ឪពុក Kim Sae Ron នឹងចាត់វិធានការផ្លូវច្បាប់លើ YouTuber ដែលផ្សព្វផ្សាយព័ត៌មានមិនពិត នាំឱ្យកូនស្រីខ្លួនបាត់បង់ជីវិត

កាលពីថ្ងៃទី៩ ខែមីនានេះ ឪពុករបស់ Kim Sae Ron បានផ្ដល់បទសម្ភាសន៍ជាមួយនឹង​ Daily Sports ដោយបានអះអាងថា ព្រោះតែ វីដេអូរបស់ YouTuber Lee Jin Ho ទើបធ្វើឱ្យកូនស្រីខ្លួនស្លាប់ និងបន្តប៉ះពាល់ដល់សមាជិកដទៃទៀតដែលកំពុងតែព្យាយាមបន្តប្រើប្រាស់ជីវិតរបស់ខ្លួន។  

ឪពុកបង្កើតរបស់តារាសម្ដែងកូរ៉េខាងត្បូងរូបនេះ បាននិយាយថា៖ “ដោយសារតែ YouTuber Lee Jin, អ្នកប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានចម្លងវីដេអូយកទៅផ្សាយបន្ដដោយមិនមានការវិភាគឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យ Sae Ron ត្រូវរងទុក្ខយ៉ាងក្រៃលែង។ គ្រួសារទាំងមូលក៏បានឆ្លងកាត់រឿងពិបាកទាំងអស់នេះដែរ ហើយមកទល់បច្ចុប្បន្ន ទុក្ខវេទនានេះនៅមិនទាន់បានបញ្ចប់នៅឡើយទេ”។

ជាក់ស្ដែង នេះជាការឆ្លើយតបម្ដងទៀត ក្រោយពីលោកធ្លាប់បាននិយាយពីបញ្ហានេះម្ដងរួច​ទៅហើយ នៅអំឡុងពេលបុណ្យសពរបស់កូនស្រី ដោយគ្រានោះ លោកបានសង្កត់ធ្ងន់ទៅលើវីដេអូជាច្រើនរបស់ ​Lee Jinho រួមទាំងវីដេអូដែលមានចំណងជើងថា “Kim Sae ron’s self-deletion again… Gone into hiding after marriage rumors? Tried contacting her directly,”

យោងតាមសារព័ត៌មាន India Times វីដេអូនេះ បានជះឥទ្ធិពលអវិជ្ជមានជាច្រើនទៅលើ Sae Ron ដែលកំពុងតែមានបញ្ហាស្រាប់ និងធ្វើឱ្យបញ្ហាចម្រូងចម្រាស់កាន់តែកើនឡើងទ្វេរដង។ មូលហេតុនេះហើយ ទើបឪពុករបស់ Kim Sae Ron បានថ្កោលទោស Lee Jin Ho និងប្រព័ន្ធផ្សព្វផ្សាយអនឡាញដទៃទៀត ដោយនិយាយថា សកម្មភាពទាំងនេះពិតជាមិនអាចអត់ឱនឱ្យបាននោះទេ។

លោកបានបន្តរៀបរាប់ទៀតថា ក្រោយពីកូនស្រីស្លាប់បាត់ទៅហើយ លោកនៅតែសង្កេតឃើញពាក្យចចាមអារ៉ាមផ្សេងទៀតរបស់ Kim Sae Ron ចែកចាយនៅលើអនឡាញ និងមានការចោទប្រកាន់ថា គ្រួសារលោកបានចាយលុយដែល Kim Sae Ron រកបានយ៉ាងខ្ជះខ្ជាយ ដែលជារឿងអយុត្តិធម៌សម្រាប់ គ្រួសារ ជាពិសេសកូនស្រីរបស់ខ្លួន ២រូបទៀត។

“​តើយើងត្រូវបកស្រាយរាល់ថ្ងៃថា នេះជាព័ត៌មានក្លែងក្លាយ? បើទោះបីជាខ្ញុំ និងប្រពន្ធអាចទ្រាំនឹងរឿងនេះបានក៏ដោយ ចុះប្អូនស្រីរបស់ Sae Ron? តើខ្ញុំអាចការពារកូនស្រីដែលនៅមានជីវិតរបស់ខ្ញុំ បានដោយរបៀបណា? បើនៅសុខៗមានមនុស្សដែលពួកគេមិនស្គាល់មកចង្អុលមុខពួកគេ ហើយយើងពិតជាត្រូវរស់នៅក្រោមការចោទប្រកាន់បែបនេះពេញមួយជីវិតឬក៏យ៉ាងណា?” លោកបន្តរៀបរាប់ដូច្នេះ។

ឪពុករូបនេះបានសារភាពថា ខ្លួនចង់ប្រឈមមុខជាមួយនឹង Lee Jin Ho ដោយផ្ទាល់នឹង ប្រាប់ថាអ្វីដែល YouTuber រូបនេះនិយាយមិនមែនជារឿងពិតឡើយ ក៏ប៉ុន្តែលោកខ្លាចថា YouTuber រូបនេះនឹងកត់ត្រាពាក្យសម្ដីរបស់លោក និងយកទៅផ្សព្វផ្សាយបន្តខុសពីអ្វីដែលខ្លួនបាននិយាយ។

ដ្បិតវីដេអូដើមបញ្ហាបានលុបចេញទៅហើយក្ដី​ ក៏ប៉ុន្តែឪពុករបស់ Kim Sae Ron បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងដោះស្រាយរឿងនេះតាមផ្លូវច្បាប់ ដោយលោកបានអះអាងថា៖ “ខ្ញុំចង់ឱ្យ Lee Jin Ho ប្រឈមមុខនឹងផ្លូវច្បាប់។ មិនត្រឹមតែគាត់ប៉ុណ្ណោះទេ ថែមទាំងអ្នកដែលបង្កើត និងផ្សព្វផ្សាយខ្លឹមសារអាក្រក់ដទៃទៀត និងអ្នកដែលបញ្ចេញមតិស្អប់ខ្ពើមលើគ្រួសារខ្ញុំ។ ​ជា​សំណាង​ល្អ​ដែល​មានអ្នក​គាំទ្រ​ខ្ញុំ ហើយ​ក្រុមហ៊ុន​ច្បាប់​កំពុង​ប្រមូល​ភស្តុតាង​»​។

លោកក៏បានបង្ហាញការជឿជាក់ផ្ទាល់ខ្លួនបន្ថែមទៀតដែរថា៖ “ខ្ញុំជឿថាវីដេអូនៅលើយូធូប និងអត្ថបទដែលមិនសមហេតុផលដទៃទៀតអាចបង្ហោះបាន ដោយសារតែមិនទាន់វិធានការផ្លូវច្បាប់ជាក់លាក់នៅឡើយ។ ដើម្បីសមាជិកគ្រួសារដែលនៅសេសសល់របស់ខ្ញុំ ខ្ញុំនឹងបន្តប្រើប្រាស់នីតិវិធីតាមផ្លូវច្បាប់”។

សូមរំឭកផងដែរថា Kim Sae Ron បានបាត់បង់ជីវិតនៅថ្ងៃទី១៦ ខែកុម្ភៈ ក្នុងវ័យត្រឹម២៥ឆ្នាំប៉ុណ្ណោះ ដោយប៉ូលីសបានរាយការណ៍ថា សមត្ថកិច្ចមិនអាចរកពីភស្តុតាងនៃឧក្រិដ្ឋកម្ម ឬអំពើឃាតកម្មណាមួយឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *