ជម្រះមន្ទិលរឿងស្រលាញ់ស្រីដូចគ្នា កែវ ឡាវីញ ចូលរោងការជាមួយកំលោះ IT ចុងសប្តាហ៍នេះ!

តារាសម្តែងរូបស្រស់ កែវ ឡាវីញ ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាកូនស្រីច្បងរបស់ ​អតីតតារាសម្ដែងទស​វត្សន៍ទី៨០ និង៩០ កែវ កល្យាណ បានកំពុងត្រៀមដឹកដៃកំលោះ IT ចូលរោងការចុងសប្តាហ៍នេះ គឺនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២។ អនាគតស្វាមីរបស់តារាសម្តែងស្រីវ័យក្មេងរូប​នេះ ឈ្មោះថា ហម លាងហេង អាយុ ២៥ ឆ្នាំ ជាអ្នកជំនាញខាងផ្នែក IT។

អ្នកនាង កែវ កល្យាណ ម្តាយកូនកូនក្រមុំ បានឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថ្មីៗនេះថា ពិធីមង្គលការកូនស្រីរបស់ខ្លួន ធ្វើឡើងខ្ទង់ជាង ៩០ តុ នៅទីតាំងឈូកមាស​ (ខណ្ឌ​សែន​​សុខ)។ បើទោះបីការកូនដំបូងក្តី តែសម្រាប់អ្នកសិល្បៈគឺហៅតិចតែប៉ុណ្ណោះ តែចាំមិនច្បាស់ថាប៉ុន្មានអ្នកនោះទេ។ អតីតតារាសម្ដែងល្បីឈ្មោះរូបនេះមិនបារម្ភថា ប្រជាប្រិយភាពកូនស្រីនឹងធ្លាក់ចុះក្រោយពេលរៀបការនោះទេ ព្រោះកូនស្រីរបស់ខ្លួនឈប់សម្រាកតែ ១ សប្តាហ៍ប៉ុណ្ណោះ នឹងវិលមកថតភាពយន្តវិញហើយ។ 

គួររំលឹកផងដែរថា​ កែវ ឡាវីញ ចាប់ផ្តើមដើរតាមគន្លងម្តាយ ចាប់តាំងពីនាងលេចមុខក្នុងរឿងភាគ «រសជាតិអ្នកមាន» របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា។ កន្លងមក ឡាវីញ ធ្លាប់ប៉ះទង្គិចព័ត៌មានស្រលាញ់ភេទដូចគ្នាជាមួយតួឯកស្រី យ៉ា សុផាន់ម៉ៃ ដោយសារអ្នកទាំងពីរលេងស៊ីជម្រៅពេក ក្នុងសាច់រឿងឈុតឆាកស្រី​ស្រលាញ់​ស្រី ក្នុងរឿង «រសជាតិអ្នកមាន» និងរឿងបន្តបន្ទាប់ទៀតរបស់ ផលិតកម្ម សាស្ត្រា ធ្វើឱ្យអ្នកគាំទ្រមានការយល់ច្រឡំថា​នាងនិង សុផាន់ម៉ៃ ពិតជាមានទំនាក់ទំនង​​ពិសេសមែនទែនទាំងក្នុង និងក្រៅឆាក។

ដូច្នេះ ការសម្រេចចិត្តរៀបការនៅពេលនេះ បញ្ជាក់ឱ្យអ្នកគាំទ្រឃើញថា រវាងតួឯកស្រីទាំងពីរនាក់នោះគ្មានអ្វីលើសពីមិត្ត​ឡើយ ព្រោះស្រីស្អាត ឡាវីញ មានម្ចាស់បេះដូង និងតែងតែបង្ហាញភាពផ្អែមល្អែមជាមួយគ្នាញឹកញាប់ថែមទៀតផង មុនពេលអ្នកទាំងពីរសម្រេចចិត្តរៀបការនៅចុងសប្តាហ៍នេះ។ បច្ចុប្បន្ន អនាគតកូនក្រមុំរូបនេះ កំពុងចាក់ឬសកាន់តែជ្រៅក្នុងវិស័យភាពយន្តខ្មែរតាមបំណងរបស់ម្តាយ ជាក់ស្តែង ថ្មីៗនេះនាងទើបបញ្ចប់ការថតភាពយន្ដបុរាណមួយឲ្យ ហង្សមាស គឺរឿង «ម្ចាស់​កី​តម្បាញ» ហើយពេលរៀបការរួចនាងនឹងថតរឿង​សម័យថែមមួយរឿងទៀត៕

ខណៈពិធីមង្គលការកូនស្រីបានកំពុងរៀបចំឡើង អ្នកនាង កែវ កល្យាណ បានរំលឹកដល់ភ្ញៀវទាំងឡាយ​ដែល​នាងបានអញ្ជើញ សូមកុំឲ្យភ្លេចថ្ងៃពិសេសរបស់កូនស្រីនាងនៅថ្ងៃខានស្អែកនេះហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម