គិតមកទល់ពេលនេះរយៈពេលជាង ១០ ឆ្នាំហើយ ដែលតារាសម្តែងរូបស្រស់ គៀត សុវណ្ណឡាង ប្រឡូកវិស័យសិល្បៈ ប៉ុន្តែនាងនៅតែប្រកាន់ជំហរមិនទទួលសម្តែងរឿងដែលមានឈុតឆាកសិចស៊ីខ្លាំងពេក និងឈុតឆាកថើបគ្នាបែបស្រើបស្រាលជាដើម។


ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងក្នុងថ្ងៃសម្ពោធរឿង «ខ្សែចងក» ឡាង ប្រាប់ឲ្យដឹងថា ជាង ១០ ឆ្នាំមកនេះនាងមិនដែលទទួលថតរឿងដែលមានឈុតឆាកសិចស៊ីខ្លាំងឡើយ តែបើគ្រាន់តែមាត់ប៉ះមាត់បែបធម្មតា គឺមានខ្លះដែល។ ហេតុផលមិនទទួលថតឈុតឆាកស៊ីអារម្មណ៍បែបនេះ ក៏ព្រោះតែនាងអៀនច្រើន មួយវិញទៀតគឺដោយសារចិត្តរបស់នាងមិនចង់ថតតែម្តង។
តារាសម្តែងដៃគូដ៏ស្និទ្ធស្នាលរបស់លោក លឹម ជាឡាយ អះអាងថា តាំងពីដើមមកទល់ពេលនេះនាងនៅតែដដែល នៅតែប្រកាន់ជំហរមិនសម្តែងឈុតឆាកបានរៀបរាប់ខាងលើ មិនប្រួលប្រែឡើយ។



ក្រឡេកមកវិស័យចម្រៀងវិញ អតីតតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត រូបនេះឱ្យដឹងថា នាងនៅមិនទាន់សម្រេចចិត្តច្បាស់ ថានឹងវិលមកច្រៀងវិញតែម្តង ឬយ៉ាងណានោះទេ តែនាងប្រហែលអាចនឹងទម្លាក់ចម្រៀងថ្មី ជាបទ Original Song ២-៣បទ សម្រាប់អ្នកគាំទ្រស្តាប់កម្សាន្ត។ បច្ចុប្បន្ន តារាចម្រៀង និងជាសម្តែងដ៏មានប្រជាប្រិយភាព គៀត សុវណ្ណឡាង រវល់ច្រើនលើការផ្សព្វផ្សាយផលិតផល ស៉្បតពាណិជ្ជកម្មផ្សេងៗ និងរវល់លក់កាហ្វេ ជាមុខរបរក្រៅសិល្បៈរបស់នាង៕


























Account
Security
Favourite Content