Lee Dong Gun ពិនិត្យឃើញជំងឺកម្រ កើតមានត្រឹម ១ ភាគរយប៉ុណ្ណោះ

Lee Dong Gun បានធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសន្លាក់ឆ្អឹងខ្នង ឬ Ankylosing Spondylitis ដែលកើតតពីហ្សែន មានត្រឹមតែ ១ ទៅ ២ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង។

ការបង្ហាញវត្តមាននៅក្នុងភាគថ្មីនៃកម្មវិធី My Little Old Man ដែលចាក់ផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ តារាប្រុសវ័យ ៤៥ឆ្នាំបានទៅមន្ទីរពេទ្យពិនិត្យសុខភាព ដោយសារតែលោកបានជួបប្រទះនឹងបញ្ហារលាកភ្នែករ៉ាំរ៉ៃ ដែលបណ្តាលឱ្យមានភាពឈឺចាប់ខ្លាំង និងប៉ះពាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។

Lee Dong Gun បានរៀបរាប់ពីស្ថានភាពរបស់គាត់ថា៖ “ភ្នែករបស់ខ្ញុំក្រហម ហើយពេលខ្លះខ្ញុំមិនអាចផ្តោតអារម្មណ៍បាននោះទេ។ នៅពេលដែលវាកាន់តែធ្ងន់ធ្ងរ ភ្នែករបស់ខ្ញុំឡើងក្រហមខ្លាំង ហើយខ្ញុំងាយនឹងចាញ់ពន្លឺណាស់។ ខ្ញុំមានអារម្មណ៍ថាឈឺចាប់នៅពេលខ្ញុំមើលទៅកន្លែងភ្លឺ ហើយសមត្ថភាពនៃការមើលឃើញរបស់ខ្ញុំបានធ្លាក់ចុះ”។​

ផ្អែកតាមអាការរបស់តារាប្រុស វេជ្ជបណ្ឌិត​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា លោក​កើតមាន​ជំងឺរលាកផ្នែកខាងក្នុងគ្រាប់ភ្នែក​​ ​ប៉ុន្តែ​អ្វី​ដែលវេជ្ជបណ្ឌិត​បារម្ភ​នោះ​គឺ​ថា Lee Dong Gun មាន​ជំងឺ​នេះ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ខែ ហើយ​ពឹង​ផ្អែក​លើ​ថ្នាំ​បន្តក់​ភ្នែកជាប្រចាំ។ ខណៈពេលដែល​ជំងឺរលាកផ្នែកខាងក្នុងគ្រាប់ភ្នែកគឺជារឿងធម្មតា តែការកើតឡើងញឹកញាប់បែបនេះ អាចជាផលប៉ះពាល់មកពីជំងឺរលាកសន្លាក់ឆ្អឹងខ្នង។

ហេតុដូច្នេះ ទើបលោកឪពុកកូនមួយរួបនេះ ត្រូវទៅថតកាំរស្មីអ៊ិចបន្ថែម ដោយលទ្ធផលបានរកឃើញថា លោកបានកើតជំងឺកម្រនេះ ក្នុងកម្រិត ២-៣ មានទំនាក់ទំនងគ្នាទៅនឹងការរលាកហ្សែន HLA-B27 ដែលអាចកើតមានតគ្នាក្នុងវង្សត្រកូល។

ទាក់ទងនឹងការព្យាបាលវិញ វេជ្ជបណ្ឌិត​បានរៀបរាប់ថា នេះគឺជាជំងឺតពូជ ដូច្នេះវាជារឿងសំខាន់ដែលត្រូវផ្លាស់ប្ដូររបៀបរស់នៅក្នុងរយៈពេលយូរ ដោយវេជ្ជបណ្ឌិតណែនាំឱ្យអ្នកជំងឺរូបនេះ ឈប់ជក់បារី និងផឹកស្រា ក៏ដូចជាញ៉ាំអាហារដែលប្រឆាំងពីការរលាកផងដែរ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *