កាដូ-វត្ថុ​អនុស្សាវរីយ៍ និងសកម្មភាពប្លែកៗរបស់តារាល្បីៗក្នុងថ្ងៃបុណ្យក្ដីស្រលាញ់ឆ្នាំនេះ

Valentine’s Day ​ ឬថ្ងៃបុណ្យនៃ​ក្ដី​ស្រលាញ់ ចាត់ទុកជា​ថ្ងៃ​​ពិសេស​សម្រាប់​បង្ហាញ​ក្ដី​ស្រលាញ់​ទៅកាន់​មនុស្សជុំវិញខ្លួន រួមទាំងក្រុមគ្រួសារ បងប្អូនសាច់ញាតិ មិត្តភ័ក្តិ មិត្តរួមការងារ និងមនុស្ស​​​យើង​ស្រលាញ់ជាដើម​។ នៅ​ក្នុង​សិល្បៈវិញក៏មិនខុសគ្នាប៉ុន្មានដែល រៀងរាល់ឆ្នាំសិល្បករ-សិល្បការិនី តែងតែបង្ហាញក្តីស្រលាញ់ទៅកាន់មនុស្សជុំវិញខ្លួនរបស់ពួកគេ តាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមជាដើម។ ក្រៅពីការបង្ហាញក្តីស្រលាញ់ អ្នកខ្លះថែមទាំងទទួលបានកាដូរជាបាច់ផ្កា និងការដូមានតម្លៃផ្សេងៗថែមទៀតផង។

ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុន សិល្បករ​ជាច្រើននៅតែបង្ហាញក្តីស្រលាញ់ខ្លួនទៅមនុស្សជុំវិញខ្លួនតាមរយៈការបង្ហោះពាក្យពេចន៍ល្អៗមានអត្ថន័យ ប៉ុន្តែក្នុងនោះក៏មានសិល្បករខ្លះយកថ្ងៃ១៤ កុម្ភៈទៅធ្វើសកម្មភាពផ្សេងៗផងដែរ។ តោះយើងទៅមើលថា តារាល្បីៗណាខ្លះដែលមានសកម្មភាពប្លែកៗក្នុងថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់ ឆ្នាំ២០២៣នេះ។

ពេជ្រ សោភា សុំមិនយកបាច់ផ្កាពីគូស្នេហ៍ ឈឹម សក្កដា ក្នុងឆ្នាំនេះ តែប្តូរមកជាលុយ ១ ៥០០ ដុល្លារ ដើម្បីចែកជាកាដូឱ្យ Top Fanរបស់នាង។ ​

វីរៈ និច្ច ទទួលការដូរថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនពីស្វាមី ដោយពោលពាក្យថា «មិនបាច់ផ្កា 99 ទងអីទេ សុំតែប៉ុន្នឹងរាល់ឆ្នាំទៅបានហើយ»។

មាន សូនីតា ចែករំលែកក្តីស្រលាញ់របស់ខ្លួនតាមរូបភាពសកម្មភាពសប្បុរសធម៌ដែលនាង និងតារាល្បីៗផ្សេងទៀតបានធ្វើកាលថ្ងៃខួបកំណើតរបស់នាង។

មីណា ត្រូវ សៀក Video Creator ជាដៃគូ  Surprise ស្នាមញញឹមគ្មានធ្មេញដែកដូចមុន ធ្វើឱ្យនាងរំភើបចិត្តជាខ្លាំង

ភិន សុដាលីស និង ម៉ុង ម៉ានុត រួមទាំងតារាល្បីមួយចំនួនទៀត ចូលរួមបង្ហាញក្តីស្រលាញ់របស់ពួកគេក្នុងកម្មវិធីបរិច្ចាគឈាមបង្ហាញពីភាសាបេះដូង និងទំហំទឹកចិត្តរបស់ខ្មែរក្រោមស្មារតី Beyond the Games

ពេជ្រ សូលីកា ផុសរូប​បែប​លេងសើច ព្រម​ជាមួយ caption ជូនពរឲ្យខ្លួនឯង បានច្រើន ទុកគ្រាន់ឈ្លោះគ្នាលេង។

ក្រៅពីតារាល្បីៗដែលបានរៀបរាប់ខាងលើ ក៏នៅមានសិល្បករ-សិល្បការិនីជាច្រើនទៀត បានបង្ហាញក្តីស្រលាញ់របស់ពួកគេទៅមនុស្សជុំវិញខ្លួនតាមមធ្យោបាយរៀងៗខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត