មកស្គាល់មុខអ្នកច្នៃឈុត Gown ដ៏ស្រស់ស្អាត MGI ទាំង៣ ក្នុងថ្ងៃ Meet & Greet គេសរសើរស្អាតគ្រប់ៗគ្នា!

អ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាបានដឹងស្រាប់ហើយថា លោកស្រី អ៊ឹម សុគន្ធា ម្ចាស់ MGC ថ្មី បានរៀបចំកម្មវិធី Meet & Greet Miss Grand International និង Miss Grand Cambodia យ៉ាងអធិកអធម នៅផ្សារទំនើប AEON 3  កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងទៅនេះ។

ក្នុងពិធីដ៏ឱឡារិកនេះ Miss Grand International ទាំង៣ រូប រួមមាន Isabella ម្ចាស់មកុដ Miss Grand International 2022, Kansuda Chanakeeree (Mimi) Miss Grand Myanmar 2022 និង ពេជ្រ វត្តីសារ៉ាវឌ្ឍី (Pichy) 5th Runner up Miss Grand International 2022 បានដើរបង្ហាញម៉ូដបង្អួតសម្រស់យ៉ាងស្រស់ត្រកាលនៅកណ្តាលឆាកកម្មវិធី ថែមទាំងបានធ្វើការសំណេះសំណាលជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយទៀតផង។

ក្រឡេកទៅមើលសម្រស់ Miss Grand International ទាំង៣រូបវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងឈុត Gown ច្នៃឡើងដោយកូនខ្មែរ គឺលោក សួន សុខជា ម្ចាស់ហាង សុខជា កាត់ដេរ។ រីឯ ការផាត់មុខធ្វើសក់ ក៏សុទ្ធសឹងជាស្នាដៃរបស់កូនខ្មែរផងដែរ។

ក្រោយចប់កម្មវិធី កញ្ញា Kansuda Chanakeeree ហៅ Mimi បាន Comment លើការបង្ហោះនាងថា «ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ការ​ផាត់​មុខ សក់ និង​សម្លៀក​បំពាក់​នៅ​កម្ពុជា។ Sokchea Suon Pit Ter Barang Barang»។ ចំណែក ម្ចាស់មកុដ Miss Grand International 2022 ក៏បានលើកសរសើរពីភាពរួសរាយរាក់ទាក់របស់អ្នកគាំទ្រកម្ពុជា និងបានសន្យាថា នឹងវិលមកកម្ពុជាម្តងទៀតនៅពេលក្រោយ។ មិនតែប៉ុណ្ណោះ នាងបានប្រាប់ចំពោះមុខអ្នកគាំទ្រកម្ពុជាថា នាងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ព្រោះជាទីកន្លែងដ៏ស្រស់ស្អាតហើយល្បីល្បាញ និងមានតែមួយគត់លើពិភពលោក គឺប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។