តារាខេប៉ុប ៧ ដួងសារភាពចំៗ ថាខ្លួនមិនធ្លាប់ស្គាល់រសជាតិស្នេហាសូម្បីតែម្ដង

ជាតារាល្បីជោគជ័យក្នុងវិថីសិល្បៈពិតណាស់ថាត្រូវចំណាយពេលសឹងតែទាំងស្រុងផ្ដោតទៅលើការងារ ចំណាយពេលហ្វឹកហាត់បន្ថែមនិងព្យាយាមស្វែងរកនូវអ្វីថ្មីៗដើម្បីមកបម្រើអារម្មណ៍ទស្សនិកជន។ រហូតដល់មានអ្នកខ្លះគ្មានពេលវេលាគិតគូពីរឿងផ្ទាល់ខ្លួនជាពិសេសរឿងស្នេហាគូស្រករតែម្ដង។ ចំពោះតារាខេប៉ុបទាំង ៧ ដួងនេះវិញគឺសារភាពចំៗតែម្ដងថាមិនធ្លាប់មានស្នេហាសូម្បីតែម្ដងព្រោះរវល់ដេញតាមក្ដីស្រមៃរបស់ខ្លួនធ្វើជាតារាចម្រៀងរហូតដល់អាយុច្រើនគួរសមដែរហើយមិនទាន់ស្គាល់រសជាតិស្នេហ៍ដូចគេ។ តោះជានរណាខ្លះទៅ?

១.Rose សមាជិកក្រុម BlackPink

ឆ្នាំនេះនាងមានអាយុ ២៥ ហើយ។ នាងធ្លាប់បានបញ្ជាក់ប្រាប់ពេលដែលចូលរួមកម្មវិធី “Party People” ថាតាំងពីឈានជើងចូលផលិតកម្ម YG នាងចំណាយពេលសឹងតែទាំងអស់របស់ខ្លួនហ្វឹកហាត់ពីព្រឹកដល់ល្ងាចជារៀងរាល់ថ្ងៃ។ នាងមិនធ្លាប់មានសង្សារពីមុនឡើយ។

២.BI

អតីតសមាជិកក្រុម iKON រូបនេះមានអាយុ ២៦ ហើយ។ លោកធ្លាប់បាននិយាយជារឿយៗថាខ្លួនមិនធ្លាប់មានស្នេហាឡើយសូម្បីម្ដង។ សូម្បីតែថើបគ្នាក៏មិនធ្លាប់ដែរ។

៣.Daehwi សមាជិកក្រុម AB6IX

ឆ្នាំនេះលោកមានអាយុ ២១ ឆ្នាំ។ ក្នុងឱកាសចូលរួមកម្មវិធី Amazing Saturday-DoReMi Market លោកបាននិយាយថាខ្លួនមិនដែលមានពេលវេលាសម្រាប់គិតរឿងស្នេហាឡើយនិងមិនធ្លាប់មានសង្សារដូចគ្នា។ លើសពីនេះលោកសង្ឃឹមថាខ្លួនជាមិត្តប្រុសល្អម្នាក់នាថ្ងៃអនាគត។

៤.Kei អតីតសមាជិកក្រុម Lovelyz

ដោយសារតែរូបរាងដ៏គួរឲ្យស្រឡាញ់របស់តារាស្រីវ័យ ២៧ នេះ នាងតែងត្រូវបានគេចោទសួរថាធ្លាប់មានសង្សារដែរឬទេ? ចម្លើយដ៏គួរឲ្យភ្ញាក់ផ្អើលគឺ No។ នាងបានប្រាប់ក្នុងកម្មវិធីមួយថាខ្លួនមិនធ្លាប់មានស្នេហាឡើយសូម្បីតែម្ដង។

៥.Chungha

ក្នុងបទសម្ភាសមួយរបស់តារាស្រីវ័យ ២៦ នេះធ្លាប់បាននិយាយថា៖ ខ្លួនធ្លាប់មានមនុស្សសារភាពសុំស្រឡាញ់ប៉ុន្ដែនាងបដិសេធរាល់លើកជាហេតុធ្វើឲ្យនាងមិនធ្លាប់មានសង្សារនោះទេ។

៦.Minhyun សមាជិកក្រុម NU’EST

ឆ្នាំនេះលោកមានអាយុ ២៥។ លោកបានសារភាពចំៗថា កុំថាឡើយមានសង្សារសូម្បីតែចាប់ដៃឬប៉ះពាល់លក្ខណៈស្និទ្ធស្នាលការងារជាមួយមនុស្សស្រីក៏លោកមិនធ្លាប់ដែរ។

៧.Somi


តារាស្រីនេះមានវ័យ ២០ ឆ្នាំហើយ។ នាងក៏ធ្លាប់និយាយផងដែរថាខ្លួនមិនដែលមានស្នេហាទេ ហើយរូបនាងមានមនុស្សប្រុសក្នុងក្ដីស្រមៃបើមិនបានជួបដូចបំណងនាងមិនយកសង្សារឡើយ។

មានអាយដលរបស់ប្រិយមិត្តអត់?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង