វណ្ណដា ត្រូវចាងហ្វាង លៀក លីដា និង ម៉េង កែវពេជ្ជតា លើកសរសើរពេញៗមាត់!

ជឿជាក់ថា ប្រិយមិត្តអ្នកអានពិតជាដឹងឮពីភាពល្បីល្បាញរបស់តារាចម្រៀងរ៉េប វណ្ណដា ព្រោះមិនត្រឹមល្បីពេញផ្ទៃប្រទេសកម្ពុជាឡើយ តែកូនអ្នកខេត្តព្រះសីហនុរូបនេះ ផ្ទុះការគាំទ្រខ្លាំងដល់អន្តរជាតិទៀតផង ដោយលោកមានហ្វេនជនជាតិបរទេសជាច្រើនតាម follow up បទចម្រៀងថ្មីៗរបស់លោក។ មិនតែប៉ុណ្ណោះ វណ្ណដា បានបង្ហាញខ្លួនក្នុងកម្មវិធីតន្រ្តីអន្តរជាតិធំៗជាច្រើន ធ្វើឱ្យពិភពលោកស្គាល់សិល្បករកម្ពុជារូបនេះកាន់តែខ្លាំងឡើង។

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ផលិតកម្ម បារមី​ បានទម្លាក់បទ «ចងចាំសាវតារ» ឬ «LEGACY» ជាការបកស្រាយរួមគ្នារបស់ BARAMEY CREW ជូនជាពិសេសទៅកាន់អត្ដពលិក កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ទាំងអស់ ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games)។

គួរឱ្យចាប់អារម្មណ៍ គេស្រាប់តែប្រទះឃើញ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment ចែករំលែកបទ «ចងចាំសាវតារ» ហើយភ្ជាប់ជាមួយ Caption លើកសរសើរតារាចម្រៀងរ៉េប វណ្ណដា ពេញៗមាត់ថែមទៀតផង ដែលនេះពិតជារឿងកម្របានឃើញខ្លាំងណាស់។

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment

លោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្ម LD Entertainment បាន share បទ​ថ្មី​របស់​បារមី និង​សរសេររៀបរាប់ថា «Vann Da – វណ្ណដាis not a local rapper or singer, he is a international rapper and singer from Cambodia, គេដើរ ៣០ឆ្នាំ Vann Da ដើរ៣ឆ្នាំដល់មេឃ , បងសូមគោរពនិងស្រលាញ់អស់ពីចិត្ត , ក្នុងនាម ខ្ញុំជាអ្នកសិល្បនៅពីក្រោយឆាក ខ្ញុំពិតជាមានមោទនភាពដែលមាន វត្តមាន vann Da ក្នុងវិស័យមួយនេះ»។ 

ក្រឡេកមកតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា វិញក៏មិនខុសគ្នាពីចាងហ្វាង LD Entertainment ដោយអ្នកនាងបានរៀបរាប់លើបណ្តាញសង្គមថា « Vanda ជាតារាចម្រៀងយុវវ័យល្បីខ្លាំងផ្នែក​ Rap ។ ក្រៅពីមានទេពកោសល្យល្អផ្តាច់ហេីយ​ គាត់នៅមានអត្តចរិតថ្លៃថ្នូរ​ ចេះដាក់ខ្លួន​ មិនឆ្មើង​ មិនរើសអើង​ មិនក្រអឺតក្រទម​ ។ ចំនុចសំខាន់មួយទៀតគឺគាត់ចេះនឹកឃើញលើកស្ទួយវប្បធម៌ខ្មែរ​ និងសិល្បករបុរាណចាស់ៗ​ ។ ទាំងនេះគ្រប់គ្រាន់អោយខ្ញុំ​ និងអ្នកផ្សេងសរសើរបានហើយ​»។ កាលពីម្សិលមិញ​ម្ចាស់បទ “ភ្លៀងធ្លាក់​ក្នុង​បេះដូង” ក៏​បាន​បង្ហោះ​រូប និង​សរសើរ​ដល់​ វណ្ណដា និង ឡូរ៉ាម៉ម ដែរ។

សូមជម្រាបថា តារាចម្រៀងរ៉េប វណ្ណដា និងសិល្បករ-សិល្បការិនីល្បីៗលំដាប់ប្រទេសជាច្រើននាក់ទៀត នឹងចូលរួមសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ