “Tasty Life” ឆ្នាំ ២០១២ មុនពេលបង្ហាញខ្លួនក្នុងកម្មវិធី “Real Man” ក្នុងឆ្នាំដដែលនោះ ហើយឈុតខ្លីៗរបស់នាងក្នុងកម្មវិធីនេះក៏មានការផ្ទុះខ្លាំងដោយមានចូលមើលជាង ១ លានដងក្នុងរយៈពេលតែ ១ ថ្ងៃ។

ក្រោយមកនាង​ត្រូវ​បាន​​ជ្រើស​រើស​ឱ្យ​ដើរតួ​ជា​តួឯក​ក្នុង​រឿង​ភាគ​ទូរទស្សន៍ ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ជាអ្នកតំណាង​ឱ្យ​ម៉ាក​ល្បីៗ រួម​ទាំង​ការ​ធ្វើ​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ល្បីៗ​ជា​ច្រើន​ក្នុង​ប្រទេស​កូរ៉េ និង​មាន​ការងារផ្សេងៗជាច្រើនទៀត​ដែល​អ្នក​គាំទ្រ​អាច​តាម​ដាន​រហូត​ដល់បច្ចុប្បន្ន។

ជោគជ័យខ្លាំងក្នុងអាជីពសម្ដែង ក្រោយរឿង Reply 1988

មួយ​ក្នុង​ចំណោម​រឿង​ភាគ​ដែល​ធ្វើ​ឱ្យ Hyeri ទទួល​បាន​ការ​ស្រលាញ់​ពេញចិត្ត​ពី​អ្នក​គាំទ្រ​រឿង​ភាគ គឺរឿង “Reply 1988” ដែលនាងបានសម្ដែងជាតួ Deok Sun ក្មេងស្រីតែម្នាក់ក្នុងក្រុមដែលអន់គ្រប់បែបយ៉ាង រៀនមិនពូកែ ឆាប់ខឹង ប៉ុន្តែបានសម្រស់។ រឿងភាគបានទទួលជោគជ័យខ្ពស់ និងអត្រាទស្សនា (Rating) រហូតដល់ 18.8% និងបានក្លាយជាភាពយន្តភាគដែលមាន Rating ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទូរទស្សន៍ខ្សែកាបរបស់កូរ៉េខាងត្បូង។

ជួបស្នេហ៍ជាមួយ Ryu Jun Yeol ពេលសម្ដែងភាពយន្តនិងបន្តកាន់ដៃគ្នាដល់ ៨ ឆ្នាំ

សម្រាប់ “Reply 1988” ក្រៅពីធ្វើឱ្យ Hyeri ល្បីល្បាញខ្លាំងហើយ រឿងនេះក៏បាននាំឱ្យនាងមានឱកាសរកឃើញស្នេហាជាមួយ Ryu Jun Yeol ដែលដើរតួជាតួរងប្រុសក្នុងរឿងនោះដែរ ដោយ​អ្នក​ទាំង​ពីរ​បាន​យល់​ព្រមទាក់ទងគ្នា​ក្នុង​ឆ្នាំ ២០១៦។

រហូតមកដល់ខែមីនា ឆ្នាំ ២០២៤ ក៏មានពាក្យចចាមអារ៉ាមថា Junyeol កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងល្បីឈ្មោះ Han So Hee។ ទោះបីជាដំបូងឡើយ ទីភ្នាក់ងាររបស់ពួកគេបានបដិសេធ ប៉ុន្តែ​នៅ​ទី​បំផុត អ្នក​ទាំង​ពីរ​បាន​ចេញ​មុខ​សារភាព​ថា​ព័ត៌មាននេះគឺពិត​មែន ដោយ Han So Hee បាន​ទទួល​ស្គាល់​ថា​ពិតជាកំពុងមើលចិត្តគ្នាជាមួយ Junyeol តាំងពីដើមឆ្នាំ ២០២៤ ដោយផ្តល់ហេតុផលថា តារាប្រុសរូប​នេះ​បាន​បែក​គ្នា​ជាមួយ​អតីត​មិត្ត​ស្រី (Hyeri) ​តាំងពី​ដើម​ឆ្នាំ​២០២៣ ប៉ុន្តែ​​ព័ត៌មានបែកបាក់របស់ពួកគេទើបតែ​លេចឮ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ដដែល​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន