ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កម្ពុជាបានកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ នៅខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្នុងនោះ សិល្បករ-សិល្បការិនីល្បីៗជាច្រើន ក៏នឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះផងដែរ។
តួយ៉ាង តារាចម្រៀងជួរមុខលំដាប់ប្រទេស លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងតារាចម្រៀងកំពុងមានប្រជាប្រិយភាព កញ្ញា តន់ ចន្ទសីម៉ា ទទួលកិត្តិយសជ្រើសជាតារាចម្រៀងច្រៀងបទចម្រៀងផ្លូវការស៊ីហ្គេម ២០២៣ ដោយអ្នកទាំង ៣ នឹងត្រូវបកស្រាយចម្រៀងផ្លូវការស៊ីហ្គេមរួមគ្នា។
គ្រាន់តែទទួលដំណឹងនេះភ្លាម គ្រាប់ពេជ្រក្នុងផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា រំភើបខ្លាំងរហូតបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «ខ្ញុំសូមគោរពអរគុណលោកអ៊ំឯកឧត្តមរដ្ឋមន្រ្តី ខ្ញុំពិតជាមានក្ដីរំភើបបំផុត ដែលលោកបានរៀបចំឲ្យនាងខ្ញុំ ច្រៀងជាមួយអ្នកគ្រូឱកសុគន្ធកញ្ញា ក្នុងបទស៊ីហ្គេមផ្លូវការ»។ គួររំលឹកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ នឹងប្រារព្ធឡើងចាប់ផ្ដើមនៅថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
























Account
Security
Favourite Content