ផ្ទុះរឿងអាស្រូវហើយទើបដឹងតួប្រុស Hometown Cha-Cha ធ្លាប់បរិច្ចាគប្រាក់ជួយក្មេងៗយ៉ាងច្រើន

កាលពីចុងឆ្នាំ ២០២១ កន្លងទៅតារាប្រុសសង្ហារថ្ពាល់ខួច Kim SeonHo ដែលជាតួឯកក្នុងរឿងភាគល្បី “Hometown Cha-Cha” បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដ៏ធំមួយគឺធ្វើឲ្យមិត្តស្រីមានផ្ទៃពោះហើយមិនទទួលខុសត្រូវ។ រឿងនេះដែរបានធ្វើឲ្យមហាជនជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង រីឯអាជីពជាអ្នកសិល្បៈរបស់លោកស្ទើរតែរលាយអស់ក្នុងមួយប៉ព្រិចភ្នែក។ លុះក្រោយមកទើបដឹងការពិតច្បាស់លាស់ថាលោកជាមនុស្សស្អាតស្អំត្រូវអតីតមិត្តស្រីចោទប្រកាន់ប៉ុណ្ណោះ។

បន្ទាប់ពីមានរឿងហេតុនេះថ្វីបើការងារសិល្បៈលោកមិនច្រើនដូចមុនប៉ុន្តែលោកនៅតែមានការគាំទ្រលើកទឹកចិត្តពីមហាជនមិនថាក្នុងឬក្រៅប្រទេស ខណៈពេលបច្ចុប្បន្នកំពុងថតខ្សែភាពយន្ដមានចំណងជើងថា “Sad Tropics”។

ថ្មីៗនេះដែរ អ្នកក្នុងបណ្ដាញសង្គមក៏បានរុករកឃើញថារូបលោកធ្លាប់លួចបរិច្ចាគប្រាក់ស្ងាត់ៗជាច្រើនដល់មូលនិធិព្យាបាលជំងឺមហារីគ្រាប់ឈាមសម្រាប់ក្មេងៗ ដោយកាលពីខែធ្នូឆ្នាំ ២០២១ លោកបានបរិច្ចាគប្រមាណ ៥០ លានវ៉ុន ស្មើនឹង ៤១,៤៧០ ម៉ឺនដុល្លារ។

មែនទែនទៅនេះមិនមែនជាលើកទី ១ឡើយដែលលោកធ្លាប់បរិច្ចាគជួយក្មេងៗយ៉ាងដូច្នេះពោលគឺ កាលពីដើមឆ្នាំ ២០២១ លោកធ្លាប់បរិច្ចាគប្រមាណ ៥០ លានវ៉ុនម្ដងរួចមកហើយ។ សរុបទៅតារាប្រុសវ័យ ៣៥ ឆ្នាំនេះបរិច្ចាគសរុបប្រមាណជាង ៨ ម៉ឺនដុល្លារ។

មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បរិច្ចាគប្រាក់ជួយក្មេងៗ ជាច្រើនទៀតដោយគ្រាន់តែការបរិច្ចាគធ្វើឡើងបែបលក្ខណៈស្ងប់ស្ងាត់មិនបានប្រកាសឲ្យមហាជនបានដឹងឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ